កោះតៃវ៉ាន់ កំពុងមានតម្រូវការទឹកឃ្មុំពីវៀតណាម កាន់តែច្រើនឡើងឡើង ជាក់ស្ដែង កាលពីឆ្នាំមុន វៀតណាម បាននាំចេញទឹកឃ្មុំទៅតៃវ៉ាន់ជាង៣៨០តោន កើនឡើង៤៤% គិតជាតម្លៃទឹកប្រាក់មានជាង១លាន៦សែនដុល្លារ កើនឡើង៥៧%។ កំណើននេះ នាំឲ្យវៀតណាមបានក្លាយទៅជាប្រទេសនាំចេញទឹកឃ្មុំធម្មជាតិធំជាងគេទីពីរ ទៅកាន់តៃវ៉ាន់ ដែលមានចំនួនជិត ១០% នៃការនាំចូលទឹកឃ្មុំសរុបរបស់កោះតៃវ៉ាន់។
យ៉ាងណាមិញ នៅត្រឹមរយៈពេល២ខែ ដំបូងនៅឆ្នាំ២០២២ វៀតណាមបាននាំចេញទឹកឃ្មុំដល់ទៅ ៤៦តោនទៅកាន់តៃវ៉ាន់ កើនឡើងបួនដង ធៀបនឹងឆ្នាំមុន។ អ្នកនាំចេញបាននិយាយថា តៃវ៉ាន់ជាទីផ្សារដ៏មានតម្លៃសម្រាប់ទឹកឃ្មុំដោយសារតម្រូវមានការកើនឡើងកាន់តែខ្លាំង។
សូមបញ្ជាក់ថា វៀតណាមបាននាំចេញទឹកឃ្មុំជាង ៥ម៉ឺន៤ពាន់តោនក្នុងមួយឆ្នាំៗ ស្មើនឹង ដោយក្នុងនោះ មានដល់ទៅ៩៥% នាំចេញទៅកាន់សហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ អាមេរិកបានដាក់ពន្ធរហូតរហូតដល់ ៤១០% លើទឹកឃ្មុំវៀតណាម ដោយសារតែចោទប្រកាន់ថា ទឹកឃ្មុំវៀតណាមមានការលក់បង្ខូចថ្លៃនៅទីផ្សារអាមេរិក ខណៈដែលទឹកឃ្មុំអាមេរិកនាំចូលពីប្រទេសដទៃទៀតមានប្រហែលតែ៣០% ប៉ុណ្ណោះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានវៀតណាម VN express៕
អត្ថបទ៖ ម៉ុន សុកែវ