សហព័ន្ធឧស្សាហកម្មថៃ បានបន្ថែមថា ការលក់រថយន្តក្នុងខែមេសា មានការធ្លាក់ចុះ ដោយសារតែវិបត្តិមេរោគកូវីដ១៩ បានទាញទម្លាក់តម្រូវការប្រើប្រាស់រថយន្ត ហើយកាលពីខែមីនា កន្លងទៅ ក៏មានការធ្លាក់ចុះជាង ៤១%ផងដែរ។
យ៉ាងណាក៏ដោយ ការលក់រថយន្តនៅក្នុងប្រទេសថៃ ធ្លាប់មានកំណើនរឹងមាំ រយៈពេលជាង ២ឆ្នាំ មុនពេលកើតមានការធ្លាក់ចុះជាប់ៗគ្នា អស់ ១១ខែ ដែលមិនធ្លាប់ជួបប្រទះពីមុនមក។
ដើម្បីចូលរួមដោះស្រាយបញ្ហានេះ សហព័ន្ធឧស្សាហកម្មថៃ ក៏បានរៀបចំគោលការណ៍ពាណិជ្ជកម្មពិសេស ស្នើដល់រាជរដ្ឋាភិបាលថៃ ដើម្បីជម្រុញតម្រូវការប្រើប្រាស់រថយន្តក្នុងស្រុក និងពន្យារពេលបង់ពន្ធលើប្រាក់ចំណូលរយៈពេល ១ឆ្នាំ។
នៅក្នុងសំណើនោះ គឺរំពឹងទទួលបានការចូលរួមពី រាជរដ្ឋាភិបាលថៃ ក្នុងការជួយលើកទឹកចិត្តដល់ ប្រជាពលរដ្ឋថៃ ជាពិសេសក្រុមអ្នកជិះម៉ូតូ និងជិះឡានចាស់ៗ ឲ្យផ្លាស់ប្តូរមកប្រើប្រាស់ រថយន្តថ្មី វិញ។ទោះបីជា ប្រទេសថៃ ជាប្រទេសផលិតរថយន្ត និងជាមូលដ្ឋាននាំចេញ សម្រាប់ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ពិភពលោកក៏ដោយ ការលក់រថយន្តក្នុងស្រុកថៃសម្រេចបានតែជាង ១លានគ្រឿង កាលពីឆ្នាំ ២០១៩ ដែលមានការធ្លាក់ចុះ ៣.៣% ហើយថៃ ក៏ទម្លាក់ការព្យាករណ៍ពីការលក់រថយន្ត មកត្រឹម ៩៥ម៉ឺនគ្រឿង ក្នុងឆ្នាំ២០២០នេះ៕