អត្ថបទពាណិជ្ជកម្ម

Vietjet ចេញរបាយការណ៍ពីប្រាក់ចំណូលដ៏រឹងមាំនៅត្រីមាសទី៣ ឆ្នាំ២០២៤ ខណៈពេលបន្តពង្រីកកងនាវាអាកាសចរណ៍ជាមួយនឹងយន្តហោះថ្មីៗ


ភ្នំពេញ ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៤ - ក្រុមហ៊ុន Vietjet Aviation Joint Stock Company (HOSE: VJC) បានចេញរបាយការណ៍ពីលទ្ធផលប្រាក់ចំណូលអាជីវកម្មដ៏រឹងមាំសម្រាប់រយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ ២០២៤ ដោយពង្រីកបណ្តាញអន្តរជាតិរបស់ខ្លួន ខណៈពេលដែលរក្សាបាននូវប្រតិបត្តិការអាជីវកម្មប្រកបដោយស្ថិរភាពនៅក្នុងប្រទេសវៀតណាម។
* ការពង្រីកបណ្តាញរួមមានការបង្កើនប្រេកង់ជើងហោះហើរមកកាន់ប្រទេសកម្ពុជា
ដោយ
អំពី VietJet Air

សម្រេចបានការផ្តល់សេវាដឹកអ្នកដំណើរចំនួន ២០០ លាននាក់

ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet បានដឹកជញ្ជូនអ្នកដំណើរជាង ១៩.៦ លាននាក់នៅលើជើងហោះហើរចំនួន ១០៤.000 កើនឡើងជាង ៦% និង ២% ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រុមហ៊ុនអាកាសចរណ៍នេះបានផ្តល់សេវាដល់អ្នកដំណើរអន្តរជាតិជាង ២.៥៤ លាននាក់ ដែលតំណាងឱ្យការកើនឡើង ៩.១% ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយនឹងបណ្តាញហោះហើរដ៏ធំទូលាយ និងកំណើនអ្នកដំណើរ Vietjet បានស្វាគមន៍អ្នកដំណើរទី ២០០ លាននាក់របស់ខ្លួននៅក្នុងត្រីមាសទី៣ ឆ្នាំ ២០២៤។

កងនាវាអាកាសចរណ៍របស់ Vietjet មានយន្តហោះចំនួន ៨៥ គ្រឿង ដែលសម្រេចបានអត្រាប្រើប្រាស់កៅអីជាមធ្យម ៨៧% និងអត្រាភាពជឿជាក់ផ្នែកបច្ចេកទេស ៩៩.៧% ។ គិតត្រឹមត្រីមាសទី៣ ឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet បានដំណើរការផ្លូវហោះហើរសរុបចំនួន ១៥៥ ដែលក្នុងនោះមានផ្លូវហោះហើរក្នុងស្រុកចំនួន ៤៣ និងផ្លូវអន្តរជាតិចំនួន ១១២។

ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានបើកដំណើរការសេវាហោះហើរផ្ទាល់ថ្មីទៅកាន់ប្រទេសឥណ្ឌា អូស្ត្រាលី ចិន និងឡាវ និងប្រទេសជាច្រើនទៀត ខណៈពេលដែលការបង្កើនប្រេកង់ហោះហើរនៅលើផ្លូវផ្សេងទៀតជាច្រើនទៅកាន់កូរ៉េខាងត្បូង ជប៉ុន ហុងកុង និងជាច្រើនទៀត។ Vietjet ក៏បាននឹងកំពុងផ្តល់ប្រូម៉ូសិនតម្លៃសំបុត្រ សម្រាប់ផ្លូវហោះហើរអន្តរជាតិ ដើម្បីផ្តល់ឱកាសធ្វើដំណើរសម្រាប់អ្នកដំណើរនាចុងឆ្នាំខាងមុខនេះ និងរដូវកាលដែលមានតម្រូវការធ្វើដំណើរច្រើនបំផុតក្នុងឆ្នាំថ្មី។

ជាផ្នែកមួយនៃការបន្តពង្រីកបណ្តាញហោះហើរ ក្រុមហ៊ុន Vietjet ថ្មីៗនេះបានបង្កើនជើងហោះហើរទៅមករវាងប្រទេសវៀតណាម និងកម្ពុជា។ ឥឡូវនេះ ផ្លូវហោះហើរសៀមរាប-ហាណូយ ដំណើរការជារៀងរាល់ថ្ងៃ កើនឡើងពីជើងហោះហើរចំនួនបួនក្នុងមួយសប្តាហ៍ ដោយផ្តល់ជម្រើសកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជាដើម្បីធ្វើដំណើរទៅកាន់រដ្ឋធានីនៃប្រទេសវៀតណាម។

ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet បានចេញរបាយការណ៍ពីប្រាក់ចំណូលដឹកជញ្ជូនតាមផ្លូវអាកាស និងប្រាក់ចំណូលរួមចំនួន ៥១.៧ ពាន់ពាន់លានដុង (ប្រហែល ២.០៣ ពាន់លានដុល្លារ) និង ៥២.២ ពាន់ពាន់លានដុង (ប្រហែល ២.0៥ ពាន់លានដុល្លារ) រៀងគ្នា កើនឡើង ៣២% និង ១៩% ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រាក់ចំណេញដោយឡែក និងប្រាក់សរុបបញ្ចូលគ្នាក្រោយបង់ពន្ធឈានដល់ ១.១៣ ពាន់ពាន់លានដុង (ប្រហែល ៤៤.៤៨ លានដុល្លារអាមេរិក) និង ១.៤ ពាន់ពាន់លានដុង (ប្រហែល ៥៥.១៦ លានដុល្លារ) ដោយកើនឡើង ៨៨៤% និង ៥៦៤% ពីមួយឆ្នាំទៅមួយឆ្នាំ។

គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន Vietjet ឈានដល់ជិត ៩៤ ពាន់ពាន់លានដុង (ប្រហែល ៣.៧ ពាន់លានដុល្លារអាមេរិក) ជាមួយនឹងសមាមាត្របំណុលភាគហ៊ុន ២.២៥ និងសមាមាត្រសាច់ប្រាក់ងាយស្រួល ១.៤។ សមតុល្យសាច់ប្រាក់ ប្រាក់បញ្ញើធនាគារ និងសមមូលសាច់ប្រាក់បានឈានដល់ជិត ៣.៩៩៧ ពាន់លានដុង (ប្រហែល ១៥៨ លានដុល្លារអាមេរិក)។

ឥន្ធនៈបៃតង និងការដាក់ដំណើរការយន្តហោះជាច្រើនទៀត

ក្រុមហ៊ុន Vietjet នាំមុខគេក្នុងការកាត់បន្ថយការបំភាយឧស្ម័ន និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព (ESG) តាមរយៈការជំរុញការស្រាវជ្រាវ និងការប្រើប្រាស់ប្រេងឥន្ធនៈប្រកបដោយចីរភាព (SAF) ។ ក្រុមហ៊ុនអាកាសចរណ៍ដៃគូជាមួយអ្នកផ្គត់ផ្គង់អន្តរជាតិដ៏ល្បីឈ្មោះ ដើម្បីគាំទ្រ SAF និងសេវាកម្មបច្ចេកទេសសម្រាប់កងនាវាអាកាសចរណ៍ទំនើបរបស់ខ្លួន។

នៅឯពិព័រណ៍យន្តហោះអន្តរជាតិ Farnborough កាលពីខែកក្កដា ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Airbus ដើម្បីទិញយន្តហោះ A330neo ជំនាន់ថ្មីចំនួន ២០ គ្រឿង ដែលមានតួខ្លួនធំទូលាយ ជាមួយនឹងតម្លៃសរុបចំនួន ៧.៤ ពាន់លានដុល្លារអាមេរិក។ Vietjet ក៏បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេ រួមទាំង Rolls-Royce និង Lufthansa Technik ផងដែរ។

នៅក្នុងខែតុលា ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានទទួលយន្តហោះថ្មីចំនួន ៣ ហើយនឹងបន្តដឹកជញ្ជូនយន្តហោះដែលមិនប៉ះពាល់ដល់បរិស្ថានបន្ថែមទៀតនៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៤ ។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ ក្រុមហ៊ុន Vietjet នឹងបង្កើនប្រតិបត្តិការ ដើម្បីបំពេញតម្រូវការការធ្វើដំណើរថ្ងៃឈប់សម្រាកដែលមានតម្រូវការខ្ពស់បំផុត។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ប្តេជ្ញាធ្វើឱ្យភ្ញៀវធ្វើដំណើរ រាប់លាននាក់ តាមរយៈការពង្រឹងសេវាកម្មហោះហើរនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់ខ្លួន ដោយផ្តល់អាទិភាពដល់ការច្នៃប្រឌិតឌីជីថលសម្រាប់ភាពងាយស្រួល និងការពេញចិត្តអតិបរមារបស់អ្នកដំណើរ។




អត្ថបទបន្ទាប់


កក់ថ្ងៃនេះ!!! ទទួលបាន ទូកងនាំសំណាង ពីបុរីមង្គលភ្នំពេញ

បុរីមង្គលភ្នំពេញ ជាបុរីដែលមានកេរ្តិ៍ឈ្មោះ ល្បីល្បាញផ្នែកទឹកដៃសំណង់ល្អប្រណិត រឹងមាំ និងមានការគាំទ្រ ពីសំណាក់អតិថិជនរាប់ពាន់គ្រួសារ។ ជាពិ…

តម្រូវការមាសនៅទូទាំងពិភពលោកបានកើនឡើងលើស១០០ពាន់លានដុល្លារអាម៉េរិកជាលើកដំបូងមិនធ្លាប់មាន

យោងតាមស្ថាប័នក្រុមប្រឹក្សាមាសពិភពលោក (WGC) ដែលជាអង្គការឃ្លាំមើលការវិវឌ្ឍនៃទីផ្សារសម្រាប់ឧស្សាហកម្មមាស ដែលមានការិយាល័យកណ្ដាលនៅប្រទេសអង់គ្លេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ