វិស័យពាណិជ្ជកម្ម

លោក ត្រាំ អះអាងថា មហាសេដ្ឋីអារ៉ាប់រួមម្នាក់នឹងបណ្ដាក់ទុន២០ពាន់លានដុល្លារក្នុងមជ្ឈមណ្ឌលទិន្នន័យរបស់អាម៉េរិក


ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសអះអាងកាលពីពេលថ្មីៗថា មហាសេដ្ឋីអេមីរ៉ាតអារ៉ាប់រួមមួយរូប គឺលោក ហ៊ូស្សេន សាចវ៉ានី (Hussain Sajwani) បានសន្យានៅចំពោះមុខរូបលោកថា នឹងបោះទុនវិនិយោគ២០ពាន់លានដុល្លារ លើឧស្សាហកម្មមជ្ឈមណ្ឌលទិន្នន័យរបស់អាម៉េរិកនៅប៉ុន្មានឆ្នាំខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
វិស័យពាណិជ្ជកម្ម
ដោយ

ស្របពេលសហរដ្ឋអាម៉េរិក ព្យាយាមទប់ស្កាត់ប្រទេសចិន មិនឱ្យទទួលបានបន្ទះឈីបទំនើបៗសម្រាប់មជ្ឈមណ្ឌលទិន្នន័យកម្រិតខ្ពស់នោះ គេឃើញសហរដ្ឋអាម៉េរិក បានដើរស្វែងរកទាក់ទាញការវិនិយោគលើវិស័យបន្ទះឈីប ដើម្បីបង្កើនឧស្សាហកម្មក្នុងស្រុកយ៉ាងខ្លាំង។ ជាក់ស្ដែងកាលពីពេលថ្មីៗប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅផ្ទះរបស់លោកក្នុងរដ្ឋផ្លរីដា ថា មហាសេដ្ឋីអេមីរ៉ាតអារ៉ាប់រួមលោក ហ៊ូស្សេន សាចវ៉ានី ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ឌូបៃ DAMAC គ្រោងនឹងវិនិយោគ២០ពាន់លានដុល្លារនៅក្នុងមជ្ឈមណ្ឌលទិន្នន័យរបស់អាម៉េរិក ហើយអាចបោះទុនបន្ថែមទៀត ប្រសិនបើទីផ្សារក្នុងស្រុកមានភាពអំណោយផលដល់ពួកគេ។

លោក ត្រាំ ត្រូវបានគេដឹងថា ជាមនុស្សដែលចូលចិត្តប្រកាសជាសាធារណៈពីគម្រោងវិនិយោគនេះ វិនិយោគនោះ បើទោះជាការវិនិយោគនោះមិនដឹងនឹងទៅជាយ៉ាងណាក្នុងពេលខាងមុខក៏ដោយ។ ជាក់ស្តែងកាលពីដើមអាណត្តិមុនរបស់លោក លោកក៏បានប្រកាសពីការវិនិយោគ១០ពាន់លានដុល្លាររបស់ក្រុមហ៊ុន Foxconn នៅក្នុងរោងចក្រមួយនៅតំបន់វីសខុនស៊ីន (Wisconsin) ជាមួយនឹងការអះអាងថា តាមរយៈគម្រោងនោះវានឹងផ្តល់ការងាររាប់ពាន់កន្លែង ប៉ុន្តែភាគច្រើនត្រូវបានអាសាបង់ឥតប្រយោជន៍។

ហើយកាលពីខែមុន លោក ត្រាំ និងលោក ម៉ាសាយ៉ូស៊ី សុន (Masayoshi Son) នាយកប្រតិបត្តិក្រុមហ៊ុន SoftBank Group ក៏បានប្រកាសរួមគ្នាដែរថា អ្នកវិនិយោគបច្ចេកវិទ្យាជប៉ុននឹងវិនិយោគ១០០ពាន់លានដុល្លារនៅសហរដ្ឋអាម៉េរិកក្នុងរយៈពេល៤ឆ្នាំខាងមុខ ដោយផ្តោតទៅលើបញ្ញាសិប្បនិមិត្ត (AI)៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើវិស័យដឹកជញ្ជូននៅកម្ពុជា និងអន្តរជាតិនឹងមានការប្រប្រួលយ៉ាងណានៅក្នុងឆ្នាំ២០២៥ នេះ?

វិស័យដឹកជញ្ជូននៅកម្ពុជា ក៏ដូចជាលើពិភពលោកមានការរីកចម្រើន និងការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗក្រោយមានតម្រូវការខ្ពស់ពីទីផ្សារ តែយ៉ាងណាវិស័…

តើតម្លៃមាសនឹងមានការប្រែប្រួលយ៉ាងណា ក្រោយធនាគារកណ្ដាលចិន ចាប់ផ្ដើមសម្រុកទិញចូលមាសជាថ្មី?

ធនាគារកណ្ដាលចិន បានសម្រុកទិញចូលមាសជាថ្មីរយៈពេល២ខែជាប់ៗកាលពីអំឡុងខែវិច្ឆិកា និងខែធ្នូ ចុងឆ្នាំ២០២៤ ក្រោយពីបានផ្អាកទិញចូលជាបណ្ដោះអាសន្នអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ