ការអនុញ្ញាតឲ្យពលរដ្ឋឈប់សម្រាកថ្ងៃភ្ជុំបិណ្ឌ

នាយករដ្ឋមន្ត្រីកម្ពុជាអនុញ្ញាតឲ្យពលរដ្ឋឈប់សម្រាក និងដើរកម្សាន្ដតាមរមណីយដ្ឋាននានាបាននៅថ្ងៃភ្ជុំបិណ្ឌ៣ថ្ងៃ ប៉ុន្ដែត្រូវគោរពវិធានសុខាភិបាល


បើទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក៏ដោយ ប៉ុន្ដែ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន នៅតែរក្សាទុកថ្ងៃឈប់សម្រាក៣ថ្ងៃនៃថ្ងៃបុណ្យភ្ជុំបិណ្ឌ នៅដដែល ពោលគឺនៅថ្ងៃទី ៥-៦-៧ ខែតុលាខាងមុខនេះ រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឲ្យមន្ត្រីរាជការ កម្មករកម្មការិនី និងបុគ្គលិកក្រុមហ៊ុន អាចឈប់សម្រាកបានដូចធម្មតា និងអាចដើរលេងកម្សាន្ដទៅតាមរមណីយដ្ឋាននានា ពិសេសរមីយដ្ឋានធម្មជាតិបានផងដែរ ប៉ុន្ដែត្រូវគោរពតាមការណែនាំស្ដីពីវិធានសុខាភិបាលឲ្យបានខ្ជប់ខ្ជួន។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

នៅ​ក្នុង​សារ​សំឡេង​របស់​សម្តេច​តេ​ជោ នៅ​ថ្ងៃ​ទី ២៥ ខែកញ្ញា បាន​បញ្ជាក់​ច្បាស់​ៗ​ថា ពលរដ្ឋ​ដែល​ជា​មន្ត្រីរាជការ និង​កម្មករនិយោជិត​ឯកជន​នៅ​តែ​អាច​ឈប់​សម្រាប់​បាន​រយៈពេល​៣​ថ្ងៃ ដូច​មាននៅ​ក្នុង​អនុក្រឹត្យ ស្តី​ពី​ការ​ឈប់​សម្រាក ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ថ្ងៃ​ទី​៥, ៦ និង​៧ ខែតុលា ឆ្នាំ​២០២១ បើ​ទោះបីជា​រាជរដ្ឋាភិបាល​ថ្មី​ៗ​នេះ​ទើបតែ​ផ្អាក​ការ​ហាមឃាត់​ការ​ធ្វើបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដោយសារ​តែ​បារម្ភ​ពី​លទ្ធភាព​ដែល​អាច​នឹង​បង្ក​ឲ្យ​មានការ​ឆ្លង​កូ​វី​ដ​១៩​រីក​រាលដាល​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដោយ​។

អ្វី​ដែល​ពិសេស​ជាង​នេះ ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក​៣​ថ្ងៃ​ខាង​មុខ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​អាច​ដើរ​កម្សាន្ត ទៅ​តាម​រមណីយដ្ឋាន​នានា​បាន ពិសេស​នៅ​តាម​រមណី​ដ្ឋា​ន​ធម្មជាតិ ប៉ុន្តែ​ត្រូវ​គោរព​នូវ​វិធាន​សុខាភិបាល​។

ជាមួយ​គ្នា​នេះ ក្នុង​ឱកាស​នៃ​ថ្ងៃ​ឈប់​សម្រាក​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៥, ៦ និង​ទី​៧ ខែតុលា ឆ្នាំ​២០២១ សម្តេច​នាយក​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​កម្សាន្ត នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ ដែល​មានការ​រៀបចំ​ដោយ​សហគមន៍​ទេសចរណ៍ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ស្គាល់ នៅ​ទីតាំង​ទេសចរណ៍ធម្មជាតិ​របស់​កម្ពុជា​។

ក្រុម​អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​បាន​គាំទ្រ​ចំពោះ​ការ​បើក​ឲ្យ​មានការ​ធ្វើ​ដំណើរ​កម្សាន្ដ​ទៅ​កាន់រ​ម្មណី​យ​ដ្ឋា​ន​នានា​ក្នុង​អំឡុង​ថ្ងៃ​ឈប់​សម្រាក​នា​ពេល​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ដោយ​រំពឹង​ថា​វា​នឹង​ជួយ​ជំរុញ​ដល់​សកម្មភាព​អាជីវកម្ម​ទេសចរណ៍​ឲ្យ​មាន​ប្រតិបត្តិការ​ប្រសើរ​ឡើង​វិញ​។ ប៉ុន្ដែ អ្នកជំនាញ​ក៏​សម្ដែង​ការ​ព្រួយបារម្ភ​ពី​ករណី​ឆ្លង​រីក​រាលដាល​ក្នុងអំឡុងពេល​ធ្វើ​ដំណើរ​កម្សាន្ដ​របស់​ពលរដ្ឋ​នេះ​ផង​ដែរ ដូច្នេះ​ហើយ វា​ទាមទារ​ឲ្យ​មានការ​ចូលរួម​គោរព​វិធានការ​សុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​បំផុត រួម​ទាំង​ប្រតិបត្តិ​ករ​ទេសចរ និង​ភ្ញៀវ​ទេសចរ ដើម្បី​ឲ្យ​ការ​ធ្វើ​ដំណើរ​នោះ ប្រកបដោយ​សុវត្ថិភាព និង​អាច​ជៀស​ផុត​ពី​ការ​ឆ្លង​កូ​វី​ដ​-១៩​។

របាយការណ៍​របស់​ក្រសួងទេសចរណ៍​បាន​បញ្ជាក់​ថា នៅ​រយៈពេល​៣​ស​ប្តា​ហ៍​ចុង​ក្រោយ​នៃ​ខែកញ្ញា​នេះ សន្ទុះ​នៃ​ការ​ដើរ​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ មានការ​កម្រើក​ឡើង​វិញ ពិសេស​នៅ​តាម​តំបន់ឆ្នេរ និង​រមណីយដ្ឋាន​អេកូ​ទេសចរណ៍ (​ទេសចរណ៍ធម្មជាតិ​)​។ តួលេខ​កត់ត្រា​ដោយ​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា នៅ​រយៈពេល​៣​ស​ប្តា​ហ៍​នៃ​ខែកញ្ញា​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចំនួន​ជិត​២០​ម៉ឺន​នាក់ ក្នុង​នោះ​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ជាង​៣​ពាន់​នាក់​៕

None



អត្ថបទបន្ទាប់


អាមេរិកសន្យាបរិច្ចាគវ៉ាក់សាំងកូវីដ-១៩បន្ថែម ៥០០ លានដូសទៀតដល់ពិភពលោក

នៅក្នុងអង្គមហាសន្និបាតអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិកបានសន្យាថា នឹងទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥០០ លានបន្ថែមទៀត ដើម្បីបរិច្ចា…

ក្រោយជាប់ឃុំឃាំងក្នុងផ្ទះនៅប្រទេសកាណាដាជាង៣ឆ្នាំ នាយកប្រតិបត្តិ Huawei បានរួចផុតពីក្ដីក្ដាំនិងវិលទៅប្រទេសចិនវិញ

លោកស្រី ម៉េង នាយកប្រតិបត្តិក្រុមហ៊ុន Huawei បានត្រលប់មកដល់ប្រទេសចិនវិញ កាលពីថ្ងៃសៅរ៍ ទី ២៥ ខែកញ្ញានេះ បន្ទាប់ពីជាប់ឃុំក្នុងផ្ទះនៅប្រទេសក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ