អត្ថបទពាណិជ្ជកម្ម

ប្រយ័ត្នចាញ់បោកជនខិលខូច ! ធនាគារ អេស៊ីលីដា ពុំ​មាន​សេវា​ទទួលប្រាក់​បញ្ញើឬ​ប្រាក់សំណង​ឥណទាន​ តាមរយៈ​​ភ្នាក់ងារ​ឥណទាន​ទេ!!!


ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ជូន​ដំណឹង​ដល់​អតិថិជន និង​សាធារណជន​ទាំងអស់ ថា ធនាគារ អេស៊ីលីដា បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ជូន​អតិថិជន​និង​សាធារណជន តាមរយៈ អេស៊ីលីដាម៉ូបាល ម៉ាស៊ីន​អេធីអឹម និង​តាម​បញ្ជរ​ការិយាល័យ​ធនាគារ តែប៉ុណ្ណោះ ។ ធនាគារ​មិន​មាន​សេវា ឬ​ផ្តល់​ការអនុញ្ញាត​ឲ្យ​ទទួល​ប្រាក់​បញ្ញើ ឬ​ទទួល​ប្រាក់​សំណង​ឥណទាន តាមរយៈ​ភ្នាក់ងារ​ឥណទាន ឬ​បុគ្គលិក​ណា​ម្នាក់​នោះ​ទេ ។
ដោយ

ធនាគារ អេស៊ីលីដា បាន​អំពាវនាវ​ដូច្នេះ​ថា «សូមអតិថិជន និងសាធារណជន មេត្តាប្រុងប្រយ័ត្ន ជៀសវាងចាញ់បោកជនខិលខូចមួយចំនួន និងផ្តល់ដំណឹងទៅអាជ្ញាធរមានសមត្ថកិច្ចក្នុងករណីចាំបាច់ ។»

ស្របពេលជាមួយគ្នានេះដែរ ធនាគារ អេស៊ីលីដា អំពាវនាវ​ដល់​អតិថិជន​និង​សាធារណជន មេត្តា​​ចូលរួម​ប្រើប្រាស់​សេវា​ស្វ័យប្រតិបត្តិការ ឌីជីថល ២៤ម៉ោង/៧ថ្ងៃ ដើម្បីសុវត្ថិភាព។

ប្រសិនបើអតិថិជន និង​សាធារណជន​មាន​ចម្ងល់ ឬ​សំណូមពរ​ផ្សេងៗ សូមទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន (បម្រើ ២៤​ម៉ោង​ក្នុង​មួយថ្ងៃ និង ៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍) តាមរយៈទូរសព្ទ​លេខ 023 99 4444 ឬ 015 999 233 ៕ 




អត្ថបទបន្ទាប់


១ថ្ងៃប៉ុណ្ណោះ ថៃមានអ្នកឆ្លងថ្មីដល់ទៅជិត១ម៉ឺននាក់ ភាគច្រើនជាករណីឆ្លងក្នុងពន្ធធនាគារ

ប្រទេសថៃ នៅថ្ងៃចន្ទទី ១៧ ខែឧសភានេះ បានរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ដល់ទៅជិត១ម៉ឺននាក់ និងអ្នកស្លាប់មានចំនួន២៥នាក់ ត្រឹមរយៈពេល២៤ម៉ោង ដែលជា…

Ford Ranger Wildtrak ស៊េរីថ្មីឆ្នាំ 2022 បើកទទួលការកក់ជាផ្លូវការហើយ!

កាលពីពេលថ្មីៗនេះក្រុមហ៊ុន អ អិម អេ ខេមបូឌា បានប្រកាសជាផ្លូវការអំពីការទទួលកក់ទុកមុននៃរថយន្ត Ford Ranger Wildtrak ស៊េរីថ្មីឆ្នាំ 2022…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ