វ៉ាក់សាំងកូវីដ១៩

កោះតៃវ៉ាន់ និងប្រទេសអាស៊ានចំនួន៣ទៀត នឹងទទួលបានវ៉ាក់សាំងរាប់លានដូសពីជប៉ុននៅសប្ដាហ៍នេះ


មន្ត្រីជាន់ខ្ពស់របស់ជប៉ុនបានលើកឡើងថា ជប៉ុននឹងដឹកបញ្ជូនវ៉ាក់សាំងកូវីដ-១៩ប្រភេទ AstraZeneca រាប់លានដូសទៅឲ្យកោះតៃវ៉ាន់ និងប្រទេសអាស៊ានចំនួន៣ទៀត នៅក្នុងសប្ដាហ៍នេះ រួមមានប្រទេសថៃ ហ្វីលីពីន និង វៀតណាម មិនមានកម្ពុជាយើងនៅឡើយទេ ខណៈដែលកាលពីខែមុននេះ ជប៉ុនក៏ទើបតែបានផ្ដល់ជំនួយវ៉ាក់សាំងដល់ប្រទេសឥណ្ឌូនេស៊ី និង ម៉ាឡេរួចហើយដែរ។ នេះបើតាមការរាយការណ៍ដោយភ្នាក់ងារព័ត៌មាន Reuters។
ការមកដល់វ៉ាក់សាំងកូវីដ១៩ជប៉ុន

រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន លោក តូ​ហ្ស៊ី​មី​តស៊ូ ម៉ូ​តេ​ជី បាន​លើក​ឡើង​ថា ជប៉ុន​នឹង​ផ្ដល់​វ៉ាក់សាំង​ជាង​១​លាន​១​សែន​ដូ​ស​បន្ថែម​ទៀត ទៅ​ឲ្យ​កោះ​តៃវ៉ាន់​នៅ​ព្រហស្បតិ៍​ក្នុង​ស​ប្ដា​ហ៍​នេះ បន្ទាប់​ពី​បាន​បញ្ជូន​ទៅ​ឲ្យ​ជាង​១​លាន​២​សែន​ដូ​សរួច​ហើយ​កាលពី​ខែ​មុន​។ នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​ដូច​គ្នា​ដែរ ជប៉ុន​នឹង​ផ្ដល់​ជូន​វ៉ាក់សាំង ម្នាក់​១​លាន​ដូ​ស​ទៅ​ឲ្យ​ប្រទេស​ថៃ ហ្វី​លី​ពី​ន និង​វៀតណាម ខណៈ​ដែល​កាលពី​ខែ​មុន​ជប៉ុន​ក៏​បាន​បញ្ជូន​ជំនួយ​វ៉ាក់សាំង​នេះ ទៅ​ឲ្យ​ឥណ្ឌូ​នេ​ស៊ី និង​ម៉ា​ឡេ​ស៊ី​រួច​ហើយ​ដែរ​។ ដូច្នេះ សរុប​ទៅ ប្រទេស​អាស៊ាន​ចំនួន​៥​ហើយ ដែល​បាន​និង​កំពុង​ទទួល​បាន​វ៉ាក់សាំង​កូ​វី​ដ​-១៩​ពី​ប្រទេស​ជប៉ុន​។

នាយក​រដ្ឋមន្ត្រី​កោះ​តៃវ៉ាន់​លោក ស៊ូ សេង​ចាង បាន​លើក​ឡើង​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា «​មិត្ត​ពិតប្រាកដ គឺ​តែងតែ​បោះដៃ​ជួយ​នៅ​ពេល​ពួក​គេ​ត្រូវការ​គ្នា​បំផុត​»​។

បច្ចុប្បន្ន មាន​ប្រហែល​១០% នៃ​ប្រជាជន​សរុប​ជាង​២៣​លាន​នាក់​នៅ​កោះ​តៃវ៉ាន់ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់​១​ដូ​ស​។ អាជ្ញាធរ​ដី​កោះ​មួយ​នេះ រំពឹង​ថា នឹង​ទទួល​បានការ​ចាក់​សាំង​កើន​ដល់ ២៥% នៃ​ប្រជាជន​សរុប​នៅ​ត្រឹម​ចុងខែ​កក្កដា​នេះ​។

គួរ​រំឭក​ថា ជប៉ុន​បាន​បញ្ជា​ទិញ​វ៉ាក់សាំង AstraZeneca ចំនួន​១២០​លាន​ដូ​ស ដែល​មានការ​ផ្គត់ផ្គង់​ច្រើន​បំផុត​ដោយ​ក្រុមហ៊ុន​ផលិត​ក្នុងស្រុក​នៅ​ជប៉ុន​។

ក្រៅ​តែ​ពី​ការ​ផ្ដល់​ជំនួយ​វ៉ាក់សាំង​ដោយ​ផ្ទាល់​ទៅ​ឲ្យ​ប្រទេស​មួយ​ចំនួន ប្រទេស​ជប៉ុន​ក៏​បាន​សន្យា​នឹង​ផ្ដល់​ថវិកា​១​ពាន់​លាន​ដុល្លារ និង​វ៉ាក់សាំង ៣០​លាន​ដូ​ស ទៅ​ឲ្យ​យន្ដការ​កូ​វ៉ា​ក់​របស់​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ផ្គត់ផ្គង់​វ៉ាក់សាំង​ទៅ​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផង​ដែរ​។

បើ​តាម​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន វ៉ាក់សាំង AstraZeneca ដែល​ផលិត​នៅ​ជប៉ុន នៅ​មិន​ទាន់​ទទួល​បានការ​អនុម័ត​ពី​អង្គការ​សុខភាព​ពិភពលោក​សម្រាប់​ការ​ប្រើប្រាស់​នៅ​ក្នុង​យន្ដការ​កូ​វ៉ា​ក់​នៅឡើយ​ទេ​។ ដូច្នេះ​ហើយ ទើប​ជប៉ុន​បាន​ជ្រើស​យក​ការ​ឆ្លើយ​តប​លក្ខណៈ​ទ្វេភាគី ដោយ​ផ្ដល់​ជូន​វ៉ាក់សាំង AstraZeneca នេះ ទៅ​ឲ្យ​ប្រទេស​ណា​ដែល​មាន​តម្រូវការ​វ៉ាក់សាំង​បន្ទាន់​វិញ​៕

None



អត្ថបទបន្ទាប់


WHO ណែនាំឲ្យប្រើថ្នាំកាត់បន្ថយហានិភ័យស្លាប់ដោយសារកូវីដ-១៩

អង្គការសុខភាពពិភពលោក (WHO) ក្នុងសប្តាហ៍នេះ បានណែនាំឱ្យប្រើថ្នាំព្យាបាលជំងឺរលាកសន្លាក់ប្រភេទអេកថេមរ៉ា (Actemra) របស់ក្រុមហ៊ុនថ្នាំ រ៉ូចឆ…

ប្រធានាធិបតីប្រទេសហៃទីត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងផ្ទះរបស់ខ្លួន

ប្រធានាធិបតីរបស់ប្រទេសហៃទីត្រូវបានវាយប្រហារដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាញ ដោយ បានបាញ់សម្លាប់លោកនៅក្នុងគេហដ្ឋានផ្ទាល់ខ្លួនរបស់លោកតែម្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ