វៀតណាម និងចិនចុះ MoU ជំរុញពាណិជ្ជកម្មផ្លែឈើ ចំពេលមានផលរំខានពីកូវីដ-១៩រាតត្បាត

វៀតណាម និងចិនចុះ MoU ជំរុញពាណិជ្ជកម្មផ្លែឈើ ចំពេលមានផលរំខានពីកូវីដ-១៩រាតត្បាតរាតត្បាត


វៀតណាម និងចិនចុះ MoU ជំរុញពាណិជ្ជកម្មផ្លែឈើ ចំពេលដែលការផ្ទុះរាលត្បាតកូវីដ-១៩ធ្វើឲ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម។ វៀតណាម និងចិន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងការលក់ផ្លែឈើ ដោយរំពឹងថា នឹងធ្វើឲ្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរទាក់ទងនឹងផលិតផលកសិកម្មនេះ នឹងមានភាពប្រសើរឡើង នៅចំពេលដែលបច្ចុប្បន្នវាកំពុងជួបការលំបាក ដោយសារតែមានការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានវៀតណាម។
វៀតណាម និងចិន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងការលក់ផ្លែឈើ

អនុស្សា​រណៈ​យោគយល់​គ្នា​ទាក់ទង​នឹង​កិច្ច​សហប្រតិបត្តិការ​កសិកម្ម និង​ពាណិជ្ជកម្ម​ផ្លែ​ឈើ​រវាង​ប្រទេស​វៀតណាម និង ចិន នេះ ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​សមាគម​បន្លែ​ផ្លែ​ឈើ​វៀតណាម និង​សមាគម​ជំរុញ​ពាណិជ្ជកម្ម​ខេត្ត​គ័ង​ស៊ី​-​អាស៊ាន របស់​ចិន​នា​ពេល​ថ្មី​ៗ​នេះ ដើម្បី​បង្កើន​ពាណិជ្ជកម្ម​ផ្លែ​ឈើ​រវាង​ប្រទេស​ទាំង​ពីរ​។

 វៀតណាម បច្ចុប្បន្ន គឺជា​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​មួយ​របស់​ចិន ហើយ​ចិន​ក៏​ជាទី​ផ្សារ​ធំ​បំផុត​ទី​២ ដែល​បាន​នាំ​ចូល​ទំនិញ​មក​កាន់​វៀតណាម​ផង​ដែរ​។​បច្ចុប្បន្ន វៀតណាម​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នាំ​ចេញ​ផ្លែ​ឈើ​តែ​៩​មុខ​ប៉ុណ្ណោះ ទៅ​កាន់​ប្រទេស​ចិន តាម​រយៈ​ការ​នាំ​ចេញ​ផ្លូវការ រួម​មាន ផ្លែ​ស្រកានាគ​, ឪឡឹក​, គូលែន​, មៀន​, ចេក​, ស្វាយ​, ខ្នុរ​, សាវ​ម៉ៅ និង​ផ្លែ​មង្ឃុត​។

ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​វៀតណាម កំពុងធ្វើការ​ងារ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​មុខទំនិញ​ផ្លែ​ឈើ​ផ្សេង​ៗ​ទៀត ដើម្បី​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន ដូច​ជា ផ្លែ​ទុរេន ក្រូចថ្លុង ផា​សិន ផ្លែ​ប៊ឺ និង​ដូង​ជាដើម ហើយ​បច្ចុប្បន្ន វៀតណាម​ក៏​ទទួល​បាន​អាជ្ញា​បណ្ណ​បណ្ដោះអាសន្ន​នាំ​ចេញ​ដំឡូងជ្វា និង​ម្ទេស​ទៅ​កាន់​ប្រទេស​ចិន​រួច​ហើយ​ដែរ​។

 យ៉ាងណា​ក៏​ដោយ​ចុះ កូ​វី​ដ​-១៩ បង្ក​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចិន និង​វៀតណាម​ទាក់​ទ​នឹង​ពាណិជ្ជកម្ម​កសិកម្ម ដោយនៅ​ឆ្នាំ​២០២០ ពាណិជ្ជកម្ម​នេះ មានការ​ធ្លាក់​ចុះ​៤% មក​នៅ​ត្រឹម​ជាង ១៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

 បើ​តាម​របាយការណ៍​ពី​ក្រសួងកសិកម្ម​វៀតណាម ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​របស់​វៀតណាម​នៅ​៧​ខែ​ឆ្នាំ​២០២១ សម្រេច​បាន​ជាង​២៨​ពាន់​លាន​ដុល្លារ ខណៈ​ការ​នាំ​ចូល​មាន​ជាង​២៤​ពាន់​លាន​ដុល្លារ​៕

None



អត្ថបទបន្ទាប់


កំពូលមហាសេដ្ឋីថៃម្ចាស់ក្រុមហ៊ុន CP នឹងសង់រោងចក្រផលិតឱសថបុរាណពីដើមប្រមាត់មនុស្ស សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩

កំពូលមហាសេដ្ឋីមានប្រាក់ច្រើនជាងគេបំផុតក្នុងប្រទេសថៃ និងម្ចាស់ក្រុមហ៊ុន CP Group បានប្រកាសថា ក្រុមហ៊ុនរបស់លោក គ្រោងនឹងសាងសង់ងចក្រផលិតឱសថ…

CNN បានបញ្ឈប់បុគ្គលិក៣ នាក់ ដោយសារពួកគេមកធ្វើការ ដោយមិនបានចាក់វ៉ាក់សាំងជំងឺកូវីដ-១៩

ក្រុមហ៊ុនបណ្ដាញសារព័ត៌មានដ៏ធំមួយរបស់អាមេរិក CNN បានបណ្ដេញចោលបុគ្គលិករបស់ខ្លួន ៣នាក់ ដោយសារតែពួកគេបានបំពានគោលការណ៍ក្រុមហ៊ុន ដោយមកធ្វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ