ប្រទេសថៃ

ថៃបន្ដអនុម័តថវិកាជាង ៥០០លានដុល្លារបន្ថែម ដើម្បីសង្គ្រោះសេដ្ឋកិច្ច និងប្រជាជនពីក្រញាំកូវីដ-១៩


គណៈរដ្ឋមន្ត្រីថៃនៅដើមសប្តាហ៍នេះ បានអនុម័តលើការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមចំនួន ប្រមាណ ៥២០លានដុល្លារអាមេរិកបន្ថែមទៀត ដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយការរឹតត្បិតវិធានការសុវត្ថិភាព ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ដ៏អាក្រក់បំផុតក្នុងប្រទេសថៃ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
កិច្ចប្រជុំមួយរបស់ក្រុមរដ្ឋមន្ត្រីថៃ
ដោយ

អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ លោក ថា​ណា​កន វ៉ាង​ប៊ូ​ន​គុង​ឆា​ណា (Thanakorn Wangboonkongchana) ថ្លែង​ក្នុង​ស​ន្និសីទសារ​ព័ត៌មាន​មួយ​ថា ទឹកប្រាក់​ប្រមាណ​១៦​ពាន់​លាន​បាត ឬ​ស្មើនឹង​ជាង ៤៨០​លាន​ដុល្លារ​អា​មេ​រិ​ក នឹង​ត្រូវ​រដ្ឋាភិបាល​ក្រុង​បាងកក ឧបត្ថម្ភ​ជា​លើក​ទី​២ ទៅ​ឲ្យ​កម្មករ​និង​និ​យោ​ជិ​ត​រស់នៅ​ក្នុង​ខេត្ត​ចំនួន​១៣ ដែល​បាន​រង​គ្រោះ និង​ខ្លះ​បាត់បង់​ការងារ​ដោយសារ​កូ​វី​ដ​-១៩​។

ជាមួយ​គ្នា​នេះ ទឹកប្រាក់​ប្រមាណ ៨០០​លាន​បាត ឬ​ស្មើនឹង​ជិត ២៥​លាន​ដុល្លារ​ផ្សេង​ទៀត​នឹង​ត្រូវ​បាន​រដ្ឋាភិបាល​ថៃ​ផ្តល់​ជូន​ផង​ដែរ ដល់​កម្មករ​និង​និ​យោ​ជិ​ត​ដែល​មិន​បាន​ទទួល​ថវិកា​អំឡុង​ពេល​ផ្តល់​ប្រាក់​ឧបត្ថម្ភ​លើក​ដំបូង​។

បន្ថែម​ពីលើ​ប្រាក់​ឧបត្ថម្ភ​អំឡុង​ពេល​វិធានការ​រឹតត្បិត គណៈរដ្ឋមន្ត្រី​ថៃ​បាន​អនុម័ត​ថវិកា​សម្រាប់​កម្ចី​ការ​ប្រាក់​ទាប ប្រមាណ​២០​ពាន់​លាន​បាត​ឬ​ស្មើនឹង​ជាង ៦០០​លាន​ដុល្លារ ដល់​កម្មករ​ដែល​មាន​ប្រាក់​ចំណូល​ប្រចាំខែ​ទាប សម្រាប់​យក​ទៅ​បង់ថ្លៃ​ឈ្នួល​ផ្ទះ​ស្នាក់​នៅ​។

កម្ចី​ខាងលើ​នេះ នឹង​ផ្តល់​ជូន​អត្រា​ការ​ប្រាក់ ១,៩% ក្នុង​រយៈពេល​៤​ឆ្នាំ​ដំបូង សម្រាប់​អ្នក​ខ្ចី​ដែល​មាន​ប្រាក់​ចំណូល​ប្រចាំខែ​ទាប​បំផុត ២៥,០០០​បាត ឬ​ស្មើនឹង​ប្រមាណ​ជាង​៧៦០​ដុល្លារ និង​សម្រាប់​កម្ចី​បង់ថ្លៃ​ផ្ទះ​រហូត​ដល់​ប្រមាណ​ជាង ១​លាន​បាត ឬ​ស្មើនឹង​ប្រមាណ ៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។

សូម​ជម្រាប​ថា រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​ថៃ​បាន​យល់ព្រម​ផ្តល់​ទឹកប្រាក់​ចំនួន ៣៤​ពាន់​លាន​បាត ឬ​ស្មើនឹង​ជាង​១​ពាន់​លាន​ដុល្លារ​រួច​ហើយ សម្រាប់​អ្នក​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​វិធានការ​រឹតត្បិត ដែល​បាន​ដាក់​ចេញ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ដើម្បី​ទប់ទល់​នឹង​រលក​ឆ្លង​កូ​វី​ដ​១៩​ក្នុង​ប្រទេស​ថៃ​៕
None



អត្ថបទបន្ទាប់


វាគ្មិនល្បីៗពន្យល់ពីឱកាសការងារសម្រាប់យុវជន ក្នុងបរិបទកូវីដ-១៩

ស្ថិតនៅក្នុងបរិបទនៃការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ឱកាសដែលទទួលបានការងារធ្វើ មិនមែនជារឿងងាយស្រួលនោះទេ ពិសេសសម្រាប់យុវជន ដែលកំពុងបន្តការ…

ក្រុមតាលីបង់ជ្រើសក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន ខណៈសមាជិកខ្លះមានឈ្មោះក្នុងបញ្ចីខ្មៅអាមេរិក

នៅមួយថ្ងៃបន្ទាប់ពីបោសសម្អាតចលនាបះបោរអស់ ព្រមទាំងបានគ្រប់គ្រងលើអាហ្វហ្កានីស្ថានយ៉ាងពេញដៃ ក្រុមតាលីបង់ បានប្រកាសពីសមាជិករបស់រដ្ឋាភិបាលបណ្តោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ