ក្រុមហ៊ុន Twitter បានបញ្ជាក់ទៀតថា «បន្ទាប់ពីបានធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន់នាពេលថ្មីៗនេះទៅលើការផុសចេញពីគណនីរបស់លោកត្រាំ ជាមួយនឹងបរិការណ៍ដែលបានកើនឡើងជុំវិញការផុសនេះ ក្រុមហ៊ុនបានសម្រេចផ្អាកគណនីលោកត្រាំជាអចិន្ត្រៃយ៍ ដោយសារតែធ្វើឲ្យមានហានិភ័យញុះញង់ឲ្យមានអំពើហិង្សាកើតឡើង»។ គណនីTwitter របស់លោកដូណាល់ត្រាំ មានអ្នកចុច Follow ដល់ទៅជាង៨៨លាននាក់ នៅមុនពេលត្រូវបានផ្អាកជាអចិន្ត្រៃយ៍។
ក្រុមហ៊ុនហ្វេសប៊ុកកាលពីដើមសប្ដាហ៍នេះ បានបញ្ជាក់ដែរថា នឹងផ្អាកគណនីរបស់លោកត្រាំដែលមានអ្នកចុច Followជាង ៣៥លាននាក់ រហូតដល់ថ្ងៃផុតអាណត្តិជាប្រធានាធបិតីរបស់លោក ពោលគឺនៅត្រឹមថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១។កាលពីថ្ងៃសុក្រ ទី ៨ ខែមករា នៅមុនពេលដែល គណនីTwitter ត្រូវបានបិទ លោកត្រាំបានផុសដែរថា លោកនឹងមិនចូលចួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មី គឺលោក ចូបៃឌិននោះឡើយ៕