អចលនទ្រព្យ និងធនាគារ

អ្នកឧកញ៉ា សៀ ឫទ្ធី ចាប់ដៃគូ​ជាមួយ​ធនាគារ CIMB ដើម្បីផ្ដល់កម្ចីកាន់តែពិសេស សម្រាប់ការទិញផ្ទះ-ខុនដូរបស់គម្រោង «ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ»


គម្រោង«ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ» របស់​ក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច (WB Sport Village) ជាគម្រោងវិនិយោគទុនដ៏ធំថ្មីមួយទៀតរបស់អ្នកឧកញ៉ា សៀ ឫទ្ធី នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នេះ បាន​ប្រកាសកិច្ចសហប្រតិបត្តិការជាមួយធនាគារ CIMB ដើម្បីផ្ដល់ឥណទានគេហដ្ឋាន«ឆ្លាតវៃ» និងភាពជាដៃគូសម្រាប់គម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ ។
អ្នកឧកញ៉ា សៀ ឫទ្ធី ចាប់ដៃគូ​ជាមួយ​ធនាគារ CIMB ដើម្បីផ្ដល់កម្ចីកាន់តែពិសេស សម្រាប់ការទិញផ្ទះ-ខុនដូរបស់គម្រោង «ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ»

នៅក្រោមឥណទានគេហដ្ឋាន«ឆ្លាតវៃ» ដែលជាកិច្ចសហការគ្នារវាង ធនាគារ CIMB និង គម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ នេះ អតិថិជនអាចទទួលបានកម្ចីដល់ទៅ ៨០% សម្រាប់រយៈពេល ២៥ឆ្នាំ សម្រាប់ការទិញផ្ទះ ឬខុនដូ នៅគម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត កម្ចី«ឆ្លាតវៃ»នេះ គឺពុំចាំបាច់មានទ្រព្យបញ្ចាំទេ ដោយអតិថិជនគ្រាន់តែចុះកិច្ចសន្យាទិញលក់ជាមួយគម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ ជាការសេ្រច ជាពិសេស សម្រាប់អតិថិជនដែលទិញខុនដូ ។ 

នៅឯពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូនេះ អ្នកឧកញ៉ា សៀ ឫទ្ធី ស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ដែលជាអ្នកបោះទុនវិនិយោគសាងសង់គម្រោង «ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ» បានមានប្រសាសន៍ថា ៖ «ឥណទានគេហដ្ឋានឆ្លាតវៃ ដែលសហការគ្នារវាង ធនាគារ CIMB និង គម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ គឺផ្ដល់ភាពឈ្នះ-ឈ្នះ ដល់ទាំង ធនាគារ និង ទាំងអ្នកអភិវឌ្ឍគម្រោង និងផ្ដល់ជម្រើសឥណទានកាន់តែងាយស្រួល និងពិសេសបំផុត ដល់អតិថិជន ដែលត្រូវការទិញផ្ទះ ឬខុនដូ នៅ ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ ។» 

គួរបញ្ជាក់ថា កន្លងមកថ្មីៗនេះ ក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច បានប្រកាសកិច្ចសហប្រតិបត្តិការផ្ដល់ឥណទានគេហដ្ឋានឆ្លាតវៃនេះ ជាមួយធនាគារអន្តរជាតិធំៗក្នុងស្រុក ចំនួន ៣ រួចមកហើយ រួមមាន ធនាគារ ABA, ធនគារ Maybank និង ធនាគារ ស្ថាបនា ។

គម្រោង «ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ» កសាងនិងរៀបចំឡើងសម្រាប់ទទួលអត្តពលិកដែលចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ មុនពេលដែលត្រូវបានរៀបចំឡើងវិញ និងប្រគល់ជូនអតិថិជនដែលបានជាវរួច ។ 

ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ មានទីតាំងស្ថិតនៅជាប់នឹងពហុកីឡដ្ឋានជាតិ«មរតកតេជោ» ដែលជាតំបន់កំពុងអភិវឌ្ឍឥតឈប់ឈរនៅភាគខាងជើងនៃរាជធានីភ្នំពេញ ដែលផ្ដល់នូវលំនៅឋានប្រណីតបែបស៊ីវីល័យ ស្តង់ដារនៃការរស់នៅខ្ពស់ ស្ថាបត្យកម្មទំនើប តម្លៃសមរម្យរួមជាមួយនឹងបរិយាកាសកីឡាស្រស់ស្រាយប្រកបដោយផាសុកភាព ព្រមទាំងផ្តល់សុខុមាលភាពខ្ពស់សម្រាប់អតិថិជនផងដែរ ៕




អត្ថបទបន្ទាប់


កម្ពុជាទទួលវ៉ាក់សាំងចំនួន១លានដូសបន្ថែមទៀតពីចិន ខណៈល្បឿនចាក់វ៉ាក់សាំងកើនដល់ជាង៦៣%ហើយ!

កម្ពុជាទទួលបានវ៉ាក់សាំងប្រភេទស៊ីណូហ្វាមចំនួន១លានដូសបន្ថែមទៀតពីប្រទែសចិន ដែលជាការបញ្ជាទិញពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលវ៉ាក់សាំងនេះ…

WHO៖ មេរោគកូវីដ១៩«ឌែលតា»នឹងគ្រប់ដណ្តប់ទូទាំងសកលលោកនៅប៉ុន្មានខែខាងមុខ

អង្គការសហប្រជាជាតិនៅថ្ងៃពុធទី២១ខែកក្កដានេះ បានគូសបញ្ជាក់ថា មេរោគកូវីដ១៩បំប្លែងខ្លួនដ៏កាចសាហាវ «ឌែលតា» នឹងឈានទៅរាលដាល គ្របដណ្តប់ពាសពេញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ