ទំនាក់ទំនង​ប្រទេសថៃ​ និងអាមេរិក

ប្រទេសថៃ អាចនឹងទាញបានប្រយោជន៍ច្រើន ពីជ័យជម្នះរបស់លោកបៃឌិន


តាមអ្នកសង្កេតការណ៍ថៃ បានអះអាងថា ជ័យជម្នះរបស់ ចូ បៃដិន នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនមកដល់ ប្រទេសថៃ ដោយលោក ចូ បៃដិន បានប្តេជ្ញាបន្តកិច្ចសន្ទនាជាមួយដៃគូយុទ្ធសាស្រ្តទាំងអស់ ជាពិសេស គឺទំនងជាបន្ថយកម្តៅជម្លោះពាណិជ្ជកម្មសកលជាមួយនឹងប្រទេសចិនផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកថៃ។
ប្រទេសថៃ អាចនឹងទាញបានប្រយោជន៍ច្រើន ពីជ័យជម្នះរបស់លោកបៃឌិន (រូបភាព៖ Bangkok Post)
ដោយ

លោក វិសិដ្ឋ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់នៃ ក្រុមប្រឹក្សា​អ្នកដឹក​ជញ្ជូនជាតិថៃ បានអះអាងថា នៅពេល​ដែលលោក ចូ បៃដិន ចូលកាន់​តំណែង ជម្លោះ​ពាណិជ្ជកម្ម​រវាង មហា​អំណាច​សេដ្ឋកិច្ច​អាមេរិក និងចិន អាចនឹង​ប្រសើរ​ឡើង​ជាងមុន ដោយភាគី​ទាំងពីរ នឹង​ជជែកគ្នា ដើម្បី​ដកចេញ​នូវ​ចំណុច​ខុសគ្នា​របស់​ពួកគេ។

លោកបន្ថែមថា ផលិតផល​នានា ដែលផលិត​នៅ​អាមេរិក នឹងកើន​ឡើងថ្លៃ ដោយសារតែ លោក បៃដិន សន្យាថា នឹងដំឡើង​ថ្លៃប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ពលករ​អាមេរិក ដោយការ​យកពន្ធ​លើ​អាជីវកម្ម និងបុគ្គលិក​ដែល​ជាអ្នកមាន។

ដោយឡែក លោក កាលីន ប្រធាន​សភាពាណិជ្ជកម្ម​ថៃ បានបញ្ជាក់​ថា នៅពេល​ដែល​លោក ចូ បៃដិន ចូលកាន់​តំណែង ប្រទេសថៃ នឹងអាច​បើក​ចំហរ​ពាណិជ្ជកម្ម នៅក្នុង​ទីផ្សារ​សកលលោក កាន់តែ​ទូលាយ និងសេរី​ជាងមុន​ទៅទៀត ជាពិសេស​រំពឹងថា អាមេរិក នឹងចូល​រួមម្តង​ទៀត​ជាមួយ​នឹង​កិច្ចព្រមព្រៀង​ទូលំទូលាយ និងរីកចម្រើន​សម្រាប់​ភាព​ជាដៃគូ​អន្តរ​ប៉ាស៊ីហ្វិក។

លោក កាលីន បន្តថា ដូច្នេះហើយ​ថៃ​ត្រូវត្រៀម​ខ្លួន​ឲ្យបាន​រួចរាល់ ដើម្បី​បន្ត​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាច្រើន​ទៀត ដូចជា ថៃ​ជាមួយ​សហភាព​អឺរ៉ុប និង ថៃ ជាមួយ​នឹង​ប្រទេស​អង់គ្លេស។

ជាចុងក្រោយ ប្រធាន​ក្រុមប្រឹក្សា​អ្នកដឹក​ជញ្ជូន​ជាតិថៃ ក៏បញ្ជាក់ដែរថា បើទោះបីជា​អាមេរិក នឹងចូលរួម​កិច្ចព្រម​ព្រៀង​ទូលំទូលាយ​ និងរីកចម្រើន​សម្រាប់​ភាពជា​ដៃគូអន្តរ​ប៉ាស៊ីហ្វិក ​ឡើងវិញ ដែលធ្វើឲ្យ ប្លុកពាណិជ្ជកម្ម​សេរី កាន់តែធំ​ជាងមុន ប្រទេសថៃ អាចនឹងទាក់ទាញ​យក​ប្រយោជន៍​នៅពេល​ក្រោយ ព្រោះថា ថៃ​មិនអាច​ដាក់ពាក្យ​ស្នើ​សុំចូលរួម កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយនេះ ​កាលពីខែ​សីហា កន្លងទៅ​នោះទេ៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន និងស្ថាប័នចំនួន១៨០ ចូលរួមជំរុញគាំទ្រដល់គំរូសេដ្ឋកិច្ចវិលជុំនៅឆ្នាំ២០២០ ទោះកំពុងមានកូវីដ-១៩មករំខាន!

ការចូលរួមជំរុញការគាំទ្រដល់ការអនុវត្តសេដ្ឋកិច្ចវិលជុំ ឬហៅថា Circular Economy ក្នុងគោលបំណងដោះស្រាយបញ្ហាបរិស្ថានសកលនៅតែបន្ដមានក្រុមហ៊ុន ន…

ឡាវនាំចេញទៅវៀតណាម មានកំណើនវិជ្ជមាន ទោះបីជាមានវិបត្តិមេរោគកូវីដ-១៩

ការនាំចេញទំនិញរបស់ប្រទេសឡាវ ទៅកាន់ទីផ្សារប្រទេសវៀតណាម ក្នុងរយៈពេល ៣ត្រីមាសដើមឆ្នាំ ២០២០នេះ សម្រេចបានប្រមាណ ៧៥៨លានដុល្លារអាមេរិក រក្សាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ