ឆ្លើយតបទៅនឹងសំណួរនេះ មានក្រុមសេដ្ឋវិទូ ដែលត្រូវបានស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន AP បានអះអាងថា បើផ្អែកលើកំណើននៅត្រីមាសទី១នេះ បង្ហាញថា សញ្ញានៃការរំពឹងទុកខ្លាំងបំផុតដែលថា សេដ្ឋកិច្ចអាមេរិកនឹងធ្លាក់ចូលទៅក្នុងវិបត្តិជាប្រវត្តិសាស្រ្ដ នៅពេលនេះ គឺមិនទាន់មកដល់នៅឡើយទេ។ ប៉ុន្ដែ មានសេដ្ឋវិទូជាច្រើន នៅតែបង្ហាញក្ដីរំពឹងថា ការធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច នឹងអាចជួបប្រទះនៅក្នុងពេលឆាប់ៗខាងមុខនេះ ពោលគឺអាចនឹងនៅត្រីមាសទី២។
កំណើនសេដ្ឋកិច្ចរបស់អាមេរិកនៅ៣ខែដំបូងនៅឆ្នាំនេះ គឺត្រូវបានជំរុញភាគច្រើនដោយការចំណាយរបស់អ្នកប្រើប្រាស់ដែលមានលទ្ធភាព ប៉ុន្ដែ អ្នកទិញទំនិញក៏បានប្រុងប្រយ័ត្នជាងមុនក្នុងការចាយវាយ ផងដែរបើគិតនៅត្រឹមចុងត្រីមាសទី១នេះ។ ទន្ទឹមនឹងនេះ អាជីវកម្មក៏បានកាត់បន្ថយការចំណាយរបស់ពួកគេលើសម្ភារផ្សេងៗនានា ហើយនិន្នាការនេះក៏បាននិងកំពុងបន្ដមកទល់បច្ចុប្បន្ន។
លើសពីនេះ បញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ចក៏កំពុងកើនឡើងកាន់តែច្រើនដែរ តួយ៉ាងធនាគារកណ្ដាលអាមេរិកបានដំឡើងអត្រាការប្រាក់គោលចំនួន៩ដងមកហើយ បើគិតតាំងពីឆ្នាំមុនមក ដោយកម្រិតអត្រាការប្រាក់នេះ គឺមានខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល១៧ឆ្នាំកន្លងមកនេះ។ ការណ៍នេះ បានធ្វើឲ្យថ្លៃដើមនៃការខ្ចីប្រាក់របស់អ្នកប្រើប្រាស់ និងអាជីវកម្មកើនឡើង។ ដោយឡែក អតិផរណា ដ្បិតថា មានការធ្លាក់ចុះមកវិញសន្សឹមៗក្ដី ប៉ុន្ដែក៏ត្រូវមានចំណាត់ការឆ្លើយតបជាបន្ដបន្ទាប់បន្ថែមទៀត។
ទីផ្សារលំនៅដ្ឋាននៅអាមេរិក គឺកំពុងងាយរងគ្រោះខ្លាំងដោយសារតែការកើនឡើងអត្រាការប្រាក់កម្ចី ហើយធនាការជាច្រើនបានរឹតបន្ដឹងស្ដង់ដារផ្ដល់កម្ចីរបស់ពួកគេ ចាប់តាំងពីមានការដួលរលំនូវធនាគារធំៗចំនួន២ របស់អាមេរិកកាលពីខែមុនមក។ ជាមួយគ្នានេះ វាក៏បានធ្វើឲ្យមានការលំបាកសម្រាប់អ្នកខ្ចីប្រាក់ទិញផ្ទះ រថយន្ដ និងការពង្រីកអាជីវកម្មផងដែរ។
លោក Andrew Hunter សេដ្ឋវិទូនៃក្រុមហ៊ុន Capital Economics បានសរសេរនៅក្នុងកំណត់ត្រាស្រាវជ្រាវរបស់ខ្លួនថា សេដ្ឋកិច្ចអាមេរិកមានការស្ទុះងើបឡើងយឺតជាងការគិតទុក នៅដើមឆ្នាំនេះ។ លោកបង្ហាញក្ដីរំពឹងថា បញ្ហាអត្រាកាប្រាក់កើនខ្ពស់ និងការរឹតបន្ដឹងលក្ខខណ្ឌឥណទាន គឺនឹងអាចទាញទម្លាក់ឲ្យសេដ្ឋកិច្ចអាមេរិកធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចកម្រិតស្រាលក្នុងពេលឆាប់ៗនេះ។
ហេតុអ្វីសេដ្ឋវិទូជាច្រើនយល់ឃើញថា សេដ្ឋកិច្ចអាមេរិកនឹងធ្លាក់ចូលក្នុងវិបត្តិ?
ការយល់ឃើញបែបនេះ ដ្បិតពួកគេរំពឹងថា ការដំឡើងអត្រាការប្រាក់ហួសហេតុ និងអតិផរណាខ្ពស់ នឹងគ្របដណ្ដប់លើអ្នកប្រើប្រាស់ និងអាជីវកម្ម ដោយបង្ខំឲ្យពួកគេបន្ថយការចំណាយ និងការវិនិយោគកាន់តែខ្លាំងដែរ។ ទន្ទឹមនឹងនេះ អាជីវកម្មនឹងបន្ដកាត់បន្ថយការងារបុគ្គលិកកាន់តែច្រើនថែមទៀត។ ក្រៅពីនេះ បញ្ហាបំណុលកាតឥណទាន ក៏កំពុងកើនឡើងដែរ ដោយពលរដ្ឋអាមេរិកត្រូវខ្ចីបំណុលបន្ថែម ដើម្បីរក្សាកម្រិតចំណាយរបស់ពួកគេ ដែលនិន្នាការនេះ ត្រូវបានគេមើលឃើញថា ប្រហែលជាមិនអាចធានាបាននិរន្ដរភាពនោះឡើយ។
តើសញ្ញាអ្វីខ្លះដែលបង្ហាញថា សេដ្ឋកិច្ចអាមេរិកចាប់ផ្ដើមធ្លាក់ចុះក្នុងវិបត្តិ?
សញ្ញាដែលគេអាចមើលឃើញច្បាស់បំផុតនោះ គឺនៅពេលដែលមានការបាត់បង់ការងារធ្វើជាបន្ដបន្ទាប់ ហើយចំនួនអ្នកអត់ការងារធ្វើកើនឡើងច្រើន។ លោកស្រី Claudia Sahm សេដ្ឋវិទូ និងជាអតីតបុគ្គលិកធនាគារកណ្ដាលអាមេរិកបានអះអាងថា តាំងពីសម័យសង្គ្រាមលោកលើទី២មក ការកើនឡើងនៃអត្រាគ្មានការងារធ្វើ ០,៥% ក្នុងរយៈពេលជាច្រើនខែ គឺត្រូវបានគេចាត់ទុកថា ជាសញ្ញានៃការធ្លាក់ចូលក្នុងវិបត្តិហើយ។
ជារៀងរាល់សប្ដាហ៍ ក្រុមសេដ្ឋវិទូជាច្រើនបានតាមដានចំនួនមនុស្សដែលស្វែងរកអត្ថប្រយោជន៍ពីយន្ដការជួយដល់អ្នកអត់មានការធ្វើនៅអាមេរិក ហើយបានកត់សម្គាល់ឃើញថា ស្ថានភាពនេះ គឺកាន់តែអាក្រក់ទៅៗ ខណៈដែលក្រុមហ៊ុនយក្សៗជាច្រើននៅអាមេរិកក៏បានប្រកាសពីការកាត់បន្ថយបុគ្គលិកជាបន្ដបន្ទាប់ផងដែរ។
ទោះយ៉ាងណា ក៏មានការបង្កើនការងារថ្មីៗក៏នៅមានច្រើនដែរ ដោយកាលពីខែមីនា និយោជកបានបង្កើតការងារប្រមាណជាង២៣ម៉ឺន៦ពាន់កន្លែង ហើយវាក៏បានធ្វើឲ្យអត្រាអ្នកគ្មានការងារធ្វើ មានមកនៅត្រឹម៣,៥%។
គួរបញ្ជាក់ថា បញ្ហាមួយទៀត ដែលត្រូវបានក្រុមសដ្ឋវិទូព្រមានថា នឹងទាញឲ្យសេដ្ឋកិច្ចអាមេរិកធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរនោះ គឺបរាជ័យក្នុងការដំឡើងពិដានបំណុលរបស់រដ្ឋាភិបាល ដ្បិតបញ្ហានេះ កំពុងជាប់គាំងមិនទាន់អាចដោះស្រាយនៅឡើយទេ។ ភាពជាប់គាំងនេះ នឹងអាចធ្វើឲ្យរដ្ឋាភិបាលអាមេរិកខ្វះសាច់ប្រាក់ក្នុងការទូទាត់ការចំណាយរបស់ខ្លួន ហើយវានឹងបង្កឲ្យមានបញ្ហាគ្មានការងារធ្វើកើនឡើង ខណៈដែលបញ្ហាអស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុសកលក៏បានបង្កប៉ះពាល់ដល់មូលបត្របំណុលអាមេរិកផងដែរ៕ហេតុអ្វីសេដ្ឋវិទូជាច្រើនយល់ឃើញថា សេដ្ឋកិច្ចអាមេរិកនឹងធ្លាក់ចូលក្នុងវិបត្តិ?
ការយល់ឃើញបែបនេះ ដ្បិតពួកគេរំពឹងថា ការដំឡើងអត្រាការប្រាក់ហួសហេតុ និងអតិផរណាខ្ពស់ នឹងគ្របដណ្ដប់លើអ្នកប្រើប្រាស់ និងអាជីវកម្ម ដោយបង្ខំឲ្យពួកគេបន្ថយការចំណាយ និងការវិនិយោគកាន់តែខ្លាំងដែរ។ ទន្ទឹមនឹងនេះ អាជីវកម្មនឹងបន្ដកាត់បន្ថយការងារបុគ្គលិកកាន់តែច្រើនថែមទៀត។ ក្រៅពីនេះ បញ្ហាបំណុលកាតឥណទាន ក៏កំពុងកើនឡើងដែរ ដោយពលរដ្ឋអាមេរិកត្រូវខ្ចីបំណុលបន្ថែម ដើម្បីរក្សាកម្រិតចំណាយរបស់ពួកគេ ដែលនិន្នាការនេះ ត្រូវបានគេមើលឃើញថា ប្រហែលជាមិនអាចធានាបាននិរន្ដរភាពនោះឡើយ។
តើសញ្ញាអ្វីខ្លះដែលបង្ហាញថា សេដ្ឋកិច្ចអាមេរិកចាប់ផ្ដើមធ្លាក់ចុះក្នុងវិបត្តិ?
សញ្ញាដែលគេអាចមើលឃើញច្បាស់បំផុតនោះ គឺនៅពេលដែលមានការបាត់បង់ការងារធ្វើជាបន្ដបន្ទាប់ ហើយចំនួនអ្នកអត់ការងារធ្វើកើនឡើងច្រើន។ លោកស្រី Claudia Sahm សេដ្ឋវិទូ និងជាអតីតបុគ្គលិកធនាគារកណ្ដាលអាមេរិកបានអះអាងថា តាំងពីសម័យសង្គ្រាមលោកលើទី២មក ការកើនឡើងនៃអត្រាគ្មានការងារធ្វើ ០,៥% ក្នុងរយៈពេលជាច្រើនខែ គឺត្រូវបានគេចាត់ទុកថា ជាសញ្ញានៃការធ្លាក់ចូលក្នុងវិបត្តិហើយ។
ជារៀងរាល់សប្ដាហ៍ ក្រុមសេដ្ឋវិទូជាច្រើនបានតាមដានចំនួនមនុស្សដែលស្វែងរកអត្ថប្រយោជន៍ពីយន្ដការជួយដល់អ្នកអត់មានការធ្វើនៅអាមេរិក ហើយបានកត់សម្គាល់ឃើញថា ស្ថានភាពនេះ គឺកាន់តែអាក្រក់ទៅៗ ខណៈដែលក្រុមហ៊ុនយក្សៗជាច្រើននៅអាមេរិកក៏បានប្រកាសពីការកាត់បន្ថយបុគ្គលិកជាបន្ដបន្ទាប់ផងដែរ។
ទោះយ៉ាងណា ក៏មានការបង្កើនការងារថ្មីៗក៏នៅមានច្រើនដែរ ដោយកាលពីខែមីនា និយោជកបានបង្កើតការងារប្រមាណជាង២៣ម៉ឺន៦ពាន់កន្លែង ហើយវាក៏បានធ្វើឲ្យអត្រាអ្នកគ្មានការងារធ្វើ មានមកនៅត្រឹម៣,៥%។
គួរបញ្ជាក់ថា បញ្ហាមួយទៀត ដែលត្រូវបានក្រុមសដ្ឋវិទូព្រមានថា នឹងទាញឲ្យសេដ្ឋកិច្ចអាមេរិកធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរនោះ គឺបរាជ័យក្នុងការដំឡើងពិដានបំណុលរបស់រដ្ឋាភិបាល ដ្បិតបញ្ហានេះ កំពុងជាប់គាំងមិនទាន់អាចដោះស្រាយនៅឡើយទេ។ ភាពជាប់គាំងនេះ នឹងអាចធ្វើឲ្យរដ្ឋាភិបាលអាមេរិកខ្វះសាច់ប្រាក់ក្នុងការទូទាត់ការចំណាយរបស់ខ្លួន ហើយវានឹងបង្កឲ្យមានបញ្ហាគ្មានការងារធ្វើកើនឡើង ខណៈដែលបញ្ហាអស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុសកលក៏បានបង្កប៉ះពាល់ដល់មូលបត្របំណុលអាមេរិកផងដែរ៕