បើធៀបនឹង ៦ខែ ឆ្នាំ២០១៨ ឃើញថា ចំណូលពន្ធដារ នៅ៦ខែ ឆ្នាំនេះ មានការកើនឡើងប្រមាណ ជាង ២០០ លានដុល្លារអាមេរិក។
ដោយឡែកកាលពីឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ ចំណូលពន្ធដារ មានការកើនឡើងលើសផែនការប្រចាំរហូតដល់២ខ្ទង់ឯណោះ ពោលគឺ នៅឆ្នាំ២០១៧ មានលើសផែនការជាង១៥% និងឆ្នាំ២០១៨ កើនលើសផែនការ ជាង១៤%។ បើតាមអគ្គនាយកដ្ឋានពន្ធដារ ធ្លាប់បានឲ្យដឹងថា នៅរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ចំណូលពន្ធដារ បានកើនឡើងក្នុងរង្វង់ ២០% ក្នុងមួយឆ្នាំ។
បើនិយាយពីស្ថាប័នប្រមូលចំណូលជូនជាតិ អគ្គនាយកដ្ឋានពន្ធដារ គឺជាស្ថាប័នសំខាន់ទី២ហើយ បន្ទាប់ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ ស្ថាប័នប្រមូលចំណូលទាំងពីរនេះ ត្រូវបានគេដឹងថា ក្នុងឆ្នាំៗ បំពេញកាតព្វកិច្ចប្រមូលចំណូលជូនរដ្ឋបានប្រមាណជិត៥ពាន់លានដុល្លារអាមេរិក ហើយថវិកាទាំងនោះ ត្រូវបានយកមកប្រើប្រាស់សម្រាប់ការចំណាយរបស់រដ្ឋក្នុងការបើកប្រាក់ខែជូនមន្ត្រីរាជការ និងការអភិវឌ្ឍនានាជាច្រើនទៀត៕