សហរដ្ឋអាមេរិក

អាមេរិកបង្ហាញជំនឿចិត្តនឹងគ្រប់គ្រងកូវីដ-១៩ឲ្យបាន នៅត្រឹមដើមឆ្នាំ២០២២


សហរដ្ឋអាមេរិកកំពុងសម្រុកចាក់វ៉ាក់សាំងមែនទែននៅមួយរយៈចុងក្រោយនេះ ខណៈការចាក់២ដូសមិនទាន់បានគ្រប់គ្នាផង ថ្មីៗនេះអាមេរិកកំពុងត្រៀមចាក់វ៉ាក់សាំងដូសជំរុញជូនដល់ពលរដ្ឋទូទៅចាប់ពីខែកញ្ញា តទៅផងដែរ។ ជុំវិញនឹងបញ្ហានេះ អ្នកជំនាញផ្នែកសុខាភិបាលប្រចាំនៅសេតវិមានអាមេរិកបានបង្ហាញពីជំនឿចិត្តយ៉ាងមុតមាំថា សហរដ្ឋអាមេរិកអាចគ្រប់គ្រងជំងឺកូវីដ-១៩បាន នៅត្រឹមដើមឆ្នាំ២០២២នេះ ប្រសិនបើការចាក់ថ្នាំបង្ការកូវីដ-១៩ អាចធ្វើឡើងបានចំនួនច្រើន និង លឿនរហ័សដូចការគ្រោងទុក។
ទីកន្លែងទុកដាក់វ៉ាក់សាំងនៅអាមេរិក
ដោយ

វេជ្ជបណ្ឌិត អាន់​តូ​នី ហ្វោ​ស៊ី (Anthony Fauci) អ្នកជំនាញ​កម្រិត​ខ្ពស់​ផ្នែក​ជំងឺឆ្លង​របស់​សហរដ្ឋអាមេរិក បាន​អះអាង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​សេត​វិមាន​នៅ​ថ្ងៃ​អង្គារ​ទី ២៤​សីហា​ថា ការ​អនុម័ត​របស់​រដ្ឋបាល​ចំណីអាហារ និង ឪ​ស​ថ អា​មេ​រិ​ក ឲ្យ​ប្រើប្រាស់​ពេញលេញ​នូវ​វ៉ាក់សាំង Pfizer ក្នុង​សហរដ្ឋអាមេរិក​នឹង​ជំរុញ​ឲ្យ​ពលរដ្ឋ​កាន់តែ​ច្រើន​មក​ទទួលយក​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩​។ ប្រការ​នេះ​នឹង​ផ្តល់​ភាព​ងាយស្រួល​ឲ្យ​គេ​អាច​គ្រប់គ្រង​ស្ថានភាព​កូ​វី​ដ​១៩​បាន​កាន់តែ​ងាយស្រួល​និង ឆាប់រហ័ស​។

មន្ត្រី​ជំនាញ​រូប​នេះ​បន្ត​ថា ដរាបណា​គេ​អាច​គ្រប់គ្រង​ស្ថានការណ៍​កូ​វី​ដ​១៩​បាន​ល្អ វា​ច្បាស់​ណាស់​ដែល​គេ​អាច​ឈាន​ទៅ​បិទ​បញ្ចប់​មេរោគ​ឆ្លង​រាតត្បាត​ជាស​កល​មួយ​នេះ​បាន ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​ផង​ដែរ​។

អំឡុង​ស​ន្និ​សិ​ទ​សារព័ត៌មាន​ដដែល​នោះ មន្ត្រី​ជំនាញ​ដទៃ​ទៀត​មក​ពី​សេត​វិមាន​អា​មេ​រិ​ក​ក៏​បាន​លើកទឹកចិត្ត​ឲ្យ​វិស័យ​ឯកជន នៅ​តាម​បណ្តា​រដ្ឋ​ទាំងអស់ ចាប់ផ្តើម​ដាក់​ចេញ​នៅ​វិធានការ​តម្រូវ​ឱ្យ​បុគ្គលិក និង កម្មករ ធ្វើការ​ចាក់​វ៉ាក់សាំង​រួចរាល់​ជា​មុន​សិន មុន​នឹង​ចូល​បម្រើ​ការងារ ក្នុង​គោលបំណង​បង្កើន​អត្រា​ចាក់​វ៉ាក់សាំង​។

គួរ​ជម្រាប​ថា ការ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជំរុញ​ពលរដ្ឋ​ឲ្យ​ទទួលយក​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ៗ​គ្នា​ដូចនេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​សហរដ្ឋអាមេរិក កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​រលក​ឆ្លង សា​ជា​ថ្មី​ដែល​កំពុង​កម្រើក​ឡើង ជាមួយនឹង​វត្តមាន​កូ​វី​ដ​១៩​បំប្លែង​ថ្មី ឌែ​លតា ដែល​មាន​កម្រិត​ឆ្លង​ខ្ពស់​។ ក្នុង​នោះ អ្នក​ធ្លាក់ខ្លួន​ឈឺ​ចូល​មន្ទីរពេទ្យ និង អ្នក​ស្លាប់​ក៏​កំពុង​កើនឡើង​ផង​ដែរ ជា​ពិសេស​នៅ​ក្នុង​រដ្ឋ​ផ្ល​រី​ដា​(Florida) មី​ស៊ី​ស៊ី​ពី​(Mississippi) រដ្ឋ ល្វី​ស៊ី​អាណា​(Louisiana) រដ្ឋ​តិច​សាស់​(Texas) និង រដ្ឋ​ផ្សេង​ទៀត​នៃ​ភាគ​ខាងត្បូង​សហរដ្ឋអាមេរិក​។

សូម​ជម្រាប​ថា ចំនួន​ជា​មធ្យម​នៃ​ការ​ស្លាប់​ដោយសារ​កូ​វី​ដ​១៩​នៅ​អា​មេ​រិ​ក បាន​កើនឡើង​ប្រមាណ​២៣% ក្នុង​រយៈពេល​៧​ថ្ងៃ​ចុង​ក្រោយ​នេះ ដោយ​ក្នុង​នោះ អ្នក​ស្លាប់មាន​ជា​មធ្យម ១.០០០ នាក់​ក្នុង​មួយ​ថ្ងៃ ខណៈ​ករណី​ឆ្លង​ថ្មី​មាន​ជាង ១៥​ម៉ឺន​ករណី​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​បាន​ចងក្រង​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​៕

None



អត្ថបទបន្ទាប់


ឥណ្ឌានឹងចាប់ផ្តើមនាំចេញវ៉ាក់សាំងកូវីដ-១៩ជាថ្មីនៅឆ្នាំ២០២២

នេះជាដំណឹងល្អមួយសម្រាប់ប្រទេសនៅជុំវិញពិភពលោក ដែលកំពុងខ្វះខាតវ៉ាក់សាំងកូវីដ១៩ចាក់ជូនពលរដ្ឋរបស់ខ្លួន ដ្បិតថាប្រទេសឥណ្ឌា ដែលប្រទេសមានរោងច…

កំណើនសេដ្ឋកិច្ចវៀតណាមឆ្នាំ២០២១ ត្រូវបានធនាគារពិភពលោកទម្លាក់ការព្យាករមកនៅត្រឹម ៤,៨% ក្រោយកូវីដ-១៩ផ្ទុះខ្លាំង

ធនាគារពិភពលោក បានទម្លាក់ការព្យាករកំណើនផលិតផលក្នុងស្រុកសរុប GDP របស់វៀតណាមមកនៅត្រឹម ៤,៨ ភាគរយប៉ុណ្ណោះ នៅឆ្នាំ ២០២១នេះ ដែលទាបជាងការព្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ