ដឹងទេថា យីហោ Franchise បរទេស នៅវៀតណាម បច្ចុប្បន្ន មានប៉ុន្មាន?
អាជីវកម្មទិញលក់សិទ្ធិធ្វើអាជីវកម្មបន្ត ឬហៅថា Franchise បាននិងកំពុងមានការរីកសាយនៅប្រទេសវៀតណាមច្រើនគួឲ្យកត់សម្គាល់។ គិតតាំងពីឆ្នាំ២០០៧ រ…
ក្នុងបទសម្ភាសខ្លីមួយជាមួយសារព័ត៌មានខេមបូណូមីស លោកបណ្ឌិត អ៊ិន ចាន់នី បានបង្ហើបគន្លឹះសំខាន់ចំនួន២ ដើម្បីក្លាយខ្លួនជាសហគ្រិនជោគជ័យ។ តើមានអ្វីខ្លះ?
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «គន្លឹះសំខាន់ គឺហ៊ានប្រថុយ ប៉ុន្ដែ ការប្រថុយប្រថាន គឺត្រូវសិក្សាពីបរិស្ថានរបស់វាឲ្យច្បាស់ មិនមែនមិនទាន់យល់ពីទីផ្សារ ហើយចេះតែហ៊ានប្រថុយនោះទេ។ ដូច្នេះ ត្រូវស្វែងយល់ពីបរិស្ថាន និងសម្រេចចិត្តវិនិយោគ»។
លោកបានរំឭកថា ការបោះទុន១០លានដុល្លារសហរដ្ឋអាមេរិកវិនិយោគនៅប្រទេសមីយ៉ាន់ម៉ា ខណៈដែលប្រទេសនេះ កាលណោះ រងទណ្ឌកម្មសេដ្ឋកិច្ច និងទើបតែមានការដកទណ្ឌកម្មលើវិស័យខ្លះពីសហគមន៍អន្តរជាតិ គឺជាការប្រថុយប្រថានមួយរបស់ធនាគារអេស៊ីលីដា។ ប៉ុន្ដែ ដោយបានសិក្សាច្បាស់លាស់ពីបរិស្ថានច្បាប់ នយោបាយ និន្នាការ និងទីផ្សារនៅទីនោះ ទើបធនាគារអេស៊ីលីដាអាចឈរជើងនៅមីយ៉ាន់ម៉ាបានរហូតមកដល់បច្ចុប្បន្ន ៕