យុទ្ធនាការដាំកូនដើមកោងកាងនេះ គឺជាផ្នែកមួយនៃក្របខណ្ឌនិរន្ដរភាពរបស់ក្រុមហ៊ុន Smart ដើម្បីឆ្ពោះទៅសម្រេចឲ្យគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG13) និងជួយផ្សព្វផ្សាយអំពីសារៈសំខាន់នៃព្រៃកោងកាង ដែលជាកន្លែងថែទាំ និងជាជម្រកសម្រាប់ពពួកត្រី និងសត្វទឹកសំខាន់ៗ។
លោក គាំ ទីវា ប្រធានផ្នែកកិច្ចការសាធារណៈនៃក្រុមហ៊ុន Smart Axiata បាបញ្ជាក់ថាយុទ្ធនាការដាំដើមកោងកាង ២០២១ ដើមនេះនឹងជម្រុញបុគ្គលិកក្រុមហ៊ុនបន្តការជួយដល់សហគមន៍ និងស្រលាញ់បរិស្ថាន។
លោក ទីវា មានប្រសាសន៍ថា ៖ «ការដាំដើមកោងកាង នេះគឺជាផ្នែកមួយនៃការជម្រុញបុគ្គលិករបស់យើង ឲ្យបន្តចូលរួមជួយដល់សហគមន៍ និងស្រលាញ់បរិស្ថាន។ ហើយយើងជឿជាក់ថាដើមកោងកាងនេះធំឡើងនឹងផ្ដល់អត្ថប្រយោជន៍ដល់សហគមន៍ផ្ទាល់សម្រាប់ធើ្វការនេសាទ ក៏ដូចជាដោយផ្ដល់ជម្រកដល់សត្វដែលរស់នៅក្នុងទឹក និងជីវៈចំរុះផ្សេងៗទៀតផងដែរ។ តំណាងក្រុមហ៊ុន Smart ខ្ញុំសូមថ្លែងអំណរគុណដល់ សហគមន៍ត្រពាំងសង្កែ និងក្រសួងបរិស្ថាន ដែលបានចូលរួមគាំទ្រការដាំដើមកោងកាង ចំនួន ២០២១ ដើម ជាមួយពួកយើងនៅថ្ងៃនេះ។»
ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «ថ្ងៃនេះគឺជាថ្ងៃល្អ មួយដែលមានក្រុមការងារក្រុមហ៊ុន Smart បានមកដាំដើមកោងកាង ដោយក្រសួងបរិស្ថានតែងតែចង់បានដៃគូចូលរួមការពារបរិស្ថាន។ នៅពេលយើង ដាំដើមកោងកាងនេះ មានន័យថាយើងកំពុងបង្កើតជម្រកបន្ថែមសម្រាប់មច្ឆាជាតិរបស់យើង ហើយក៏ជួយដល់ជីវភាពពលរដ្ឋនៅតាមសហគមន៍ឲ្យកាន់តែប្រសើរឡើង។»
ដើមកោងកាងអាចជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។ ព្រៃកោងកាងជួយផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់ប្រព័ន្ធអេកូឡូស៊ីតាមតំបន់ឆ្នេរ និងសមុទ្រ ដូចជា ជារបៀងជម្រកតភ្ជាប់ពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ការពារជម្រាលដីពីការសឹករិចរិល ជាកន្លែងបង្កាត់ពូជ និងថ្នាលសម្រាប់សរីរាង្គសត្វសមុទ្រមួយចំនួនរួមមានបង្កង ក្តាម និងប្រភេទត្រីសមុទ្រដែលជាប្រភពសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ពលរដ្ឋក្នុងតំបន់។
កញ្ញា យិន ផាដាវ បុគ្គលិកក្រុមហ៊ុន Smart ដែលបានចូលរួមក្នុងការដាំដើមកោងកាង បានឲ្យដឹងថា៖ «នាងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយ ដែលបានមកដាំដើមឈើជាមួយក្រុមការងារ ហើយនេះគឺជាលើកទីមួយដែលបានមកដាំដើមកោងកាងជាមួយពួកគាត់។ ក្រុមហ៊ុន Smart ផ្ដល់ឱកាសឲ្យខ្ញុំបានធ្វើការងារ ដើម្បីសហគមន៍ ហើយនេះគឺជាផ្នែកមួយនៃក្រុមហ៊ុន ដោយជម្រុញឲ្យពួកខ្ញុំស្រលាញ់ធម្មជាតិ និងធ្វើការដើម្បីសហគមន៍នានា។»
កម្មវិធីបរិស្ថានល្អ គឺជាសសរស្ដម្ភដ៏សំខាន់មួយនៃកម្មវិធីទំនួលខុសត្រូវសង្គមទាំងបួនរបស់ក្រុមហ៊ុន Smart រួមមាន ១/ការអប់រំ ២/បច្ចេកវិទ្យាបែបច្នៃប្រឌិត ៣/កីឡាសហគមន៍ ៤/បរិស្ថាន។ កម្មវិធីនិរន្ដរភាព និងកម្មវិធីទំនួលខុសត្រូវសង្គមគឺជាគន្លឹះដ៏សំខាន់សម្រាប់ទស្សនវិជ្ជាអាជីវកម្មរបស់ក្រុមហ៊ុន Smart ដោយទទួលស្គាល់ពីទំនួលខុសត្រូវដ៏ធំរបស់ខ្លួន នឹងតែងតែធានាថាអាជីវកម្មរបស់ក្រុមហ៊ុន រីកលូតលាស់ជាមួយនិងភាគីពាក់ព័ន្ធនិងសហគមន៍។
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។ ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។ ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា PiPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។ ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង
លោក គាំ ទីវា
ទូរស័ព្ទ៖ +855 10 202 271
អីុមែ៉ល៖ [email protected]