វិស័យអចលនទ្រព្យ

អ្នកជំនាញព្រ.មានថា គម្រោងសាងសង់លំនៅឋានតម្លៃទាបរបស់រដ្ឋាភិបាលថៃ នឹងដាក់សម្ពាធបន្ថែមលើវិស័យអចលនទ្រព្យ


អ្នកជំនាញបានព្រមានថា គំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលថៃក្នុងការសាងសង់លំនៅឋានតម្លៃទាបរហូតដល់រាប់សិបម៉ឺនខ្នងសម្រាប់ប្រជាជនក្រីក្រ នឹងដាក់សម្ពាធលើទីផ្សារផ្គត់ផ្គង់លំនៅឋាននៅប្រទេសថៃបន្ថែមទៀត ខណៈចំនួនគម្រោងបង្កើតលំនៅឋានថ្មីបានធ្លាក់ចុះដោយសារតម្រូវការធ្លាក់ចុះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
វិស័យអចលនទ្រព្យ
ដោយ

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ថៃលោក សូរិយា ជុងរុងរៀនគីត (Suriya Jungrungreangkit) បាននិយាយថា រដ្ឋាភិបាលគ្រោងថៃនឹងសាងសង់លំនៅឋានតម្លៃទាបចំនួន៣០ម៉ឺនខ្នងសម្រាប់ប្រជាជនក្រីក្រនៅខែក្រោយនេះ ខណៈបច្ចុប្បន្នមន្ត្រីជំនាញកំពុងវាយតម្លៃពីផលប៉ះពាល់បរិស្ថាននៅកន្លែងគម្រោងនោះ។

គម្រោងនេះស្ថិតនៅជិតបណ្តាញផ្លូវដែកគ្រប់គ្រងដោយក្រុមហ៊ុនរថភ្លើងរដ្ឋរបស់ថៃ ដើម្បីជួយបង្កើនប្រសិទ្ធភាព និងតម្លៃដីនៅតំបន់នោះ ហើយវាក៏ជួយដល់ប្រជាជនដែលមានប្រាក់ចំណូលទាបឱ្យមានលំនៅឋានសមរម្យ ខណៈក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវការថវិកាប្រមាណ១៧៨លានដុល្លារ ដើម្បីសាងសង់ដំណាក់កាលទី១សម្រាប់ខុនដូ និងផ្ទះប្រមាណ៥ពាន់ខ្នង។

ដើម្បីមានសិទ្ធិគ្រប់គ្រងលំនៅឋាននេះ ប្រជាជនថៃត្រូវមានប្រាក់ខែក្រោម៥ម៉ឺនបាតប្រហែលជិត១៥០០ដុល្លារ និងត្រូវបង់ថ្លៃជួលប្រចាំខែប្រហែល១១៨ដុល្លារដោយមិនចាំបាច់បង់ប្រាក់កក់មុនអ្វីឡើយ ហើយពួកគេអាចរស់នៅក្នុងលំនៅឋាននេះរហូតដល់៩៩ឆ្នាំ។ បន្ទាប់ពីរស់នៅគ្រប់ពេលកំណត់ ពួកគេត្រូវប្រគល់ផ្ទះនេះទៅឱ្យរដ្ឋាភិបាលវិញដើម្បីផ្តល់ជូនជនជាតិថៃផ្សេងទៀត។

ប៉ុន្តែអ្នកជំនាញយល់ឃើញថា គម្រោងនេះអាចបន្ថែមសម្ពាធលើទីផ្សារលំនៅឋានរបស់ថៃ ព្រោះវានឹងបន្ថែមការផ្គត់ផ្គង់ដល់ទីផ្សារ ដែលកំពុងជួបភាពរអាក់រអួលនៅ២ឆ្នាំកន្លងមកនេះកក៏ដូចជាការផ្គត់ផ្គង់លើសតម្រូវការ និងការធ្លាក់ចុះតម្រូវការ។

លោក សូផុន ផនឆូកឆៃ (Sopon Pornchokchai) ប្រធានទីភ្នាក់ងារកិច្ចការអចលនទ្រព្យរបស់ថៃបាននិយាយថា ចំនួនគម្រោងខុនដូថ្មីបានធ្លាក់ចុះ១៩% មកនៅត្រឹម៣៧៥គម្រោងនៅឆ្នាំ២០២៤ ពោលគឺធ្លាក់ចុះពី៤៦២គម្រោងក្នុងឆ្នាំ២០២៣ ដោយសារតែតម្រូវការចុះខ្សោយ។ លោកបានបន្ថែមថា បើនិយាយអំពីការផ្គត់ផ្គង់វិញ ចំនួនផ្ទះ និងខុនដូដែលលក់មិនចេញនៅដើមខែនេះមានចំនួនជាង២៣ម៉ឺន៤ពាន់៤៧៨យូនីត ពោលគឺច្រើនជាងកាលពីដំណាច់ឆ្នាំ២០២៤ ដោយពេលនោះផ្ទះមិនទាន់លក់មានចំនួនជាង២៣ម៉ឹន៣ពាន់យូនីត៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


លោក ត្រាំ អះអាងថា ពន្ធលើទំនិញកាណាដា និងម៉ិកស៊ិកនៅតែអនុវត្ត ទោះប្រទេសទាំងពីរប្រឹងប្រែងទប់ស្កាត់ជនអន្តោប្រវេសន៍ និងថ្នាំហ្វេនតានីល

ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី២៤ ខែកុម្ភៈ ថា ពន្ធលើទំនិញនាំចូលរបស់កាណាដា និងម៉ិកស៊ិកនឹងនៅតែអនុវត្តត…

តើការចំណាយពេលច្រើនលើកិច្ចការផ្ទះរបស់ស្រ្ដី អាចធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍ និងសេដ្ឋកិច្ចជាតិដែរឬទេ?

នៅប្រទេសកម្ពុជា ស្ត្រីបានចំណាយពេល៥ម៉ោង និង២នាទីជារៀងរាល់ថ្ងៃលើការងារថែទាំ និងកិច្ចការផ្ទះដែលមិនទទួលបានប្រាក់កម្រៃ ដោយឡែកបុរសចំណាយពេលត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ