វិស័យធនាគារ

តើមានកត្តាអ្វីជំរុញឱ្យធនាគារនៅវៀតណាមជិត២០ នាំគ្នាកាត់បន្ថយអត្រាការប្រាក់បញ្ញើ?


ចាប់តាំងពីដើមខែមីនា ធនាគារពាណិជ្ជនៅប្រទេសវៀតណាមជិត២០ បានសម្រេចកែសម្រួលអត្រាការប្រាក់បញ្ញើរហូតមកដល់ពេលនេះ ហើយនៅក្នុងចំណោមធនាគារទាំងនោះ ធនាគារចំនួន៤ បានសម្រេចកាត់បន្ថយអត្រាការប្រាក់ច្រើនជាងពីរដងឯណោះ។ ការបន្ថយនេះ ធ្វើឡើងក្រោយរដ្ឋាភិបាលវៀតណាម ស្នើឱ្យវិស័យធនាគារខិតខំប្រឹងប្រែងកាត់បន្ថយអត្រាការប្រាក់កម្ចី ដើម្បីគាំទ្រដល់ការស្ទុះងើបនៃសេដ្ឋកិច្ច និងសង្គម។
វិស័យធនាគារ
ដោយ

ធនាគារពាណិជ្ជនៅប្រទេសវៀតណាមជិត ២០ បានសម្រេចកែសម្រួលអត្រាការប្រាក់បញ្ញើរបស់ពួកគេតាំងពីដើមខែមីនានេះ ជាមួយនឹងអត្រាការប្រាក់ទាបបំផុត។ មកទល់ពេលនេះ ធនាគារមួយក្នុងចំណោមធនាគារធំទាំង៤របស់វៀតណាម គឺធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV) ដែលជាធនាគារមួយមានវត្តមាននៅកម្ពុជាដែរនោះ កាលពីដើមសប្តាហ៍នេះ បានកាត់បន្ថយអត្រាប្រាក់បញ្ញើតាមអ៊ីនធឺណិតដល់ទៅ០,២% សម្រាប់រយៈពេលពី១ខែទៅ១១ខែ និងពី២៤ខែទៅ៣៦ខែ ហើយក៏បន្ថយដល់០,១% សម្រាប់ប្រាក់បញ្ញើដែលមានកាលកំណត់ពី១២ខែទៅ១៨ខែ។

ដោយឡែកធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមវិញ បានកាត់បន្ថយអត្រាប្រាក់បញ្ញើ០,១% ដោយរក្សាអត្រាត្រឹមតែ៣%ប៉ុណ្ណោះក្នុងមួយឆ្នាំ សម្រាប់ប្រាក់បញ្ញើ ដែលមានរយៈពេលពី៦ខែ ទៅ៩ខែ ចាប់ពីថ្ងៃទី១៥ ខែមីនា តទៅ។ គិតចាប់ពីដើមខែមីនា ឆ្នាំ២០២៤ មក ធនាគារពាណិជ្ជនៅវៀតណាម ចំនួន១៧ បានកែសម្រួលអត្រាការប្រាក់បញ្ញើរបស់ខ្លួន ក្នុងនោះធនាគារចំនួន៤ បានកាត់បន្ថយអត្រា​ការប្រាក់ច្រើនជាងពីរដង។ ធនាគារទាំងនោះ រួមមាន ធនាគារ បាវវៀត( BaoViet) ធនាគារជីភី ( GPBank) ធនាគារប៊ីវី ( BVBank) និងធនាគារ ភីជី( PGBank)។

បច្ចុប្បន្នអត្រាការប្រាក់បញ្ញើតាមអ៊ីនធឺណិតនៅវៀតណាម គឺស្ថិតក្នុងចន្លោះពី១,៦% ទៅ៦,២% ក្នុង១ឆ្នាំ។ គិតត្រឹមចុងឆ្នាំ២០២៣ កន្លងទៅ ទឹកប្រាក់បញ្ញើនៅធនាគារវៀតណាមសរុបមានតម្លៃប្រមាណជា៥៥៤ពាន់លានដុល្លារ កើនឡើង១៤% បើធៀបនឹងឆ្នាំ២០២២។

តាមការស្រាវជ្រាវរបស់ VNDirect Research បានព្យាករណ៍ថា ធនាគារកណ្តាលអាចនឹងកាត់បន្ថយអត្រាប្រតិបត្តិការផ្សេងៗប្រមាណជា០,៥% ក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៤ ដូច្នោះហើយ អត្រាប្រាក់បញ្ញើជាមធ្យមរយៈពេល១២ខែ ត្រូវបានគេរំពឹងថា នឹងស្ថិតក្នុងរង្វង់ពី៤,៥% ទៅ៥% ក្នុង១ឆ្នាំ តែរដ្ឋាភិបាល ក៏បានស្នើឱ្យមានកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយអត្រាការប្រាក់កម្ចីបន្ថែម ដើម្បីគាំទ្រដល់ការស្ទុះងើបនៃវិស័យសេដ្ឋកិច្ច៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ភាពចម្រូងចម្រាសរបស់ក្រុមហ៊ុន CIC! អ្នកឧញ៉ា គួច ម៉េងលី ស្នើឱ្យសមត្ថកិ.នាំមេខ្លោ.មកកាត់ទោ..

អ្នកឧកញ៉ា គួច ម៉េងលី ស្នើឱ្យសមត្ថកិច្ចចាត់វិធានការ និងបើកការស៊ើបអង្កេតលើករណីចម្រូងចម្រាសរបស់ក្រុមហ៊ុន Cambodia Investor Capital (CIC)…

ចិនគ្រោងបង្កើតច្បាប់ថ្មី ស្តីពីការចូលមកកាន់ទីផ្សារចិន ដើម្បីជំរុញការវិនិយោគ

នាយករដ្ឋមន្ត្រីចិន លោក លី ឈាង បានប្រាប់នាយកប្រតិបត្តិក្រុមហ៊ុនធំៗនៅលើពិភពលោក និងអ្នកបង្កើតគោលនយោបាយចិនថា ចិននឹងសិក្សាដោយប្រុងប្រយ័ត្នពីបញ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ