វិស័យដឹកជញ្ជូន

ក្រុមហ៊ុនដឹកជញ្ជូនថៃមួយក្រុម កំពុងសម្លឹងរកដៃគូជាមួយក្រុមហ៊ុនដឹកជញ្ជូនកម្ពុជា


ក្រុមហ៊ុនដឹកជញ្ជូនថៃមួយចំនួន បាននិងកំពុងសិក្សាទីផ្សារកម្ពុជា និងស្វែងរកឱកាសចាប់ដៃគូជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូននៅក្នុងស្រុករបស់កម្ពុជា ដើម្បីឈានពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ពិសេសការដឹកជញ្ជូនទំនិញទៅមក រវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពប្រសើរឡើង។ នេះបើតាមការអះអាងពីមន្ត្រីជាន់ខ្ពស់របស់ស្ថានរាជទូតថៃប្រចាំនៅកម្ពុជា។
កប៉ាល់ចូលចតដាក់ទំនិញនៅកំពង់ផែ​ស្វយ័ត ខេត្តព្រះសីហនុ
ដោយ

លោក Jirawuth Suwanna-arj អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​នៅស្ថានរាជ​ទូតថៃ ប្រចាំកម្ពុជា បានលើក​ឡើងនៅ​ក្នុងកិច្ច​ជំនួបស្វែង​រកដៃគូ​ពាណិជ្ជកម្ម​រវាងពាណិជ្ជករ​កម្ពុជា និងថៃ កាលពីពេលថ្មីៗ​នេះថា ក្នុងចំណោម​ក្រុមហ៊ុនថៃ ដែលបាន​ចូលរួមជាង ៣០ក្រុមហ៊ុន​នៅក្នុងជំនួប​នេះ ក៏មាន​ក្រុមហ៊ុន​ដឹកជញ្ជូន​ថៃមួយ​ចំនួន​​បាននិងកំពុង​ស្វែងរក​ដៃគូ​សហការ ជាមួយ​នឹងក្រុមហ៊ុន​ក្នុងស្រុក​នៅកម្ពុជា​ផងដែរ ដើម្បីផ្ដល់​សេវាដឹកជញ្ជូន​ទៅមក​រវាង​ប្រទេស​ទាំងពីរ និងទៅកាន់​ពិភពលោក​​កាន់តែ​មានភាព​ទូលំទូលាយ ខណៈដែល​រាជរដ្ឋាភិបាល​ប្រទេស​ទាំងពីរ បានប្ដេជ្ញា​នឹងពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី កម្ពុជា-ថៃ ឲ្យបាន​ដល់១៥ពាន់​លាន​ដុល្លារ នៅត្រឹម​ឆ្នាំ២០២០​ខាងមុខ ជាមួយនឹង​ការធ្វើឲ្យ​ប្រសើរឡើង​នូវអតុល្យភាព​ពាណិជ្ជកម្ម​ផងដែរ។ 

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​អ្នកដឹកជញ្ជូន​ទំនិញ​កម្ពុជា បានលើក​ឡើងដែរថា បច្ចុប្បន្ន​កម្ពុជា​មាន​ទំនាក់​ទំនង​ដោះដូរពាណិជ្ជកម្ម យ៉ាងមមាញឹក​ជាមួយនឹង​ប្រទេស​ជិតខាង ពិសេស​គឺថៃតែម្ដង ដូច្នេះ​វិស័យដឹក​ជញ្ជូន​រវាងប្រទេស​ទាំងពីរ​ក៏ត្រូវតែ​មានភាព​ប្រទាក់ក្រឡា និងឆ្លើយតប​ទៅនឹង​តម្រូវ​ការនៃការ​លូតលាស់​ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម​នេះដែរ ហើយលោក ស្វាគមន៍​ជានិច្ចក្នុង​ការសហការ​ជាមួយនឹង​ក្រុមហ៊ុន​ដឹកជញ្ជូន​ពីប្រទេសថៃ។ 

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​អ្នកដឹកជញ្ជូន​ទំនិញ​កម្ពុជា

យ៉ាងណា​ក៏ដោយចុះ លោកថា ស៊ិន ចន្ធី បានគូស​បញ្ជាក់ថា ភាគី​ទាំងពីរ គឺក្រុមហ៊ុន​ដឹកជញ្ជូន ថៃនិងកម្ពុជា និង​បន្ត​ជួបពិភាក្សា​គ្នាបន្តទៀត មុននឹង​សម្រេច​ចាប់ដៃគ្នា​ជាដៃគូពេញ​លេញសម្រាប់​ប្រតិបត្តិការ។ ប្រធានសមាគម​ភ្នាក់ងារ​អ្នកដឹកជញ្ជូន​ទំនិញ​រូបនេះ បានលើក​ឡើងទៀត​ថា វិស័យ​ដឹកជញ្ជូន​របស់កម្ពុជា​ត្រូវការពង្រីក​សមត្ថភាព​បន្ថែមជា​ច្រើនទៀត ដើម្បី​អាចប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិតខាង ខណៈដែលបច្ចុប្បន្ន​​ ខាងរាជ​រដ្ឋាភិបាល​កម្ពុជា​​ក៏បាន​និងកំពុង​ខិតខំ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ​ជាច្រើន​ទាំងផ្នែក​រឹង និងទន់ ដើម្បីគាំទ្រ​ដល់វិស័យ​ដឹកជញ្ជូន​នេះផងដែរ សំដៅ​ធ្វើយ៉ាងឲ្យ​តម្លៃដឹក​ជញ្ជូន​កាន់តែមាន​តម្លៃថោក និងភាព​ប្រកួតប្រជែង។ 

សូមជម្រាប​ដែរថា តាមការអះអាង​ពីលោក Jirawuth Suwanna-arj អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​នៅស្ថានរាជ​ទូតថៃ ប្រចាំកម្ពុជា បានឲ្យ​ដឹងថា គិតត្រឹម​ឆ្នាំ២០១៧ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និងថៃ មានរហូត​ដល់ប្រមាណ​ជាង ៦ពាន់លាន​ដុល្លារអាមេរិក ដែល​ក្នុងនោះ ថៃនាំចូល​មកកម្ពុជា​មានជាង ៥ពាន់លានដុល្លារ ខណៈដែល​កម្ពុជា​នាំចេញទៅ​ថៃមានតែ​ប្រមាណ ៩០០ លានដុល្លារ​ប៉ុណ្ណោះ៕

None



អត្ថបទបន្ទាប់


អ្នកជំនាញ៖ គម្រោងអភិវឌ្ឍន៍ផ្លូវខ្សែក្រវាត់ក្រុង នឹងជំរុញចរន្តសេដ្ឋកិច្ចកាន់តែខ្លាំង

គិតមកដល់ពេលនេះ រាជធានីភ្នំពេញបានពង្រីកផ្លូវខ្សែក្រវាត់ក្រុងដល់ទៅខ្សែទី៣ហើយ ដែលបាននិងកំពុងបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាពង្រ…

អង្គការ Skateistan បើកបង្រៀនកីឡាជិះស្គីដល់កុមារកម្ពុជាដោយមិនគិតថ្លៃ

អង្គការ Skateistan ដែលបង្កើតឡើងដោយលោក Oliver ជនជាតិអូស្ត្រាលី បានបង្កើតសាលា​កីឡាជិះស្គី(Skate)ដ៏ធំមួយនៅក្នុង Factory Phnom Penh ដើម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ