ថ្នាក់ដឹកនាំទាំងពីរ កំពុងពិនិត្យលទ្ធភាពការនាំអង្ករ និងផលិតផលកសិកម្ម

ថ្នាក់ដឹកនាំកម្ពុជា-សិង្ហបុរី ប្ដេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្ដានុពល


នៅក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម លី សៀនលុង (Lee Hsien Loong) នាយករដ្ឋមន្រ្តីសិង្ហបុរី ក៏បានពិភាក្សាទៅលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និង ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្ដានុពល ដូចជា ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខថាមពល សុខាភិបាល ឌីជីថល កសិកម្ម ជាដើម។
ថ្នាក់ដឹកនាំទាំងពីរ កំពុងពិនិត្យលទ្ធភាពការនាំអង្ករ និងផលិតផលកសិកម្ម
ដោយ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម លី សៀនលុង (Lee Hsien Loong) នាយករដ្ឋមន្រ្តីសិង្ហបុរី បានជួបពិភាក្សាទ្វេភាគីនៅក្រៅកិច្ចប្រជុំអាស៊ានកាលពីថ្ងៃទី ៥ ខែកញ្ញាឆ្នាំ២០២៣។

ក្នុងជំនួបធ្វើឡើងនៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលជាម្ចាស់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម លី សៀនលុង (Lee Hsien Loong) នាយករដ្ឋមន្រ្តីសិង្ហបុរី បានពិភាក្សាទៅលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និង ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្ដានុពល ដូចជា ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខថាមពល សុខាភិបាល ឌីជីថល កសិកម្ម និង ការពារជាតិ ។

ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាលើលទ្ធភាពក្នុងការនាំអង្ករ និង ផលិតផលកសិកម្មដទៃទៀតពីកម្ពុជាចូលមកកាន់ទីផ្សារសិង្ហបុរី ក៏ដូចជាគម្រោងនៃការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រ ពីប្រទេសឡាវ ឆ្ពោះទៅប្រទេសសិង្ហបុរី ផងដែរ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវបំណងរបស់កម្ពុជា ក្នុងការរៀនសូត្រពីបទពិសោធន៍របស់សិង្ហបុរី ពាក់ព័ន្ធទៅនឹងវិស័យការពារជាតិ, ជាពិសេស ពាក់ព័ន្ធទៅនឹងការអនុវត្តកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋ ហើយឯកឧត្តម លី សៀនលុង បានឯកភាពក្នុងពិនិត្យលើលទ្ធភាពនៃការបន្តផ្តល់ការគាំទ្របច្ចេកទេស និង ការបណ្តុះបណ្តាលដល់កម្ពុជា ទាំងក្នុងវិស័យស៊ីវិល និង យោធា៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


លោក ពូទីន ថា កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិអាចរស់ឡើងវិញបាន លុះត្រាតែបស្ចិមលោកបំពេញតាមការទាមទាររបស់រុស្ស៊ី

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃចន្ទទី៤ខែកញ្ញាថា កិច្ចព្រមព្រៀងដ៏សំខាន់មួយ ដែលអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញ…

កម្ពុជា និងម៉ាឡេស៊ី បង្ហាញពីការបង្កើនកិច្ចសហប្រតិបត្តិការនយោបាយ និងពាណិជ្ជកម្ម

កិច្ចសហប្រតិបត្តិការក្នុងទិដ្ឋភាពនយោបាយ, ពាណិជ្ជកម្ម,ការវិនិយោគ ត្រូវបាននាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកមកពិភាក្សា ដើម្ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ