កូវីដ-១៩ នៅថៃ - សម្ពាធលើ​រដ្ឋមន្ត្រីសុខាភិបាល

កូវីដ-១៩ នៅថៃ ៖ ប្រជាជន​និងក្រុមប្រឆាំងទាមទារឲ្យរដ្ឋមន្ត្រី​សុខាភិបាល​ចុះចេញពីតំណែង


ចំនួន​អ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសថៃ មិនទាន់មានការស្រាកស្រាន្ដនៅឡើយទេ ដោយចំនួនអ្នកឆ្លងនៅតែកើនឡើងខ្ទង់ពាន់នាក់ក្នុងមួយថ្ងៃ ។ ជាក់ស្ដែង នៅថ្ងៃចន្ទ​ដើមសប្តាហ៍នេះ ថៃរកឃើញវិជ្ជមានកូវីដ-១៩ ជាង ២ពាន់ករណីបន្ថែមទៀតហើយ ចំណែកអ្នកស្លាប់ថ្មីមាន៨នាក់ទៀត ។
រដ្ឋមន្ត្រី​សុខាភិបាលថៃ លោក អានុទីន ចាន់វីរ៉ាគុល (Anutin Charnvirakul) ។ រូបថត បាងកកប៉ុស្តិ៍
ដោយ

ស្របពេលដែលករណីឆ្លងកូវីដ-១៩ កំពុងកើនឡើងយ៉ាងគំហុកនេះ ក្រុមបក្សប្រឆាំង រួមទាំងពលរដ្ឋមួយចំនួន បានទាមទារឲ្យរដ្ឋមន្ត្រីសុខាភិបាលថៃ ចុះចេញពីតំណែង ដោយពួកគេយល់ថា រដ្ឋមន្ត្រីរូបនេះមិនមានសមត្ថភាពដើម្បីទប់ទល់នឹងមេរោគឆ្លងកូវីដ-១៩នោះទេ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកបុស្តិ៍។

រដ្ឋមន្ត្រីសុខាភិបាលថៃ លោក អានុទីន ចាន់វីរ៉ាគុល កំពុងត្រូវបានក្រុមបក្សប្រឆាំង​ក្នុងប្រទេសថៃ ទាមទារឲ្យចុះចេញពីតំណែង ដោយបានអះអាងថា លោកធ្វេសប្រហែស និងបរាជ័យក្នុងការទប់ស្កាត់កូវីដ-១៩ ដែលអនុញ្ញាតឲ្យមានការរាលដាលរលកទី៣ជាថ្មី ក្រោយទើបបានធូរស្បើយពីរលកលើកមុនមិនបានប៉ុន្មានផង។ 

ក្រុមបក្សប្រឆាំងថៃក៏បានរិះគន់រដ្ឋាភិបាលថៃថា មានការអនុវត្តកម្មវិធីចាក់វ៉ាក់សាំងយឺតយ៉ាវ ដោយបានអូសបន្លាយដល់ខែមិថុនា។ ក្រៅពីនោះ ពួកគេក៏បានរិះគន់រដ្ឋាភិបាលលោកប្រាយុទ្ធថា មិនបានត្រៀម និងរៀបចំគ្រែសម្រាប់អ្នកជំងឺកូវីដ-១៩បានគ្រប់គ្រាន់និងទាន់ពេលវេលា ដែលធ្វើឲ្យអ្នកជំងឺស្ថិតក្នុងកំរិតធ្ងន់ខ្លះ ស្លាប់បាត់បង់ជិវិតដោយសារកូវីដមុនពេលបញ្ជូនទៅមន្ទីរពេទ្យទៅទៀត ។

ក្រៅពីនោះ គេសង្កេតឃើញមានយុទ្ធនាការ សរសេរញាត្តិនៅលើអ៊ីនធើណែត ពីសំណាក់អ្នកលេងបណ្តាញសង្គមក្នុងប្រទេសថៃ ទាមទារឲ្យរដ្ឋមន្ត្រីសុខាភិបាលរូបនេះចុះចេញពីដំណែងដូចគ្នាដែរ។ ជាក់ស្តែង យុទ្ធនាការចាប់ផ្តើមទើបបានមួយថ្ងៃប៉ុណ្ណោះ មានអ្នកគាំទ្រញាត្តិនេះដល់ទៅជាង ១២ម៉ឺននាក់ទៅហើយ។

ក្រសួងសុខាភិបាល ថៃបានឲ្យដឹងនៅថ្ងៃច័ន្ទសប្តាហ៍នេះ ចំនួនឆ្លងសរុបបានកើនដល់ជាង ជិត៦ម៉ឺននាក់ហើយ ចំណែកឯអ្នកស្លាប់បានកើនដល់ជិត ១៥០នាក់ បូករួមទាំងស្រ្តីមានផ្ទៃពោះផងដែរ។

ទោះបីកូវីដ-១៩បន្តកើនឡើង ក្នុងចំនួនរាប់ពាន់ករណីក្នុងមួយថ្ងៃក្តី ប៉ុន្តែ លោកប្រាយុទ្ធ ចាន់អូចារ មិនបានដាក់ប្រទេសទាំងមូលក្នុងការបិទខ្ទប់ទៀតនោះទេ ដោយគ្រាន់តែបានដាក់វិធានការ ផ្អាកដំណើរការបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ នូវកន្លែងសាធារណៈជាច្រើននៅក្នុងទីក្រុងបាងកក និងខេត្តដែលមានហានិភ័យឆ្លងមួយចំនួនទៀតតែប៉ុណ្ណោះ ។

អាជ្ញាធរថៃ ក៏បានដាក់ចេញវិធានការ តម្រូវឲ្យពលរដ្ឋថៃ ចាប់ពីសប្តាហ៍នេះតទៅ ត្រូវពាក់ម៉ាស់គ្រប់ៗគ្នាពេលដើរចេញក្រៅផ្ទះម្តងៗ បើមិនដូច្នេះទេនឹងត្រូវរងពិន័យជាទឹកប្រាក់ប្រមាណ២ម៉ឺនបាត ឬស្មើនឹងជាង៦០០ដុល្លារអាមេរិក។ 

មន្ត្រីជាន់ខ្ពស់សុខាភិបាលថៃ បានឲ្យដឹង ក្រុងបាងកក ជាកន្លែងដែលមានហានិភ័យឆ្លងរាលដាលខ្ពស់ជាងគេ ក្នុងរលកឆ្លងកូវីដ-១៩លើកនេះ។ អាជ្ញាធរក្រុងបាងកក បានគូសបញ្ជាក់ថា ខ្លួននឹងអាចរកឃើញអ្នកវិជ្ជមានកូវីដ-១៩ បន្ថែមដល់ទៅ ៥០០នាក់ទៀតក្នុងមួយថ្ងៃៗ ពីលើចំនួនដែលរកឃើញរាប់ពាន់នាក់ដូចបច្ចុប្បន្ន ដោយហេតុថា ពួកគេនឹងផ្តើមយកសំណាក និងធ្វើតេស្តពលរដ្ឋតាមម៉ាស៊ីនធ្វើតេស្តល្បឿនលឿន ដែលអាចផ្តល់លទ្ធផលក្នុងរយៈពេលត្រឹម ២០នាទី ទៅ៣០នាទីប៉ុណ្ណោះ។ 

គួរបញ្ជាក់ថា កាលពីជាង១សប្តាហ៍មុន ឧបករណ៍ធ្វើតេស្តល្បឿនលឿនដែលប្រទេសថៃប្រើនេះ ក៏ត្រូវបានកម្ពុជាប្រើប្រាស់ដើម្បីធ្វើតេស្តរកកូវីដ១៩លើពលរដ្ឋេរបស់ខ្លួនដែរ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន វីរៈប៊ុនថាំ៖ ទំនិញជាង៥០០តោន ដែលជាប់គាំង ត្រូវបានដឹករំដោះចេញបន្តបន្ទាប់!

ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និង ទំនិញ ដ៏ធំមួយនៅកម្ពុជា គឺ ក្រុមហ៊ុន វីរៈប៊ុនថាំ បានឲ្យដឹងថា ទំនិញប្រមាណជាង ៥០០តោន បានជាប់គាំងនៅអំឡុ…

រមណីយដ្ឋានទូទាំងប្រទេសអាច បើកដំណើរការឡើងវិញ តែត្រូវកំណត់ចំនួនទេសចរ និងអនុវត្តវិធានការការពារកូវីដ-១៩

ក្រសួងទេសចរណ៍ជំរុញឲ្យអាជ្ញាធររឹតបន្តឹងគ្រប់គោលដៅទេសចរណ៍នៅតាមខេត្ត-ក្រុងនានា ដែលបើកដំណើរការឡើងវិញ តាមរយៈការកំណត់ទំហំ និង ចំនួនភ្ញៀវទេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ