លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថា វាជាបន្ទុកលើប្រទេសចិន និងជាផលប្រយោជន៍របស់ប្រទេសចិនក្នុងការឃើញប្រទេសភូមា វិលទៅរកផ្លូវដែលខ្លួនបានដើរដូចកាលពីគ្រាមុននោះ។
ថ្លែងនៅក្នុងសន្និសីទព័ត៌មានក្នុងទីក្រុងបាងកកក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅក្នុងតំបន់អាស៊ី លោក Blinken បានអំពាវនាវឱ្យសមាជិកនៃប្រជាជាតិ (អាស៊ាន) ទទួលខុសត្រូវចំពោះរដ្ឋាភិបាលមីយ៉ាន់ម៉ា ចំពោះកិច្ចព្រមព្រៀងសន្តិភាពដែលបាន«ឯកភាពគ្នាលើគោលការណ៍ប្រាំចំណុច»។
លោក ប្លីនខិន បាននិយាយថា "ការគាំទ្រក្នុងតំបន់សម្រាប់ការប្រកាន់ខ្ជាប់របស់របបសឹកមីយ៉ាន់ម៉ាទៅនឹងការឯកភាពលើ៥ចំណុច ដែលត្រូវបានបង្កើតឡើងដោយអាស៊ាននោះ គឺមានសារៈសំខាន់បំផុត ប៉ុន្តែវាមិនបានកើតឡើងនោះទេ។ ប្រទេសអាស៊ានចាំបាច់ត្រូវឱ្យរបបនេះទទួលខុសត្រូវចំពោះបញ្ហានោះ គឺត្រូវបន្តទាមទារឱ្យបញ្ឈប់អំពើហិង្សា និងការដោះលែងអ្នកទោស។
សូមរំលឹកថា សមាជិកទាំង ៩ របស់អាស៊ាន និងប្រធានរបបយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing កាលពីខែមេសាឆ្នាំមុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលរួមបញ្ចូលទាំងការបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា និងការសន្ទនាក្នុងចំណោមភាគីទាំងអស់ ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានចលនាវិជ្ជមានចំពោះគោលការណ៍ទាំងនោះទេ។
របបយោធាមីយ៉ាន់ម៉ាបានបង្កើនសម្ពាធប្រឆាំងនឹងកងទ័ពជនជាតិភាគតិចតាំងពីរដ្ឋប្រហារយោធាកាលពីឆ្នាំមុន ហើយកំពុងទប់ទល់ការតស៊ូនៅតាមកងទ័ពជួរមុខជាច្រើន រួមទាំងក្រុមជីវពលដែលជាសម្ពន្ធមិត្តជាមួយរដ្ឋាភិបាលដែលត្រូវបានបណ្តេញចេញផងដែរ។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិក និងប្រទេសថៃកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងៗឱ្យកាន់តែដ៏រឹងមាំ ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីទប់ទល់នឹងការពង្រីកឥទ្ធិពលរបស់ចិននៅក្នុងតំបន់អាស៊ី៕
អត្ថបទ៖ សុខ ជា និងរូបភាពឯកសារ