ផ្សារសហរដ្ឋអាម៉េរិក

តើមានកត្តាអ្វីជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តនៅថៃ កាត់បន្ថយការនាំចេញរថយន្តទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក?


ក្រុមហ៊ុនផលិតរថយន្តធំៗនៅក្នុងប្រទេសថៃ បានសម្រេចចិត្តពន្យារពេលការផលិតម៉ូដែលរថយន្តថ្មីៗមួយចំនួនសម្រាប់នាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដោយសារបារម្ភពីផលរំខាននៃគោលនយោបាយពន្ធគយថ្មីរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ខណៈការនាំចេញរថយន្តរបស់ថៃ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅក្នុងខែកុម្ភៈ កន្លងទៅ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
ផ្សារសហរដ្ឋអាម៉េរិក
ដោយ

ប្រធានាធបិតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសក្តែងៗកាលពីថ្ងៃទី២៤ ខែមីនា ថា លោកនឹងដាក់ពន្ធលើរថយន្តក្នុងពេលឆាប់ៗនេះ ហើយនឹងបន្តជំរុញការយកពន្ធលើការនាំចូលផ្សេងទៀតចាប់ពីថ្ងៃទី២ ខែមេសា តទៅ។ ការប្រកាសនេះ បានធ្វើឱ្យដៃគូពាណិជ្ជកម្មរបស់ថៃ កាត់បន្ថយការទិញរថយន្តសម្រាប់នាំចេញទៅកាន់ទីផ្សារអាម៉េរិក ខណៈប្រទេសជាច្រើនកំពុងរង់ចាំមើលគោលនយោបាយពន្ធគយរបស់លោក ត្រាំ យ៉ាងអន្ទះសា។ នេះបើតាមការអះអាងរបស់លោក ស៊ូរ៉ាពង់ ផៃស៊ីតផាតាណាពង់ (Surapong Paisitpatanapong) អ្នកនាំពាក្យក្លឹបឧស្សាហកម្មរថយន្តរបស់ថៃ។

កាលពីខែកុម្ភៈ ការនាំចេញរថយន្តរបស់ថៃ បានបន្តធ្លាក់ចុះជាង៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយធ្លាក់មកនៅត្រឹមជាង៨ម៉ឺនគ្រឿង​តែប៉ុណ្ណោះ។ បើគិតក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ការនាំចេញរថយន្តរបស់ប្រទេសក្បែរខាងកម្ពុជា មួយនេះ បានធ្លាក់ចុះជាង១៨% ជាមួយបរិមាណនាំចេញសរុបជាង១៤ម៉ឺនគ្រឿងតែប៉ុណ្ណោះ។

លោក ស៊ូរ៉ាពង់ ដែលជាអនុប្រធានសហព័ន្ធឧស្សាហកម្មថៃ ​បានអះអាងថា ក្រៅពីបញ្ហាពន្ធគយរបស់លោក ត្រាំ ការរឹតបន្តឹងបទប្បញ្ញត្តិកាន់តែតឹងរ៉ឹងរបស់ប្រទេសមួយចំនួនក្នុងការគ្រប់គ្រងការបញ្ចេញកាបូនឌីអុកស៊ីត ជាពិសេសនៅក្នុងវិស័យដឹកជញ្ជូន ក៏ជាកត្តារួមផ្សំធ្វើឱ្យការនាំចេញរថយន្តរបស់ថៃ មានការធ្លាក់ចុះផងដែរ។

ទន្តឹមនឹងការនាំចេញមានការធ្លាក់ចុះ ការលក់រថយន្តក្នុងស្រុករបស់ថៃ ក៏មានការធ្លាក់ចុះជិត៧% ផងដែរ នៅក្នុងខែកុម្ភៈ កន្លងទៅ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយធ្លាក់ចុះមកនៅត្រឹមជិត៥ម៉ឺនគ្រឿងតែប៉ុណ្ណោះ។ ការធ្លាក់ចុះនេះភាគច្រើនត្រូវបានគេសន្មតថា អាចដោយសារការរឹតបន្តឹងការផ្តល់ប្រាក់កម្ចីរបស់ធនាគារ និងហិរញ្ញវត្ថុ សម្រាប់ការទិញរថយន្ត ចំពេលមានការបារម្ភពីកម្រិតបំណុលគ្រួសារមានការកើនឡើងខ្ពស់។ ជាមួយគ្នានេះនៅពីរខែដំបូងឆ្នាំនេះ ការលក់រថយន្តរបស់ថៃ បានធ្លាក់ចុះជិត១០% មកនៅត្រឹមជិត១០ម៉ឺនគ្រឿង៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ក្រុមហ៊ុនមួយគ្រោងទិញគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា ៣ពាន់តោន ដើម្បីនាំចេញទៅទីផ្សារតៃវ៉ាន់

ក្រុមហ៊ុនមួយរបស់តៃវ៉ាន់ គ្រោងទិញគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា ចំនួន៣ពាន់តោន នៅក្នុងរយៈពេល៣ឆ្នាំខាងមុខ ដើម្បីនាំចូលទៅកាន់ទីផ្សារតៃវ៉…

ក្រុមហ៊ុនផលិតបន្ទះឈីបរបស់តៃវ៉ាន់ បង្កើនការបោះទុនវិនិយោគនៅអាម៉េរិក ឱ្យឈានដល់១៦៥ពាន់លានដុល្លារ ទោះប្រឈមហានិភ័យយ៉ាងណាក្ដី

ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់តៃវ៉ាន់ TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតក្នុងពិភពលោកបានសម្រុកបង្កើនការវិនិយោគនៅសហរដ្ឋអាម៉េរិក …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ