អាមេរិកផ្អាកជើងហោះហើរជាមួយអឺរ៉ុប

ការផ្អាកជើងហោះហើររវាងអាមេរិក និងអឺរ៉ុប ធ្វើឲ្យជះឥទ្ធិពលដល់ក្រុមហ៊ុនអាកាសចរណ៍និងតម្លៃប្រេងឆៅ


អាមេរិក នឹងផ្អាកជើងហោះហើរជាមួយបណ្តាប្រទេស ក្នុងប៉ែកអឺរ៉ុប លើកលែងតែ ប្រទេសអង់គ្លេស ប៉ុណ្ណោះ សម្រាប់រយៈពេល ៣០ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ ដែលកំពុងតែផ្ទុះខ្លាំងក្នុងតំបន់នេះ។យ៉ាងណាក៏ដោយ វិធានការនេះ បានជះឥទ្ធិពលដល់ តម្លៃប្រេងឆៅនៅលើទីផ្សារសកលលោក ហើយអ្នកជំនាញក៏បានអះអាងដែរថា វានឹងបន្ថែមផលលំបាកដល់ ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុប មួយកម្រិតធ្ងន់បន្ថែមទៀត។ នេះបើតាមសារព័ត៌មានអន្តរជាតិធំៗ ចេញផ្សាយនៅថ្ងៃនេះ។
ការផ្អាកជើងហោះហើររវាងអាមេរិក និងអឺរ៉ុប ធ្វើឲ្យជះឥទ្ធិពលដល់ក្រុមហ៊ុនអាកាសចរណ៍និងតម្លៃប្រេងឆៅ (រូបភាព៖ www.phillytrib.com)
ដោយ

ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ បាន​ប្រកាស​ឲ្យ​ដឹង​ថា សេចក្តីសម្រេច​នេះ បាន​ចាប់ផ្តើម​អនុវត្ត តាំង​តែ​ពី​ថ្ងៃ​សុក្រ ទី ១៣ ខែមីនា​មក​ម្ល៉េះ ដោយ​ផ្អាក​ការ​ធ្វើ​ដំណើរ​សឹងតែ​គ្រប់​ប្រភេទ​ពី អឺរ៉ុប មក​កាន់​អា​មេ​រិ​ក លើកលែងតែ​ប្រទេស​អង់គ្លេស ហើយ​ការ​រឹត​បន្តឹង​នេះ នឹង​កែប្រែ​ទៅ​តាម​ស្ថានការណ៍​ជាក់ស្តែង​។

តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារ​សកល បាន​ធ្លាក់​ចុះ​ប្រមាណ ៦% ភ្លាម​ៗ បន្ទាប់​ពី​សេចក្តី​ប្រកាស​នេះ ដោយ​តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ បាន​បន្ត​ធ្លាក់​ចុះ​ដូច​ជា ទីផ្សារ Brent របស់​អង់គ្លេស ថយ​ចុះ​ប្រមាណ ៦% មក​នៅ​ត្រឹម ៣៣​ដុល្លារ ក្នុង​មួយ​បារ៉ែល ខណៈ​ទីផ្សារ​អា​មេ​រិ​ក West Texas Intermediate ថមថយ​ប្រមាណ ៥.៧% មក​នៅ​ត្រឹម ៣១​ដុល្លារ​ក្នុង​មួយ​បារ៉ែល ដែល​ជា​ធ្លាក់​ចុះ​ខ្លាំង ប្រមាណ ៥០% ធៀប​នឹង​ខែមករា ដើមឆ្នាំ ២០២០​នេះ​។ នេះ​បើ​តាម​សារព័ត៌មាន Reuters​។លើស​ពី​នេះ​ទៅ​ទៀត អា​មេ​រិ​ក ហាមឃាត់​អ្នកដំណើរ​បរទេស ដែល​បាន​ធ្វើ​ដំណើរ​ទៅ​អឺរ៉ុប មិន​ឲ្យ​ចូល​ប្រទេស​អា​មេ​រិ​ក នោះ​ទេ ដែល​ជា​សម្ពាធ​ប៉ះពាល់​ដល់ ក្រុមហ៊ុន​អាកាសចរណ៍​អឺរ៉ុប ដែល​កំពុង​រង​គ្រោះ​ស្រាប់​។

លោក ដូ​ណា​ល់ ត្រាំ អះអាង​ថា ការ​ចាត់វិធានការ​នេះ គឺជា​រឿង​ចាំបាច់ ព្រោះ​អា​មេ​រិ​ក ចាប់ផ្តើម​ចូល​ទៅ​ដល់ ដំណាក់កាល​ដ៏​សំខាន់ ដែល​ត្រូវ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​នេះ ដែល​កំពុង​ឆ្លង​ដល់ ប្រជាពលរដ្ឋ​អា​មេ​រិ​ក​ជាង ១​ពាន់​នាក់ និង​បាន​សម្លាប់ ៣៧​នាក់​។

ជា​ចុង​ក្រោយ ប្រធានាធិបតី​អា​មេ​រិ​ក គូសបញ្ជាក់​ថា ការ​ចាត់វិធានការ​នេះ នឹង​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​បាន​ច្រើន ដូច​ជា​ពេល​ដែល​អា​មេ​រិ​ក បាន​ផ្អាក​ការ​ហោះហើរ​ជាមួយនឹង​ចិន ដូច្នេះ ត្រូវ​តែ​ផ្អាក​ជាមួយនឹង អឺរ៉ុប ដូច​គ្នា ដោយ​មិន​រង់ចាំ​ទៀត​នោះ​ទេ​៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន Apple ប្រកាសបិទហាងជុំវិញសកលលោកជាបណ្តោះអាសន្ន លើកលែងតែនៅក្នុងប្រទេសចិន

ក្រុមហ៊ុនបច្ចេកវិទ្យា Apple ប្រកាសបិទហាងទាំងអស់របស់ខ្លួន នៅជុំវិញសកលលោក ជាបណ្តោះអាសន្នសិន រហូតដល់ថ្ងៃទី ២៧ ខែមីនា លើកលែងតែហាងនៅក្នុងប្…

​បារាំង​បញ្ជា​ឲ្យ​ប្រជាជន​កុំ​ចេញពីផ្ទះ​​យ៉ាង​ហោច ១៥ថ្ងៃ ដើម្បី​ប្រយុទ្ធនឹង​ការរាតត្បាត​នៃ​វីរុសកូរ៉ូណា

ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាន​និយាយថា លោក​បាន​ចេញ​បញ្ជា​ឲ្យ​ប្រជាជន​បារាំង​ទូទាំង​ប្រទេស ស្ថិត​នៅ​តែ​ក្នុង​ផ្ទះ​​ក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ