វិស័យ​ការបរទេស

​ក្រសួងការបរទេសហ្វីលីពីន ប្រាប់ឱ្យមន្ត្រី និងកងកម្លាំងប្រយ័ត្នក្នុងការបញ្ចេញមតិពាក់ព័ន្ធនឹងចិន


រដ្ឋាភិបាលហ្វីលីពីន បានបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅកាន់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះការបញ្ចេញមតិជាសាធារណៈ និងលើបណ្តាញសង្គមពាក់ព័ន្ធនឹងប្រទេសចិន។ សារព័ត៌មាន CNA បានរាយការណ៍ថា ក្រសួងការបរទេសហ្វីលីពីន ដែលបច្ចុប្បន្នកំពុងកាន់តំណែងជាប្រធានប្តូរវេនអាស៊ាន បានស្នើឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់រក្សាគោលជំហរឱ្យស្របតាមគោលនយោបាយការបរទេសផ្លូវការរបស់រដ្ឋាភិបាល ដើម្បីចៀសវាងការខូចខាតយុទ្ធសាស្ត្រការទូត។
ក្រសួងការបរទេសហ្វីលីពីនប្រាប់ឱ្យមន្ត្រី
ដោយ

ក្រសួងការបរទេសហ្វីលីពីន កាលពីពេលថ្មីៗនេះ បានចេញសេចក្តីព្រមានមួយទៅកាន់មន្ត្រីរដ្ឋាភិបាល និងស្ថាប័ននានាបង្កើនការប្រុងប្រយ័ត្នក្នុងការបញ្ចេញមតិជាសាធារណៈពាក់ព័ន្ធនឹងប្រទេសចិន ដោយបានសង្កត់ធ្ងន់លើតម្រូវការចាំបាច់នៃការនិយាយសំឡេងតែមួយ ខណៈដែលប្រទេសនេះកំពុងរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន ដែលបានអញ្ជើញប្រតិភូចិន ឱ្យចូលរួមផងដែរ។

ការព្រមាននេះធ្វើឡើងបន្ទាប់ពីមន្ត្រីនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធហ្វីលីពីន បានធ្លាក់ចូលក្នុងសង្គ្រាមពាក្យសម្តីអស់រយៈពេលជាយូរមកហើយជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ជុំវិញជម្លោះដែនសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកពាណិជ្ជកម្មដ៏មមាញឹកបំផុតមួយនៅលើពិភពលោក។ ទោះបីជាសាលក្រមតុលាការអាជ្ញាកណ្តាលអន្តរជាតិ បានសម្រេចថា ការទាមទាររបស់ចិន គ្មានមូលដ្ឋានច្បាប់ក៏ដោយ ប៉ុន្តែទីក្រុងប៉េកាំង នៅតែបន្តគ្រប់គ្រងស្ទើរតែទាំងស្រុងលើតំបន់នេះ។

ក្រសួងការបរទេសហ្វីលីពីន បានគូសបញ្ជាក់ថា ការបញ្ចេញមតិដោយខ្វះការពិចារណាអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់យុទ្ធសាស្ត្រការទូត ហើយថែមទាំងធ្វើឱ្យបេសកកម្មរបស់អ្នកការទូតហ្វីលីពីន កាន់តែស្មុគស្មាញ និងទាល់ច្រក។ លើសពីនេះការឆ្លើយតបដោយអារម្មណ៍ និងខ្វះការប្រុងប្រយ័ត្នអាចធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងបាត់បង់ទំនុកចិត្តលើប្រទេសហ្វីលីពីន នៅក្នុងឆាកអន្តរជាតិ ព្រមទាំងបង្ហាញពីរូបភាពនៃភាពបែកបាក់ផ្ទៃក្នុង ដែលបើកឱកាសឱ្យភាគីខាងក្រៅទាញយកផលប្រយោជន៍ និងធ្វើឱ្យអំណាចចរចារបស់ហ្វីលីពីនធ្លាក់ចុះទន់ខ្សោយ។

មុខសញ្ញាចម្បង នៃសេចក្តីថ្លែងការណ៍នេះ គឺតម្រង់ទៅលើស្ថាប័នសន្តិសុខជាតិ និងកងកម្លាំងប្រដាប់អាវុធ ដែលបានតតាំងពាក្យសម្តីជាមួយស្ថានទូតចិន លើបណ្តាញសង្គមអស់រយៈពេលជាច្រើនខែមកនេះ។ ជម្លោះពាក្យសម្តីនេះបានឡើងកម្តៅខ្លាំងកាលពីខែមុន នៅពេលដែលសមាជិកព្រឹទ្ធសភាហ្វីលីពីនខ្លះ បានស្នើឱ្យប្រកាសថា ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងម៉ានីល ជាបុគ្គលមិនត្រូវបានស្វាគមន៍។ ជាការឆ្លើយតប ទីក្រុងប៉េកាំង បានចោទប្រកាន់ទីក្រុងម៉ានីលវិញថា បានបង្កើតឧបសគ្គរារាំងខ្លួន មុននឹងសម្រេចចិត្តទម្លាក់កម្រិតតំណាងដោយបញ្ជូនត្រឹមតែមន្ត្រីយោធាប្រចាំស្ថានទូតឱ្យទៅចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានជំនួសវិញ៕




អត្ថបទបន្ទាប់


បេសកកម្មផ្តល់ជំនួយដល់ពលរដ្ឋមីយ៉ាន់ម៉ារបស់អាស៊ានកំពុងប្រឈមនឹងប្រតិកម្មចម្រុះ

បេសកកម្មមនុស្សធម៌ថ្មីមួយទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលដឹកនាំដោយប្រធានផ្លាស់វេន និងជាទូតពិសេសរបស់អាស៊ានកំពុងប្រឈមនឹងប្រតិកម្មចម្រុះ។ អ្នកសង្ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ