សកម្មភាពសាងសង់ដ៏មមាញឹករបស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ កំពុងកើនឡើងគួរអោយកត់សម្គាល់ ខណៈតម្រូវការលំនៅដ្ឋានសម្រាប់ការរស់នៅរបស់ប្រជាជនក្នុងទីក្រុងភ្នំពេញ ហាក់មិនថមថយទាល់តែសោះ ពោលគឺមានតែកើនឡើង។
អ្នកជំនាញ និងមន្ត្រីរដ្ឋាភិបាល ទទួលស្គាល់ថា ក្នុងចំណោមតំបន់អភិវឌ្ឍនានាជុំវិញរាជធានីភ្នំពេញ គេឃើញតំបន់ភាគខាងត្បូងនេះ ជាពិសេស តំបន់មហាវិថី សម្តេចតេជោ (៦០ ម៉ែត្រ)នេះ ស្ថិតក្នុងចំណោមតំបន់ដែលមានការអភិវឌ្ឍលឿនជាងគេ ដោយសារតំបន់នេះ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង ដែលរៀបចំរួចជាស្រេច ងាយស្រួលក្នុងការធ្វើដំណើរ ជាពិសេស មានទីតាំងនៅជិតទីប្រជុំជនក្រុងបំផុត។
ទស្សនាវីដេអូ គម្រោង The Star Diamond របស់បុរី ប៉េង ហួត
តំបន់ទីក្រុងរណប ING City ឬអ្នកផងទាំងពួងហៅថា តំបន់ផ្លូវ៦០ម៉ែត្រ បន្តការទាក់ទាញវិនិយោគិនធំៗជាច្រើន មកអភិវឌ្ឍក្នុងតំបន់នេះ មិនត្រឹមតែគម្រោងអភិវឌ្ឍលំនៅដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែ សូម្បីសាលាអន្តរជាតិ ISPP ដ៏ធំជាងគេបំផុតនៅកម្ពុជា និងក្រុមហ៊ុន Star Auto Cambodia (Marcedes-Benz) ផ្សារទំនើប ភីអេច ដាយមិនផ្លេស (PH Diamond Place) ក៏បានឈានជើងចូលមកក្នុងតំបន់អភិវឌ្ឍន៍ដ៏ពោរពេញទៅដោយសក្ដានុពលនេះ ផងដែរ។
គម្រោងថ្មី ដឹស្តា ដាយមិន ២ របស់ បុរី ប៉េង ហួត ក៏បង្ហាញវត្តមានក្នុងតំបន់ទីក្រុងរណប ING City ផ្លូវ៦០ម៉ែត្រ នេះដែរ ដែលគ្របដណ្តប់លើវិសាលភាពផ្ទៃដីដ៏ធំ និងជាគម្រោងមួយលេចធ្លោជាងគេក្នុងតំបន់ រួមមាន ទាំងក្លិបហាត់ប្រាណ អាងហែលទឹក ខុនដូ ផ្សារទំនើប ភីអេច ដាយមិនផ្លេស សាលសនិ្នសីទសម្រាប់រៀបចំអាពាហ៍ពិពាហ៍ និងប្រារព្ធពិធីផ្សេងៗ រួមទាំងអគារពាណិជ្ជកម្ម ផងដែរ។
សម្រាប់លំនៅដ្ឋាន ក្នុងគម្រោងនេះផ្ទាល់ មានដូចជា វីឡាឃីង អេ វីឡាឃ្វីន ម៉ូតថ្មី វីឡាព្រីន និងហ្សបហោស៍ ក្លាសស៊ិក។ លំនៅដ្ឋានទាំងនេះ សាងសង់ឡើងដោយយកចិត្តទុកដាក់ខ្ពស់ពីវិស្វករជំនាញ ធ្វើឲ្យលំនៅដ្ឋានមានគុណភាពខ្ពស់ ភាពច្នៃប្រឌិត សោភ័ណភាព និងផាសុកភាព ក្នុងការរស់នៅ ដែលទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់អតិថិជន។
សូមបញ្ជាក់ផងដែរថា បុរី ប៉េង ហួត ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា ដែលចូលរួមចំណែកយ៉ាងសកម្ម ដើម្បីធ្វើឲ្យសោភណ័ភាពទីក្រុងភ្នំពេញ មានភាពស៊ីវិល័យនិងស្រស់បំព្រង តាមរយៈការអភិវឌ្ឍគម្រោងរបស់ខ្លួន ប្រមាណជាជិត៣០ គម្រោង នៅតាមតំបន់ដែលមានសក្តានុពល ស្ថិតក្នុងប្លង់មេ របស់រាជធានីភ្នំពេញ៕