ប្រភេទទិដ្ឋាការមានដូចជា B1, B2, និង B1/B2 ដែលនឹងត្រូវផ្អាកសម្រាប់បុគ្គលិកក្រសួងការបរទេសកម្ពុជានិងក្រុមគ្រួសារពួកគាត់។
ស្ថានទូតបាននិយាយថា ដោយយោងច្បាប់អន្តោប្រវេសន៍និងសញ្ជាតិសហរដ្ឋអាមេរិក នៅពេលទទួលបានសំណើពីរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិថា មានប្រទេសមួយចំនួនបានបដិសេធមិនទទួលយក ឬប្រើប្រាស់ហេតុផលដែលមិនសមស្របដើម្បីពន្យារពេលទទួលយកពលរដ្ឋនៃប្រទេសរបស់ពួកគេវិញនោះ រដ្ឋមន្រ្តីការបរទេសអាមេរិកត្រូវបញ្ជាឲ្យមន្ត្រីកុងស៊ុលបញ្ឈប់លែងផ្តល់ទិដ្ឋាការរហូតទាល់តែរដ្ឋមន្រ្តីសន្តិសុខមាតុភូមិទទួលបានព័ត៌មានថា ប្រទេសដែលពាក់ព័ន្ធទាំងនោះបានយល់ព្រមទទួលយកពលរដ្ឋរបស់គេវិញហើយ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បាននិយាយថា នេះជាអំពើជាក់ស្តែងដែលអាមេរិកមិនគោរពសិទ្ធិមនុស្ស។ លោកបានបន្តថា កម្ពុជានៅតែសហការជាមួយអាមេរិកក្នុងការពិភាក្សាបន្ថែមផ្នែកសិទ្ធិមនុស្សលើកិច្ចព្រមព្រៀងបញ្ជូនជនជាតិកម្ពុជាមកវិញ។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា៖ «អាមេរិកដើរប្រាប់ពិភពលោកថា គេគោរពសិទ្ធិមនុស្ស តែការពិត ពួកគេមិនស្រលាញ់សិទ្ធិមនុស្សទេ»៕