តើជាង១ឆ្នាំមកនេះ ការចម្រាញ់រ៉ែមាសនៅមណ្ឌលគិរីទទួលបាននលទ្ធផលយ៉ាងណាដែរ?

តើជាង១ឆ្នាំមកនេះ ការចម្រាញ់រ៉ែមាសនៅមណ្ឌលគិរីទទួលបាននលទ្ធផលយ៉ាងណាដែរ?


មានរយៈពេលជាង១ឆ្នាំហើយ ដែលរោងចក្រឧស្សាហកម្មចម្រាញ់រ៉ែមាសរបស់ក្រុមហ៊ុនរ៉ឺនេសង់ នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីត្រូវបានដាក់ឲ្យដំណើរការ។ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពលបានគូសបញ្ជាក់ថា ពុំមានបញ្ហាណាមួយធ្វើឲ្យរាំងស្ទះដល់ដំណើរការផលិតមាសរបស់ក្រុមហ៊ុនរ៉ឺនេសង់នោះទេ ពោលគឺការផលិតដំណើរជាធម្មតា ហើយលទ្ធផលក៏ទទួលបានដូចការគ្រោងទុកផងដែរ។
តើជាង១ឆ្នាំមកនេះ ការចម្រាញ់រ៉ែមាសនៅមណ្ឌលគិរីទទួលបាននលទ្ធផលយ៉ាងណាដែរ?

ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពលអះអាងថា ការចម្រាញ់រ៉ែមាសរបស់ក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា)លីមីតធីតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រព្រឹត្តទៅដូចការគ្រោងទុក គ្មានបញ្ហាណាមួយធ្វើឲ្យរាំងស្ទះដល់ដំណើរការផលិតនោះទេ។ ប៉ុន្ដែ ឯកឧត្តម មិនបានបញ្ជាក់អំពីតួលេខជាក់លាក់ នៃការនាំចេញមាសទាំងនោះឡើយ។

ទោះយ៉ាងណា បើតាមការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីពេលកន្លងទៅ ក្រុមហ៊ុនអូស្ត្រាលីមួយនេះមានសមត្ថភាពអាចផលិតមាស ដែលមានល្បាយមាស៩០%បានប្រមាណ ៣តោនក្នុងមួយឆ្នាំ ដែលអាចផ្តល់ប្រាក់ចំណូលដុលជាមធ្យម ១៨៥លានដុល្លារក្នុង១ឆ្នាំ។ ដូច្នេះ បើផ្អែកតាមផែនការផលិតរបស់ក្រុមហ៊ុនរ៉ឺនេសង់នៅក្នុងរយៈពេលជាង១ឆ្នាំមកនេះ ក្រុមហ៊ុនអូស្ត្រាលីមួយនេះ ផលិតមាសបានប្រមាណជាង៤តោនហើយ ដែលអាចផ្តល់ប្រាក់ចំណូលដុលបានប្រមាណជាង ២០០លានដុល្លារអាមេរិក។

ក្រៅពីបើកប្រតិបត្តិការចម្រាញ់រ៉ែមាសនៅខេត្តមណ្ឌលគិរី ក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល(ខេមបូឌា)លីមីតធីត ទទួលបានអាជ្ញាបណ្ណ៣ឆ្នាំក្នុងការរុករកធនធានរ៉ែនៅខេត្តត្បូងឃ្មុំមួយកន្លែងទៀតផងដែរ។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម អ៊ឹង ឌីប៉ូឡា ក្រោយក្រុមហ៊ុននេះសិក្សា និងរុករកអស់រយៈពេលជិតពីរឆ្នាំកន្លងមកនេះ លទ្ធផលបានបង្ហាញថា តំបន់នោះអាចមានសក្តានុពលលើធនធានរ៉ែមាស តែមិនទាន់ដឹងថាបរិមាណនោះអាចឈានទៅបង្កើតរោងចក្រចម្រាញ់បានឬយ៉ាងណានោះទេ។

បើតាមការលើកឡើងរបស់ឯកឧត្តម អ៊ឹង ឌីប៉ូឡា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៤កំពុងធ្វើប្រតិបត្តិការចម្រាញ់រ៉ែមាសនៅកម្ពុជាក្នុងខេត្តចំនួន៣រួមមានខេត្តក្រចេះ ព្រះវិហារ និងមណ្ឌលគិរី។ ក្នុងចំណោមក្រុមហ៊ុនទាំងនេះមានតែក្រុមហ៊ុនរ៉ឺនេសង់មួយប៉ុណ្ណោះ ដែលនាំចេញមាសទៅលក់នៅលើទីផ្សារអន្តរជាតិ ក្រៅពីនេះលក់នៅក្នុងស្រុក។ ហើយក្រុមហ៊ុននេះ ក៏ជាក្រុមហ៊ុនតែមួយគត់ ដែលបានបើករោងចក្រចម្រាញ់រ៉ែមាសលក្ខណៈឧស្សាហកម្មនៅកម្ពុជាផងដែរ។

គិតមកទល់ពេលនេះក្រសួងរ៉ែ និងថាមពលបានផ្តល់អាជ្ញាបណ្ណរុករកធនធានរ៉ែលោហៈបានចំនួន២៦អាជ្ញាបណ្ណ ដល់ក្រុមហ៊ុនចំនួន១៦មកពីប្រទេសចិន អូស្ត្រាលី កាណាដា និងកម្ពុជា ហើយអាជ្ញាបណ្ណទាំងនេះត្រូវបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្ម។ ក្នុងចំណោមក្រុមហ៊ុនទាំងនេះមានក្រុមហ៊ុនមួយចំនួនកំពុងស្ថិតក្នុងដំណាក់កាលវាយតម្លៃសក្តានុពលធនធានរ៉ែ និងមួយចំនួនកំពុងរៀបចំរបាយការណ៍សិក្សាលទ្ធភាពនៃជម្រកធនធានរ៉ែ៕




អត្ថបទបន្ទាប់


តើទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងចិន និងអាស៊ានកំពុងមានកំណើនប្រសើរឡើងយ៉ាងណាខ្លះ?

ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់អាស៊ាន និយាយជារួម ហើយក៏ជាដៃគូពាណិជ្ជកម្មខ្វះមិនបានរបស់ប្រទេសកម្ពុជាផងដែរ ជាពិសេសជាទីផ្សារដ…

លោក ពូទីន ទៅជួបសម្ព័ន្ធមិត្តបេឡារុស្សដល់ផ្ទះ ខណៈទាហានអ៊ុយក្រែនកំពុងប្រុងជើងការខ្ពស់តាមខ្សែបន្ទាត់ព្រំដែន

មេដឹកនាំកំពូលរបស់វិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀ ពូទីន ហោះហើរទៅកាន់ប្រទេសបេឡារុសនៅថ្ងៃចន្ទ ទី១៩ ខែធ្នូ នេះ ចំពេលមានការភ័យខ្លាចពីសំណាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ