វិស័យទេសចរណ៍

ថៃ និងវៀតណាម កំពុងដុតដៃដុតជើងខ្លាំងក្នុងការទាញយកភ្ញៀវទេសចរបរទេសឡើវិញ


ប្រទេសថៃ និងវៀតណាម កំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការរៀបចំវិធានការ និងយុទ្ធសាស្ត្រក្នុងការស្រូបទាញភ្ញៀវទេសចរអន្តរជាតិឲ្យចូលមកកម្សាន្ដក្នុងប្រទេសខ្លួនឡើងវិញ។ ការចេញលើកឡើងពិគម្រោងវិធានការទាក់ទាញភ្ញៀវទេសចរជាបន្ដបន្ទាប់របស់ប្រទេសទាំងពីរនេះ គឺធ្វើឡើងក្រោយពីមានវត្តមានកូវីដ-១៩ បាននិងកំពុងបន្ដចាក់ជូនប្រជាជនក្នុងប្រទេសជាច្រើនជាបណ្ដើរៗហើយ។
ថៃ និងវៀតណាម កំពុងដុតដៃដុតជើងខ្លាំងក្នុងការទាញយកភ្ញៀវទេសចរបរទេសឡើវិញ
ដោយ

តើ​ប្រទេស​ថៃ និងវៀតណាម​កំពុង​ត្រៀមរៀបចំ​ខ្លួន​អ្វីខ្លះ​ដើម្បី ទាញយក​ភ្ញៀវទេសចរ​អន្តរជាតិ​ឡើងវិញ?

ជាដំបូង​យើង​មើល​ប្រទេសថៃ​ជាមុន​សិន នៅរយៈពេលចុងក្រោយនេះ ប្រទេសថៃកំពុងស្វះស្វែងខ្លាំង​មែនទែន​ក្នុងការស្ដារ​សេដ្ឋកិច្ច​ពី​វិបត្តិកូវីដ-១៩ ដោយក្នុងនោះ ដៃម្ខាងរាំង​ខ្ទប់ការរាតត្បាត​នៃជំងឺផង និងម្ខាង​ទៀត​ប្រឹងជំរុញ​ទាញសេដ្ឋកិច្ចឲ្យ​ងើបឡើង​ផង តាមរយៈការជំរុញខ្លាំង លើវិស័យ​ទេសចរណ៍ ដែលជា​វិស័យស្នូល​មួយនៃ​សេដ្ឋកិច្ច​របស់ថៃ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ​ ចាន់អូចារ បាន​បញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ធ្វើការ​រៀបចំសំណើ​វិធានការ លើកលែង​ការធ្វើចត្តាឡីស័ក​ដល់ទេសចរ​បរទេសណា ដែលបាន​ចាក់វ៉ាក់​សាំងរួច។ លើសពីនេះទៀត ថៃទើបបាន​ស្នើឡើង​ផែនការ​ថ្មីមួយ​ទៀត ដែលអនុញ្ញាត​ឲ្យទេសចរ​បរទេស អាចធ្វើ​ចត្តាឡីស័ក​នៅក្នុង​តំបន់​រមណីយដ្ឋាន​ធំៗ ឬក្មុងរីសត​នានា​របស់​ថៃបាន។ នេះបើ​តាមការចុះផ្សាយ​ដោយ Bangkok Post។ 

ការស្នើឡើងនូវផែនការនេះ ត្រូវបាន លោក ភីផាត់ ប្រាកាន់ រដ្ឋមន្ត្រី​ទេសចរណ៍​ថៃអះអាងថា ជាការជួយ​សម្រួល​ដល់ភ្ញៀវ និងទាក់ទាញភ្ញៀវ​ទេសចរ​បរទេស​ឲ្យចង់​មកកម្សាន្ដ​នៅប្រទេសថៃ។ លោកលោក ភីផាត់ ប្រាកាន់ បន្តទៀតថា ទាំងនេះ គឺជាកិច្ចខិត​ខំប្រឹងប្រែង​របស់ថៃ​ដើម្បីជួយស្តារឡើង​វិញ នូវវិស័យ​ទេសចរណ៍​របស់ថៃ ដែលបានដាំក្បាល​ចុះអស់​ជិត ២ឆ្នាំមកហើយដោយ​សារវិបត្តិកូវីដ-១៩។

ផែនការទេសចរណ៍​ដែលបានស្នើ​ឡើងនេះ ត្រូវបានអនុញ្ញាត​ឲ្យទេសចរ​បរទេស​ធ្វើ​ចត្តាឡីស័ក​នៅក្នុង​រីសតធំៗ​ចំនួន១៤ថ្ងៃ​ដដែល ប៉ុន្តែបើអ្នក​ទាំងនោះ​ធ្វើតេស្តអវិជ្ជមាន​ក្នុងពេល​៣ថ្ងៃដំបូង នៃចត្តាឡីស័ក ទេសចរ​អាចចេញ​ដើរហើរ​ក្រៅបន្ទប់ និងកម្សាន្ដ​នៅក្នុង​បរិវេណរមណីយដ្ឋាន ឬរីសត​នោះបាន។ ហើយនៅពេល​ដែលគ្រប់​ចំនួន​១៤ថ្ងៃ ភ្ញៀវ​មាន​សេរីភាព អាចទៅ​កម្សាន្ដ​នៅតំបន់ណាក៏​បាន ប៉ុន្តែត្រូវស្ថិត​នៅក្រោម ការតាមដាន។

ក្រសួងទេសចរណ៍​ថៃគ្រោងនឹង​អនុវត្ត​ផែនការ​នេះ ចាប់ពីខែ​មេសា ឬឧសភា​ខាងមុខ​នេះតទៅ និងបានដាក់​ឲ្យអនុវត្ត​នៅ​ក្នុងខេត្តសំខាន់ៗ​មួយចំនួនសិន​ ដែលសុទ្ធសឹង​តែជា​ខេត្តដែលមាន​អ្នកនិយម​ទៅកម្សាន្ដ​ច្រើន។

ចំណូលពីវិស័យ​ទេសចរណ៍​របស់ថៃ​បានដាំក្បាល​ចុះពី​ចំនួន ៦២ពាន់​លានដុល្លារ​អាមេរិក​ក្នុងឆ្នាំ ២០១៩ មកនៅត្រឹម ជាង​១០ពាន់លាន​ដុល្លារ​ក្នុងឆ្នាំ​២០២០ ខណៈចំនួន​ទេសចរ​បរទេស​ធ្លាក់ចុះ ៨២% មកត្រឹមតែ​ជិត៧លាន​ប៉ុណ្ណោះ។

ឥឡូវនេះ យើង​ក្រឡេកមកមើល​ប្រទេសវៀតណាមវិញ តើវៀណាម​មានវិធានការ​អ្វីខ្លះ?

អ្នកជំនាញ​ក្នុងវិស័យ​ទេសចរណ៍​នៅវៀតណាម​បានឲ្យដឹងថា ប្រទេសវៀតណាម​អាចនឹងស្វាគមន៍​ភ្ញៀវទេសចរ​បរទេស ដែលបាន​ចាក់វ៉ាក់សាំង​បង្ការកូវីដ-១៩រួច ចាប់​ពីត្រីមាស​ទី៣ឆ្នាំ២០២១ ពោលគឺ​ចាប់ពីខែ​កក្កដា​តទៅ។ នេះបើយោង​តាម​ការចុះផ្សាយ​ដោយសារព័ត៌មាន​VN Express របស់វៀតណាម។

ការសម្រេច​ដូចនេះ បានធ្វើឡើង​ស្របពេល​ដែលប្រទេស​មួយចំនួន ក្នុង​តំបន់​អាស៊ាន​រួមមាន ថៃ និងសឹង្ហបុរី ក៏បាន​ជ្រើស​យកយុទ្ធសាស្រ្ត​បែបនេះ ដើម្បីស្តារ​ឡើងវិញ​នូវវិស័យ​ទេសចរណ៍រៀងៗ​ខ្លួនដែរ ដែលធ្លាប់​តែរងផល​ប៉ះពាល់​ពីជំងឺកូវីដ១៩។

ជាមួយគ្នានេះ វៀតណាម​ក៏រំពឹង​ក្នុងការ​ពង្រីកជើង​ហោះហើរ​ទៅក្រៅប្រទេស​របស់​ខ្លូន ដើម្បីស្តារ​វិស័យអាកាសចរណ៍​របស់ខ្លួន​ឡើងវិញ​ផងដែរ។ ជាកស្តែង បច្ចុប្បន្ន វៀតណាម​បើកឲ្យមាន​ជើងហោះហើរ​ទៅកាន់​បណ្តាប្រទេស​មួយចំនួន ក្នុង​តំបន់​អាស៊ី ប៉ុណ្ណោះ ​រួមមាន​កម្ពុជា ឡាវ ថៃ ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ និងចិន។

ដូចនេះដើម្បីឲ្យ​ទេសចណ៍​រំកិលខ្លួន​ទៅមុខបាន លុះត្រាតែ​អាកាសចរណ៍​មានដំណើរការ​ជាមុនសិន។

សូមបញ្ជាក់ថា ប្រទេសវៀតណាម​នៅពេញ​មួយឆ្នាំ​២០២០ បានធ្លាក់​ចុះភ្ញៀវទេសចរ​បរទេស​ ៧៩% ដោយទទួល​បាន​ទេសចរបរទេស​ត្រឹមតែ​ជិត​៤លាន​នាក់​ប៉ុណ្ណោះ  ដោយសារ​ការរឹតបន្តឹង​ការធ្វើដំណើរ​ចំពេល​មាន​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩៕

None



អត្ថបទបន្ទាប់


បំណុលរដ្ឋាភិបាលអាមេរិក នឹងហក់ឡើងដល់១០២% នៃ GDP នៅឆ្នាំ២០២១ ហើយបន្ដកើនទ្វេដងនៅ ៣ទសវត្សរ៍ក្រោយ

បំណុលរដ្ឋាភិបាលអាមេរិក ត្រូវបានការិយាល័យថវិកាសភាអាមេរិកបានធ្វើការព្យាករថា នឹងកើនដល់១០២% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២១នេះ ហើយអាច…

តើការបិទខេត្តព្រះសីហនុបណ្ដោះអាសន្ន ជះឥទ្ធិពលកម្រិតណាដល់សកម្មភាពសេដ្ឋកិច្ចក្នុងខេត្តនេះ?

ក្រោយពីមានបញ្ជាពីប្រមុខរាជរដ្ឋាភិបាលឲ្យផ្អាកការធ្វើដំណើរចេញចូលក្នុងខេត្តព្រះសីហនុ ដោយបារម្ភពីការរាតត្បាតកូវីដ-១៩រួចមក គិតមកទល់ពេលនេះ គឺម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ