ការសន្យាពង្រីកការវិនិយោគត្រូវបានធ្វើឡើងនៅក្នុងជំនួបរវាង លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្រ្តីថៃ និងលោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន នៅក្នុងវិមានរាជរដ្ឋាភិបាលថៃ។
ក្រៅពីការវិនិយោគនៅតាមតំបន់ខាងលើ ប្រទេសថៃ និងចិន ក៏បានជជែកគ្នាបន្ថែមអំពី កិច្ចសហប្រតិបត្តិការវិនិយោគសំខាន់ៗដូចជា ការបង្កើតបច្ចេកវិទ្យា 5G និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលជាដើម។
លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្រ្តីថៃ បានលើកឡើងថា ស្របពេលដែលសកលលោក កំពុងតែជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនដោយសារតែកូវីដ១៩ ប្រទេសចិន និងថៃ បានមើលឃើញ វាជាឱកាស ក្នុងការបំពេញការងារជាមួយគ្នា ដើម្បីជួយជំរុញដល់កំណើនសេដ្ឋកិច្ច។
លោក ប្រាយុទ្ធ ក៏កើតសរសើរអំពី កិច្ចខិតខំប្រឹងប្រែងបង្កើត វ៉ាក់សាំងកូវីដ១៩ របស់ប្រទេសចិន និងសរសើរដល់ លោក ស៊ី ជីនពីង ដែលបានធានានឹងបង្កើតវ៉ាក់សាំងនេះឡើង។
ទោះយ៉ាងណា ចំពោះបញ្ហាវ៉ាក់សាំងនេះ ប្រទេសចិន នឹងផ្តល់អាទិភាពជាមុនដល់ បណ្តាប្រទេសក្នុងតំបន់ និងត្រូវបានចាត់ទុកថាជា មិត្តរបស់ចិន៕