វិស័យកសិកម្ម

បញ្ហាគ្រោះរាំងស្ងួតនឹងបើកឱកាសឱ្យវៀតណាម ដណ្តើមទីផ្សារនាំចេញទុរេនពីថៃ


អ្នកសិក្សាម្នាក់បានព្រមានថា គ្រោះរាំងស្ងួតដែលកំពុងអូសបន្លាយនៅប្រទេសថៃ នឹងជះផលប៉ះពាល់ធ្ងន់ធ្ងរទៅលើការបង្កបង្កើនផលផ្លែទុរេនរបស់ប្រទេសថៃ នៅឆ្នាំនេះ ហើយប្រការនេះនឹងជំរុញឱ្យប្រទេសវៀតណាម បោះជំហានចូលកាន់តែជ្រៅ ដើម្បីដណ្ដើមទីផ្សារផ្លែឈើមួយនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានថៃ The Nation។
វិស័យកសិកម្ម
ដោយ

លោកសាស្ត្រាចារ្យ អាត ពីសានវ៉ានិច (Aat Pisanwanich) អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ និងជាទីប្រឹក្សារបស់ក្រុមហ៊ុនស្រាវជ្រាវ Intelligent Research Consultancy ថ្មីៗនេះបានចេញផ្សាយរបាយការណ៍មួយដោយនិយាយថា កង្វះទឹកភ្លៀងនឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការនាំចេញផ្លែទុរេនរបស់ប្រទេសថៃ។ ទុរេនបានក្លាយជាផលិតផលនាំចេញឈានមុខគេរបស់ថៃ កាលពីឆ្នាំមុន ដោយសម្រេចបានតម្លៃនាំចេញជិត៤ពាន់លានដុល្លារ ដោយបានវ៉ាដាច់ផលិតផលកៅស៊ូ និងដំឡូងបារាំង តែបាននាំមុខការនាំចេញអង្ករតែបន្តិចបន្តួចប៉ុណ្ណោះ។

ទោះជាយ៉ាងណាលោក អាត ជឿថា តម្លៃនាំចេញទុរេនក្នុងរយៈពេល៥ឆ្នាំខាងមុខ អាចរងផលប៉ះពាល់ដោយសារតែការធ្លាក់ចុះផលិតកម្មបណ្ដាលមកពីគ្រោះរាំងស្ងួត និងការប្រកួតប្រជែងខ្លាំងពីប្រទេសវៀតណាម។ តែយ៉ាងណា បច្ចុប្បន្នតម្លៃដាំដុះទុរេននៅវៀតណាម ស្មើនឹងពាក់កណ្តាលនៃតម្លៃផលិតនៅប្រទេសថៃ នៅឡើយទេ។

យ៉ាងណាក៏ដោយលោកបានវាយតម្លៃថា ប្រសិនបើរដ្ឋាភិបាលថៃ មិនចាត់វិធានការដោះស្រាយបញ្ហាគ្រោះរាំងស្ងួតទេនោះ ទិន្នផលទុរេនរបស់ថៃនឹងធ្លាក់ចុះ៥៣%នៅ៥ឆ្នាំខាងមុខ ដោយធ្លាក់មកនៅត្រឹមតែ៦៤ម៉ឺនតោនប៉ុណ្ណោះ ខណៈគ្រោះរាំងស្ងួតនៅឆ្នាំនេះ បានធ្វើឱ្យទិន្នផលទុរេនធ្លាក់ចុះ៤២% ឬប្រហែល៥៤ម៉ឺនតោនរួចស្រេចទៅហើយ។ អ្នកសិក្សារូបនេះបាននិយាយថា បើប្រៀបធៀបផលិតកម្មទុរេនរវាងប្រទេសទាំងពីរនេះឃើញថា ផលិតកម្មនៅវៀតណាម បានកើនឡើង២០០% ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ។

សូមបញ្ជាក់ថា បច្ចុប្បន្នតម្លៃលក់រាយទុរេននៅប្រទេសថៃ មានចន្លោះពីជិត៣ដុល្លារ ទៅជាង៥ ដុល្លារក្នុងមួយគីឡូក្រាម ចំណែកការលក់រាយនៅប្រទេសវៀតណាមវិញមានតម្លៃចន្លោះពីជាង៣ដុល្លារទៅជាង៦ដុល្លារ ក្នុងមួយគីឡូក្រាម ​៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ធនាគារនានា នៅវៀតណាម ដំឡើងអត្រាការប្រាក់លើបញ្ញើសន្សំ ដើម្បីទាក់ទាញអ្នកដាក់ប្រាក់បញ្ញើ

ធនាគារនានា នៅវៀតណាម បានដំឡើងអត្រាការប្រាក់លើបញ្ញើសន្សំ ដើម្បីទាក់ទាញអ្នកដាក់ប្រាក់បញ្ញើ។ ទិន្នន័យពីការិយាល័យស្ថិតិទូទៅបង្ហាញថា ប្រាក់បញ្ញ…

តើអ្វីនៅពីក្រោយការសម្រេចចិត្តចាកចេញពីអំណាចរបស់លោក លី សៀនឡុង?

បន្ទាប់ពីអង្គុយនៅលើកៅអីជានាយករដ្ឋមន្រ្តីសិង្ហបុរី អស់រយៈពេលប្រមាណ២០ឆ្នាំកន្លងមកនេះ លោក លី សៀនឡុង បានដាក់ពាក្យសុំលាលែងពីតំណែង និងប្រកាសរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ