ចំណូលពន្ធដារ

ចំណូលពន្ធដារ កើនដល់ជាង ១,១ ពាន់លានដុល្លារអាមេរិក នៅ ៤ខែដើម ឆ្នាំ២០១៩


អគ្គនាយកដ្ឋានពន្ធដារ បានបញ្ចេញរបាយការណ៍ជាសាធារណៈឱ្យដឹងថា ចំណូលពន្ធដារនៅត្រឹមរយៈពេលបួនខែដើមឆ្នាំ២០១៩ មានចំនួន ៤.៦០០ពាន់លានរៀលឬប្រមាណជាង ១,១ ពាន់លានដុល្លារអាមេរិក។ ចំណូលពន្ធដារ ៤ខែនេះគឺស្មើនឹងជាង ៥០%នៃផែនការប្រមូលពន្ធប្រចាំឆ្នាំរបស់ខ្លួន ហើយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨កើនឡើងប្រមាណជាង ២៦% ។
ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ នៃអគ្គ​នាយកដ្ឋានពន្ធដារ​
ដោយ

ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក​ជាអគ្គនាយក​នៃអគ្គនាយកដ្ឋាន​ពន្ធដារ បាន បញ្ជាក់​ក្នុងសេចក្តី​ប្រកាស​ព័ត៌មាន​ថា នេះជាជោគជ័យ​របស់ពន្ធដារ​កម្ពុជា បន្ទាប់ពីដាក់​ដំណើរការ​គ្រប់គ្រង​ដំណើរ​ការប្រ​មូលពន្ធ​តាម​អនឡាញ។ 

លោកបញ្ជា​ឱ្យបុគ្គលិក​ក្រោមឱវាទ​ពង្រឹងការប្រមូល​ពន្ធ​បន្ថែមទៀត​ជា​អតិបរមា​តាមដែលអាចធ្វើ​ទៅបាន ដោយឈរលើ​ស្មារតីផ្តល់​សេវាល្អ​ជូនពលរដ្ឋនិង​ម៉ឺងម៉ាត់​មានវិន័យ​ចំពោះការងារ។

ទោះជាយ៉ាងណាក្ដី ដំណើរការ​ប្រមូលពន្ធដារ​ពិសេសការ​ប្រមូលពន្ធ​លើអចលនទ្រព្យ​នោះ ត្រូវបានអ្នកបង់ពន្ធខ្លះ​​រិះគន់មន្ត្រីពន្ធដារ ពីរបៀបធ្វើ​ការ​អាកប្បកិរិយា និងមាយាទ សម្តីសំដៅ​ពេល​បំពេញ​ការងារ​ជាដើម។ 

ប្រជាពលរដ្ឋម្នាក់ឈ្មោះ ហេង សុភាព បានរៀបរាប់ប្រាប់​គេហទំព័រ ខេមបូណូមីសថា រូបគាត់​ត្រូវបង់ពន្ធផ្ទះ​នៅពន្ធដារ​ខណ្ឌចំការមន ឆ្នាំខ្លះគាត់​បង់ពន្ធស្រួល ប៉ុន្តែនៅ​ឆ្នាំកន្លង​ទៅគាត់យក​ប្រាក់​ទៅបង់ពន្ធ​ជូនរដ្ឋ ពិបាកជាងទៅខ្ចីលុយ​នៅធនាគារ​ទៅទៀត។ ​ពលរដ្ឋរូបនេះ សំណូមពន្ធ​ ឱ្យមន្ត្រី​ពន្ធដារ​ទាំងអស់​ពង្រឹងក្រម​សីលធម៌​ក្នុងនាម​ជាអ្នកផ្តល់​សេវា ជូនពលរដ្ឋផង។

ក្នុងរយៈពេល៨ខែ ចុងឆ្នាំ២០១៩ អគ្គនាយកដ្ឋាន​ពន្ធដារ បញ្ចេញយុទ្ធ​សាស្ត្រ​មួយ​ចំនួនដើម្បី​ប្រមូលពន្ធ​ឱ្យបានច្រើន​ថែមទៀត។ យុទ្ធសាស្ត្រទាំងនោះ​រួមមាន៖ បន្តការចុះ​ធ្វើបច្ចុប្បន្នភាព អចលនទ្រព្យ​តាមមូលដ្ឋាន​ខេត្ត-ខណ្ឌ ក្នុងគោលដៅ ពង្រឹងដល់​ការប្រមូលពន្ធ អចលនទ្រព្យ ពន្ធលើដីធ្លី​មិន ប្រើប្រាស់ ពន្ធលើឈ្នួលផ្ទះ និងដី និងពន្ធប្រថាប់ត្រា​ប្រកបដោយ​ភាពសុក្រឹតភាព។ ជំរុញ និងពន្លឿន​ការរៀបចំ​សេចក្តីព្រាង បទដ្ឋាន​គតិយុត្តនានា ដើម្បីឆ្លើយ​តបនឹង​សំណើសុំ និងដោះស្រាយ​បញ្ហាប្រឈម​នានា ពាក់ព័ន្ធនឹងពន្ធដារ របស់ផ្នែក​ឯកជន​សំដៅជួយ​សម្រួលដល់ការ បំពេញ​កាតព្វកិច្ច​សារពើពន្ធ របស់​អ្នកជាប់ពន្ធ។ 

ជំរុញការ​អនុវត្តនូវការលើកទឹក​ចិត្ត ផ្នែកពន្ធដារ ដល់សហគ្រាស​ធុនតូច និង​សហគ្រាស​មធ្យម ដែលបាន​ចុះបញ្ជីដោយ​ស្ម័គ្រចិត្ត និងសហគ្រាស​ធុនតូច និងសហគ្រាស​មធ្យមតាម​វិស័យ​អាទិភាព។

សូមបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ​មានផែនការ​ប្រមូល​ពន្ធ ឱ្យបានជាង ២ពាន់​លានដុល្លារ​ក្នុងឆ្នាំ​២០១៩នេះ ៕

None



អត្ថបទបន្ទាប់


តប​នឹង​ការ​បិណ្ឌ​បាត​ពី​ព្រះសង្ឃ១​អង្គ​ឲ្យ​ចូល​និវត្តន៍ សម្តេច ហ៊ុន សែន ប្តេជ្ញា​បន្ត​កាន់​អំណាច​ដល់​ឆ្នាំ​២០៣០

នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច ហ៊ុន សែន បាន​​ប្តេជ្ញា​ថា នឹង​បន្ត​កាន់​អំណាច​របស់​លោក រហូត​ដល់​ឆ្នាំ​​២០៣០ នៅ​ក្នុង​សារ​ថ្មី​មួយ​ចុង​ក្…

ចិនទិញផ្ទះនៅថៃ ដោយចាយប្រាក់សរុបប្រាក់ជាង ១.២០០ លានដុល្លារឆ្នាំ២០១៨

មិនមែនតែកម្ពុជាទេ ដែលចិនកំពុងលុកលុយ ខ្លាំងខាងទីផ្សារអចលនទ្រព្យនោះ។ ប្រទេសថៃក្បែរខាងឯណោះវិញ បានស្រូបលុយចិនជាច្រើនសន្ធឹក ដោយជនជាតិចិននាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ