ការវិនិយោគនៅវៀតណាម

វៀតណាម នឹងលុបចោលគម្រោងសាធារណៈមិនចាំបាច់ ១.៥០០គម្រោង


ប្រទេសវៀតណាម នឹងកាត់បន្ថយចំនួនគម្រោងសាធារណៈនៅក្នុងបញ្ជីផែនការវិនិយោគរយៈពេល៥ឆ្នាំរបស់ខ្លួន មកនៅត្រឹមប្រមាណ៥ពាន់គម្រោងប៉ុណ្ណោះ បន្ទាប់ពីបានលុបចោលគម្រោងមិនចាំបាច់ប្រមាណ១.៥០០គម្រោងចោល។ បើតាមមន្ត្រីជាន់ខ្ពស់វៀតណាម បានឲ្យដឹងទៀតថា គម្រោងដែលបានលុបចោលទាំងនេះ គឺត្រូវបានកាត់ចេញពីផែនការវិនិយោគសម្រាប់ឆ្នាំ២០២១-២០២៥ ដែលធ្លាប់បានដាក់ចេញកាលពីពេលកន្លងមក។ នេះបើយោងតាមសេចក្ដីរាយការណ៍មួយដោយសារព័ត៌មានក្នុងស្រុវៀតណាម VN Express។
វៀតណាម នឹងលុបចោលគម្រោងសាធារណៈមិនចាំបាច់ ១.៥០០គម្រោង (រូបភាព៖https://www.vietnam-briefing.com/)
ដោយ

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីង ដែលទើបឡើងកាន់តំណែងថ្មីថ្មោង បានចេញមុខ​​ស្នើ​ទៅកាន់​អាជ្ញាធរ​ឲ្យ​បញ្ឈប់​ការខ្ជះខ្ជាយ​លើការវិនិយោគ​ និង​ត្រូវ​ប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ​នៅក្នុង​ការអនុវត្ត​គម្រោង​នានាឲ្យខាងតែបាន។ លោកបន្ថែមទៀតថា មានអាជ្ញាធរ​ខេត្តខ្លះ ដែលមានកញ្ចប់ថវិកា​នៅកម្រិត តែបាន​រៀបចំ​នូវគម្រោង​រាប់រយ​​សម្រាប់​ឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។

នាយករដ្ឋមន្ត្រីវៀតណាម​រូបនេះ បាន​លើកឡើងទៀតថា អាជ្ញាធរតាមតំបន់នានា ត្រូវមានការ​ប្រុងប្រយ័ត្ន និងកាត់បន្ថយ​​ការចំណាយ​ជាប្រចាំ និងផ្ដល់អាទិភាពតែលើការវិនិយោគ​ដែល​ចាំបាច់ ដោយផ្ដោត​លើគម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គមទៅបាន​ហើយ ដូចជា ការដោះស្រាយ​បញ្ហាគ្រោះមហន្ដរាយធម្មជាតិ និងការមើល​ថែរក្សា​ប្រជាជន​ងាយរងគ្រោះជាដើម។

ការ​លុបចោល​គម្រោង​វិនិយោគ​មិនចាំបាច់​របស់​វៀតណាម​នៅពេលនេះ គឺវាមិនពិបាកយល់ទេ ដោយសារតែ​វៀតណាម​​កំពុង​ត្រូវការ​ដ្បិតត្បៀត​ការចាយវាយ​ថវិកាជាតិ​ ដើម្បីទុកប្រើប្រាស់​សម្រាប់​ការ​ដោះស្រាយ​បញ្ហាសំខាន់ៗវិញ ពិសេស​គឺដោះស្រាយ​បញ្ហា​​ផលប៉ះពាល់​ដែលបណ្ដាលមកពីកូវីដ-១៩ តែម្ដង ខណៈបច្ចុប្បន្ន ស្ថានភាពឆ្លងរីករាលដាល​នៅក្នុង​ប្រទេសក្បែរខាង​កម្ពុជាមួយនេះ ក៏កំពុងតែ​កម្រើកខ្លាំងឡើងៗហើយ។

គួររំឭកថា កាលពីឆ្នាំមុននេះ រដ្ឋាភិបាល​វៀតណាម ធ្លាប់បង្ហាញពីផែនការ​របស់ខ្លួន​នឹងបង្កើន​ការចំណាយ​សាធារណៈ​ដល់ទៅជាង ​៣៧% នៅក្នុងរយៈពេល​៥ឆ្នាំ ដោយផែនការចំណាយនោះ គឺផ្ដោតលើ​វិស័យ​​ហេដ្ឋារចនាសម្ព័ន្ធ និងថាមពល។ ផែនការ​ចំណាយ​រយៈពេល​៥ឆ្នាំ ពោលចាប់ពីឆ្នាំ២០២១-២០២៥ វៀតណាម​គ្រោងចាយដល់ទៅជិត​ ១២០ពាន់លាន​ដុល្លារអាមេរិកឯណោះ។

ជុំវិញទៅនឹង​កាត់បន្ថយ​ការចំណាយ​មិនចាំបាច់នេះដែរ សម្រាប់​ប្រទេស​កម្ពុជាយើងវិញ កាលពីដើមខែឧសភា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ក៏ធ្លាប់បាន​ចេញសារាចរ​ណែនាំមួយដែរ ស្ដីពីការ​ធ្វើ​វិចារណកម្ម និងការពង្រឹង​ប្រសិទ្ធភាព​​ចំណាយថវិកាជាតិ​ ​ដោយក្នុងនោះ រដ្ឋាភិបាល​បាន​សម្រេច​កាត់បន្ថយ​ការចំណាយ​មិនចាំបាច់ជាច្រើន។ មន្ត្រីនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច បានអះអាង​ប្រាប់​ខេមបូណូមីសដែរថា តាមរយៈការ​កាត់បន្ថយ​ចំណាយនេះ កម្ពុជា​អាច​នឹង​សន្សំ​ដល់ទៅជាង​ ៩០លាន​ដុល្លារអាមេរិក ដើម្បីទុកដោះស្រាយ​បញ្ហាវិបត្តិកូវីដ-១៩ ដែលកំពុងបន្ដរីករាលដាល​៕ 

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនឥណ្ឌូនេស៊ី និង LG គ្រោងសង់រោងចក្រតម្លៃ១,២ពាន់លានដុល្លារ ផលិតអាគុយរថយន្ដអគ្គិសនី

ក្រុមហ៊ុនផលិតអាគុយរថយន្ដអគ្គិសនីដ៏ធំមួយរបស់ឥណ្ឌូនេស៊ី ដែលមានឈ្មោះថា Indonesia Battery Corp និងក្រុមហ៊ុនសម្ព័ន្ធ LG របស់កូរ៉េខាងត្បូង …

មេធំ​ក្រុមហ៊ុន Amazon លោក Jeff Bezos នឹង​លាលែងពីតំណែង​នៅ​ខែកក្កដា​ខាងមុខនេះ ! តើលោក​​នឹង​ទៅធ្វើអ្វីវិញ?

ទីបំផុត លោក ចេហ្វ បេហ្សូស (Jeff Bezos) អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ អាម៉ាហ្សូន និងជា​កំពូល​មហាសេដ្ឋី​នៅ​សហរដ្ឋ​អាមេរិក បាន​កំណត់​យក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ