ចំណូលពន្ធ​វៀតណាម

វៀតណាម សម្រេចកាត់បន្ថយ ពន្ធលើប្រាក់ចំណូលសាជីវកម្ម ៣០% នៅឆ្នាំ ២០២០នេះ


រដ្ឋាភិបាលវៀតណាម បានសម្រេចអនុវត្តការកាត់បន្ថយ ពន្ធលើប្រាក់ចំណូលសាជីវកម្ម ចំនួន ៣០% សម្រាប់អាជីវកម្ម ដែលរកប្រាក់ចំណូលបានតិចជាង ៨,៥ លានដុល្លារ នៅក្នុងឆ្នាំ ២០២០នេះ ដែលចាត់ទុកជាការជួយសម្រាលបន្ទុកដ៏ធំមួយ នៅក្នុងអំឡុងវិបត្តិកូវីដ-១៩នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម។
វៀតណាមរកចំណូលបាន ១,៥ពាន់លានដុល្លារ ពីការការនាំចេញបង្គា នៅពាក់កណ្ដាលឆ្នាំ២០២០ ()baodautu.vn
ដោយ

រដ្ឋាភិបាលវៀតណាម បានចេញ​សេចក្តី​ប្រកាស​ឲ្យដឹងថា សហគ្រាស សហករណ៍ ទីភ្នាក់ងារ និង អង្គការ​ទាំងអស់ ដែលបង្កើត​ឡើង​ក្រោម​ច្បាប់​វៀតណាម ហើយរក​ប្រាក់ចំណូល​បាន​តិច​ជាង ៨,៥ លាន​ដុល្លារ​អាមេរិក នឹងមាន​សិទ្ធិ​ទទួល​បាន​ការកាត់​បន្ថយពន្ធ​លើប្រាក់​ចំណូល​ចំនួន​ ៣០% ដោយ​គិតសម្រាប់​តែ​ប្រាក់ចំណូល​ក្នុង​ឆ្នាំ ២០២០​នេះប៉ុណ្ណោះ។

ក្នុងករណីដែល​សហគ្រាស​រំពឹងថា ប្រាក់​ចំណូល​របស់ពួកគេ មិនអាច​លើស​ពី ៨លាន ៥សែន​ដុល្លារ ក្នុងឆ្នាំ ២០២០​នេះទេ ពួកគេអាច​កំណត់ ការបង់​ប្រាក់​ពន្ធ គិត​ជាត្រីមាស ជាបណ្តោះ​អាសន្នសិន ដោយ​ស្មើនឹង ៧០% នៃពន្ធ​លើចំណូល​សាជីវកម្ម​ដែល​អាចបង់បាន។

តាមពិតទៅ ក្រុមប្រឹក្សា​ភិបាល​សម្រាប់​ការស្រាវ​ជ្រាវ​អភិវឌ្ឍន៍សេដ្ឋកិច្ច​វិស័យ​ឯកជន បានស្នើដល់ រដ្ឋាភិបាល​វៀតណាម ឲ្យបន្ធូរបន្ថយ​ពន្ធ ៣០% នេះ សម្រាប់​អាជីវកម្ម​គ្រប់ប្រភេទ មិនមែនតែ​អាជីវកម្ម​ដែលរក​ប្រាក់ចំណូល​បាន​ទាប​ជាង ៨,៥ លាន​​ដុល្លារ​នោះទេ ហើយ​ក្រុមប្រឹក្សា ក៏បាន​ស្នើឲ្យ​កាត់បន្ថយ​ពន្ធ​អាករ​លើ​តម្លៃ​បន្ថែម ឲ្យ​បន្ថយពី ១០% ដែល​កំពុង​ប្រើប្រាស់​នាពេល​បច្ចុប្បន្ន មកនៅត្រឹម ៥% ដើម្បី​ជំរុញ​ការចំណាយ​ក្នុង​ស្រុកសិន។

សម្រាប់​ប្រជាពលរដ្ឋ​វៀតណាម សម្តែង​ការគាំទ្រ​ទៅលើ មតិយោបល់​កាត់បន្ថយ​ពន្ធ​ VAT​ ចំនួន ៥% នេះ ដោយរំពឹងថា វានឹងជំរុញ​ឲ្យ ប្រជាពលរដ្ឋ​ចាប់ផ្តើម​ចំណាយ​ឡើងវិញ ហើយអាច​សង្គ្រោះ​ដល់​អាជីវកម្ម​ជាច្រើន។

ទោះយ៉ាងណា អ្នកជំនាញ​ក្នុងវិស័យ​ពន្ធដារ​វៀតណាម បានពន្យល់​ឲ្យដឹងថា ពន្ធ VAT​ គឺជា​ប្រភពចំណូល​ដ៏ធំជាង​គេ​បំផុត និងសំខាន់ សម្រាប់​រដ្ឋាភិបាល​វៀតណាម ដូច្នេះហើយ ការកាត់​បន្ថយ​ពន្ធនេះ នឹងដាក់​សម្ពាធ​កាន់តែ​ខ្លាំង​ទៅលើ​រដ្ឋាភិបាល​វៀតណាម។

ជាចុងក្រោយ រដ្ឋាភិបាល​វៀតណាម នៅតែ​រក្សា​អត្រា​ពន្ធ​ VAT​ ១០% ដដែល ដោយ​សម្អាង​ថា អាជីវកម្ម​នីមួយៗ សុទ្ធតែ​មានយុទ្ធសាស្រ្ត​ទីផ្សារ ក្នុងការ​ដោះស្រាយ​សម្ពាធនេះ តួយ៉ាង​ដូចជា ក្រុមហ៊ុន​អាកាសចរណ៍ និងសណ្ឋាគារ នៅតែ​អាចបញ្ចុះ​តម្លៃ​បានយ៉ាង​ច្រើន ទោះបីជា ពន្ធ​ VAT​ មិនកាត់​បន្ថយ​ក៏ដោយ៕

None



អត្ថបទបន្ទាប់


ពលរដ្ឋជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាង ២៧ម៉ឺននាក់ទទួលបានការរៀបចំឥណទានឡើងវិញ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានធ្វើការបញ្ជាក់ថា ចំនួនអតិថិជនអ្នកខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាប្រមាណជាង ២៨ម៉ឺននាក់បានដាក…

ថៃ ប្រកាសហាមឃាត់ការនាំចូលសំណល់អេឡិចត្រូនិក

ក្រសួងពាណិជ្ជកម្មថៃ បានប្រកាសហាមឃាត់ការនាំចូលសំណល់អេឡិចត្រូនិកចំនួន ៤២៨ប្រភេទ ដែលនាំចូលមកពីក្រៅប្រទេស ដោយបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ