ឥទ្ធិពល​ចិន​ក្នុងទីផ្សារតំបន់

ថៃ ព្រួយបារម្ភពីការបាត់ចំណែកទីផ្សារក្នុងតំបន់ ដោយសារឥទ្ធិពលរបស់ចិន


ប្រទេសថៃ បានបង្ហាញពី ការព្រួយបារម្ភចំពោះការបាត់បង់ចំណែកទីផ្សារក្នុងតំបន់ ក្រោយពី សង្កេតឃើញថា ឥទ្ធិពលនៃទំនិញធូរថ្លៃរបស់ចិន បានសាយភាយមកដល់ ទីផ្សារសំខាន់របស់ថៃ រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ នេះបើយោងតាមការស្រាវជ្រាវរបស់ សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ។
នាយករដ្ឋមន្ត្រីថៃ លោកប្រយុទ្ធ ចាន់អ៊ូចារ (ឆ្វេង) និងលោក ប្រធានាធិបតីចិន ស៊ី ជិនពីង (ស្ដាំ) (រូបភាព៖ www.foreignpolicy.com)
ដោយ

លោក អាត​ ភីសានវ៉ានិច នាយកមជ្ឈមណ្ឌល​សិក្សា​ពាណិជ្ជកម្ម​អន្តរជាតិនៃ សាកលវិទ្យាល័យ​សភាពាណិជ្ជកម្ម​ថៃ បានអះអាងថា ក្នុងរយៈពេល​ខ្លី ត្រឹមឆ្នាំ ២០២២ខាងមុខ ថៃ នឹងបាត់បង់ចំណែក​ទីផ្សារ​ប្រមាណ ៦ពាន់លានដុល្លារ​អាមេរិក ចេញពីចំណែក​ទីផ្សាររបស់ បណ្តាប្រទេស ​CLMV រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដោយសារតែការហូរចូល​នៃទំនិញ​ធូរថ្លៃរបស់ចិន។

លោក ពន្យល់ថា ចាប់តាំងពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០១៨ បណ្តាប្រទេស​ក្នុងអាស៊ាន​ បាននាំចូលទំនិញ ដែលមាន​តម្លៃ​ប្រមាណ ១៩៤ពាន់លានដុល្លារ​អាមេរិក ទៅកាន់ប្រទេស​ចិន កើនឡើងប្រមាណ ៤ដង ក៏ប៉ុន្តែការនាំ​ចូលពីចិន​មកវិញ​កើនឡើង​រហូតដល់ទៅ ៧ដង ដែលមានទំហំ​ទឹកប្រាក់​ប្រមាណ ២៧៧ពាន់លាន​ដុល្លារអាមេរិក។

ដោយឡែក ការនាំចេញ​របស់​ប្រទេស ​CLMV ទៅកាន់ចិន កើនឡើង ២២ដង ដែលមានទំហំ​ទឹកប្រាក់ ៥៨ពាន់លាន​ដុល្លារ​អាមេរិក​ហើយការនាំទំនិញចិន​ចូលមកវិញ​កើនឡើង ១៧ដង​ផងដែរ ដោយមានទំហំទឹកប្រាក់ ៩៥ពាន់លាន​ដុល្លារ​អាមេរិក។

លោក អាត​ ភីសានវ៉ានិច បន្ថែមថា ​ថៃ អាចនឹងបាត់បង់​ការនាំចេញ​វាយនភ័ណ្ឌ ក្បឿង និងផលិតផល​ធ្វើអំពីស្បែក ដែលធ្លាប់តែ​នាំចេញ​ទៅកាន់ វៀតណាម​ ហើយក៏ព្រួយបារម្ភ​ខ្លាច បាត់បង់ ការនាំចេញភេសជ្ជៈ ដែកថែប និងសម្លៀកបំពាក់ នៅក្នុងចំណែកទីផ្សារ​មីយ៉ាន់ម៉ាផងដែរ។

សូមជម្រាបថា អ្នកជំនាញថៃ ក៏បានផ្តល់ជាមតិយោបល់​ថា ថៃ​គួរតែភ្ជាប់ខ្លួន ជាមួយនឹង​ខ្សែសង្វាក់ផ្គត់ផ្គង់​ផលិតផល​របស់ចិន ដើម្បីជំរុញ​ការនាំចេញ​ទៅកាន់​ប្រទេសទី​៣ ហើយគួរតែចាប់​ឱកាសទាក់ទាញ​ក្រុមហ៊ុន​វិនិយោគធំៗ​របស់ចិន ឲ្យបានច្រើន​បន្ថែមទៀត៕

None



អត្ថបទបន្ទាប់


ទិវាទិញទំនិញ Black Friday មានប្រតិបត្តិការទិញលក់ជាង ៧ពាន់លានដុល្លារ

ការទិញទំនិញតាមប្រព័ន្ធអនឡាញ នាឱកាសទិវាទិញទំនិញ Black Friday ដែលជាព្រឹត្តិការណ៍លក់ទំនិញបញ្ចុះតម្លៃដ៏ធំសម្បើមមួយ នៅសហរដ្ឋអាមេរិក បានសម្…

ជប៉ុន នឹងផ្ដល់ជំនួយឥតសំណងប្រមាណ ២២ លានដុល្លារ ដល់កម្ពុជា សម្រាប់គម្រោងទឹកស្អាតនៅខេត្តពោធិ៍សាត់

រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ហិរញ្ញប្បទានឥតសំណង ក្នុងចំនួនទឹកប្រាក់ជាង២ពាន់៤០០ លានយ៉េន ឬស្មើនឹងប្រមាណ២២ លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បី …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ