ចំពោះការប្រកាសនេះដែរ ត្រូវបានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងព្រះបរមរាជវាំងថា ការបិទនេះគឺ យោងទៅលើលិខិតរបស់ក្រសួងសុខាភិបាលដែលបានចេញកាលពីថ្ងៃទី១៧ ខែមីនា ម្សិលមិញនេះ ស្តីពីការបិទKTV ក្លឹបកំសាន្ត រោងភាពយន្តនិងសារមន្ទីរទូទាំងប្រទេស។ ហើយនៅថ្ងៃម្សិលមិញនេះដែរ ក្រៅពីចេញសេចក្តីប្រកាសស្តីពិការបិទKTV ក្លឹបកំសាន្ត រោងភាពយន្តនិងសារមន្ទីរទូទាំងប្រទេសហើយ ក្រសួងសុខាភិបាលចេញលិខិតបន្តបន្ទាប់ទៀត ស្តីពីការផ្អាក និងបិទនូវកម្មវិធីមួយចំនួនដូចជា បិទសាលារៀនទូទាំងប្រទេសគ្រប់កម្រិតជាបណ្តោះអាសន្ន ផ្អាកការជួបជុំនៅក្នុងពិធីសាសនាផ្សេង ផ្អាកការប្រគំកម្មវិធីតន្ត្រី និងកម្មវិធីកំសាន្តនានា ជាដើម។
សូមជម្រាបថា គិតមកទល់ព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០នេះ បើតាមមន្ត្រីនាំពាក្យក្រសួងសុខាភិបាល លោក ជំទាវ ឱ វណ្ណឌីន បានឲ្យដឹងថា ចំនួនករណីដែលបានធ្វើតេស្តរកមេរោគ Covid-19 មានចំនួន១ ១១២ករណី ដោយក្នុងនោះបានរកឃើញថា មានផ្ទុកវីរុស Covid-19 ៣៥ករណីហើយ ពោលគឺ មាន០២ករណីថ្មីទៀត ត្រូវបានប្រកាសរកឃើញនៅព្រឹកនេះ៕