កិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យ

អាមេរិកអញ្ជើញកោះតៃវ៉ាន់ចូលរួមក្នុង«កិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យ» នៅខែក្រោយ តែមិនអញ្ជើញចិន


ក្រោយពីមានកិច្ចប្រជុំកំពូលរវាង ថ្នាក់ដឹកនាំកំពូលមហាអំណាចអាមេរិក និង មហាយក្សចិននាពេលថ្មីៗនេះរួចមក គេសង្កេតឃើញថា សកម្មភាពផ្គើនដាក់គ្នា រវាងអាមេរិក និង ចិន ហាក់នៅតែបន្ដកើតឡើងកាន់តែច្រើន។ ពិសេស នៅចុងក្រោយនេះ ទើបតែបានបើកនាវាកាត់ច្រកសមុទ្រកោះតៃវ៉ាន់មិនបានប៉ុន្មានថ្ងៃផង ឥឡូវនេះ សហរដ្ឋអាមេរិក ថែមទាំងបានអញ្ជើញកោះតៃវ៉ាន់ឲ្យមកចូលរួមកិច្ចប្រជុំកំពួលដើម្បីប្រជាធិបតេយ្យដែលខ្លួនរៀបចំឡើង នៅខែក្រោយនេះផងដែរ។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន ថ្លែងទៅកាន់អង្គមហាសន្និបាតអង្គការសហប្រជាជាតិ

នេះ​គឺជា​ការ​កោះ​អញ្ជើញ​ដោយ​កម្រ និង​លើក​ដំបូង​សម្រាប់​ដែន​កោះ​តៃវ៉ាន់ ហើយ​វា​ក៏​ជា​ការ​សាកល្បង​ថ្មី​លើក​ដំបូង​មួយ​ដូច​គ្នា​ដែរ សម្រាប់​ជា​យុទ្ធ​ការ​បរ​ទេ​សេ របស់​ក្រុង​វ៉ា​ស៊ី​ន​តោន ចាប់តាំងពី​លោក​ចូ បៃ​ឌិន​ចូល​កាន់​តំណែង​។

លោក បៃ​ឌិន កាលពី​ខែកុម្ភៈ​ឆ្នាំ​នេះ ធ្លាប់​បាន​និយាយ​ថា លោក​នឹង​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​ឆ្ពោះទៅ​កាន់​ភាព​ជា​អ្នកដឹកនាំ​ពិភពលោក​ឡើង​វិញ ដើម្បី​ប្រឈម​មុខ​នឹង​កម្លាំង​ផ្តាច់​ការ​ដែល​ដឹកនាំ​ដោយ​ចិន និង​រុ​ស្ស៊ី​។

គួរ​ជម្រាប​ថា បញ្ជី​ឈ្មោះ​ដែល​អា​មេ​រិ​កបាន​កោះ​អញ្ជើញ​សម្រាប់​កិច្ចប្រជុំ​កំពូល​ដើម្បី​ប្រជាធិបតេយ្យ មាន​អ្នកចូលរួម​សរុប​១១០​ប្រទេស និង ដែនដី ប៉ុន្តែ​មិន​មាន​វត្តមាន​ប្រទេស​ចិន និង រុ​ស្សី​ឡើយ​។

យ៉ាងណា​ក៏​ដោយ កិច្ចប្រជុំ​ខាងលើ​នឹង​ត្រូវធ្វើ​ឡើង​តាម​ប្រព័ន្ធ​វី​ដេ​អូ​តែ​ប៉ុណ្ណោះ ចាប់ពី​ថ្ងៃ​ទី ៥ ដល់ទី​៩ ខែធ្នូ​ខាង​មុខ ដែល​គោលបំណង​របស់​កិច្ចប្រជុំ​កំពូល​ដើម្បី​ប្រជាធិបតេយ្យ​នេះ គឺ​ជួយ​បញ្ឈប់​ការ​ដើរ​ថយក្រោយ ឬ​ការ​ចុះ​អន់​ថយ​លទ្ធិប្រជាធិបតេយ្យ និង ការ​បាត់បង់​សិទ្ធិ និង សេរីភាព នៅ​ទូ​ទាំង​ពិភពលោក​។

សូម​បញ្ជាក់​ថា កិច្ចប្រជុំ​កំពូល​ដើម្បី​ប្រជាធិបតេយ្យ​ដែល​នឹង​ធ្វើ​ឡើង​ដោយ​អា​មេ​រិ​ក​នៅ​ដើមខែ​ក្រោយ​នេះ វា​ធ្លាក់​មក​ជួន​ចំ​ពេល​ដែល អង្គការ​អន្តរជាតិ​ហៅ​កាត់​ថា International IDEA ទើបតែ​បាន​បញ្ចេញ​របាយការណ៍​ថ្មី​ៗ​ប្រចាំឆ្នាំ​របស់​ខ្លួន ដោយ​កត់សម្គាល់​ពី​ការ​ធ្លាក់​ចុះ​លទ្ធិប្រជាធិបតេយ្យ​លើក​ដំបូង​បំផុត​នៅ​សហរដ្ឋអាមេរិក ចាប់តាំងពី​ឆ្នាំ​២០១៩ ពោល​គឺ​នៅ​ពាក់កណ្តាល​អាណត្តិ​របស់​ប្រធានាធិបតី លោក​ដូ​ណា​ល់​ត្រាំ​៕




អត្ថបទបន្ទាប់


១០ថ្ងៃក្រោយបើកប្រទេសទទួលអ្នកដំណើរពីបរទេស ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក តើចរន្ដទេសចរណ៍មានការប្រែប្រួលយ៉ាងណាខ្លះ?

គិតមកទល់ពេលនេះ គឺមានរយៈពេលប្រមាណ១០ថ្ងៃហើយ ដែលកម្ពុជាបានសម្រេចបើកប្រទេសទទួលអ្នកដំណើរពីក្រៅប្រទេស អាចចូលមកកម្ពុជា ដោយមិនចាំចាច់ត្រូវធ្វើច…

ប្រទេសមហាអំណាចធំៗរួមទាំងអាមេរិក និងចិន សហការគ្នាបញ្ចេញប្រេងបម្រុង ដើម្បីទប់ទល់អតិផរណាតម្លៃប្រេងឆៅសកល

ប្រទេសអ្នកផលិត និងប្រើប្រាស់ប្រេងធំៗលើពិភពលោក ក្នុងនោះរួមមាន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង អង់គ្លេស និងជាពិសេសសហរដ្ឋអាមេរិក និងចិនបានទុកជម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ