ការនាំចូលផ្លែបឺរ

កត្តាអ្វីជំរុញឲ្យសហរដ្ឋអាមេរិកផ្អាកការនាំចូលផ្លែបឺរពីម៉ិចស៊ិកូ?


សហរដ្ឋអាមេរិកថ្មីៗនេះ បានសម្រេចចិត្តផ្អាកការនាំចូលផ្លែបឺរជាបណ្តោះអាសន្នពីប្រទេស ពីរដ្ឋមួយចំនួននៅភាគខាងលិចនៃប្រទេសម៉ិចស៊ិកូ ក្រោមហេតុផលការពារសន្តិសុខ ដ្បិតថាតំបន់ទាំងនេះមាន បញ្ហារ៉ាំរ៉ៃពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សារ ហើយការគ្រប់គ្រងរបស់រដ្ឋាភិបាល ហាក់មិនមានការឆ្លើយតបបានគ្រប់គ្រាន់ទៅលើបញ្ហាទាំងអស់នេះនោះទេ។ នេះបើតាមការចុះផ្សាយរបស់សារព៌ត័មាន អន្តរជាតិធំៗជាច្រើន។
ការនាំចូលផ្លែបឺរ
ក្រសួងកសិកម្មរបស់ប្រទេសម៉ិកស៊ិកកូបាននិយាយថា អាជ្ញាធរសុខាភិបាលអាមេរិក​បានជូនដំណឹងដល់ម៉ិកស៊ិកកូអំពីការសម្រេចចិត្តផ្អាកការនាំចូល​ផ្លែប៊ឺនេះ បន្ទាប់ពីមន្ត្រីរបស់ខ្លួនម្នាក់ដែលកំពុងអនុវត្តការងារត្រួតពិនិត្យនៅក្នុងទីក្រុង Uruapan នៃរដ្ឋ Michoacan បានទទួលការគំរាមកំហែងតាមរយៈការហៅទូរស័ព្ទ។បញ្ហាទាំងអស់នេះ គឺជាការធ្លាក់ចុះនៃការគ្រប់គ្រងរបស់​ប្រធានាធិបតីម៉ិកស៊ិកូ លោក Andres Manuel Lopez Obrador ខណៈដែលអាមេរិក គឺជា​អ្នកនាំចូល​​ផ្លែបឺរពី​ប្រទេស​ម៉ិកស៊ិកូច្រើនជាងគេ ពោលគឺ​​បាននាំចេញរាប់ពាន់តោនជារៀងរាល់ឆ្នាំ។

ប្រកាសផ្អាការនាំចូលផ្លែប៊ឺពីប្រទេស​ម៉ិកស៊ិកូនេះ គឺធ្វើឡើងត្រឹមតែ​​ប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក​បានសម្តែងការខកចិត្តចំពោះអំពើហិង្សាលើ​អ្នកកាសែត​នៅក្នុងប្រទេសម៉ិកស៊ិកូ និង មានការសម្លាប់អ្នកសារព័ត៌មានជាបន្តបន្ទាប់ផងដែរ។

គួរបញ្ចាក់ថារដ្ឋ​ Michoacan គឺជារដ្ឋមួយក្នុងចំណោមរដ្ឋ ដែលមានបញ្ហាច្រើនបំផុតក្នុងប្រទេសម៉ិកស៊ិកូ​ តាមរយៈការ​ផ្ទុះអំពីហិង្សានានាពីក្រុម​ជនទំនើងជាច្រើន​។កន្លងមក មាន​កសិករ​អ្នកនាំប៊ឺរ​នៅនៅក្នុង​រដ្ឋ​ Michoacan បាន​លើកឡើងថា ក្រុមជនទំនើង​ញៀនថ្នាំ តែងតែមកគំរាមកំហែង​ពួកគេ និងគ្រួសារ ដូចជាការ​ចាប់ជំរិត និងគំរាមសម្លាប់ ប្រសិនបើ​ពួកគេ​មិនឲ្យ​ប្រាក់​ទៅឲ្យ​ក្រុមជនទំនើងទាំងនោះ។

សូមបញ្ជាក់ថា រដ្ឋ​ Michoacan របស់​ម៉ិកស៊ិកូ កាលពី​៦សប្ដាហ៍កន្លងទៅនេះ បាន​នាំចេញ​ផ្លែប៊ឺរ​ប្រហែលជាង​១៣ម៉ឺនតោន​ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ប្រទេស​ម៉ិចស៊ិកូ ត្រូវបានគេស្គាល់ថា ជាប្រទេសមួយមានការ​ដាំដុះ និងនាំចេញផ្លែប៊ឺរច្រើនជាងគេបំផុត​ក្នុងពិភពលោក ដោយមាន​ចំណែកទីផ្សារ​ប្រហែល ៣០% នៃទីផ្សារពិភពលោក ដោយក្នុងមួយឆ្នាំៗ​ប្រទេសនេះមួយនេះ បាន​នាំចេញ​ផ្លែប៊ឺរប្រហែលជិត​៣លានតោន។ ក្នុងនោះ សហរដ្ឋអាមេរិក គឺជាទីផ្សារបញ្ជាទិញផ្លែប៊ឺរពីប្រទេសនេះ ច្រើនជាងគេ បន្ទាប់មក គឺទីផ្សារ​កាណាដា ជប៉ុន អេស្ប៉ាញ និង​ប្រទេសចិនជាដើម៕

អត្ថបទ វ៉ាន់ ស្រីរ័ត្ន

None



អត្ថបទបន្ទាប់


តម្លៃប្រេងឆៅហក់ឡើងខ្ពស់បំផុតនៅរយៈពេល ៧ឆ្នាំចុងក្រោយនេះ ក្រោយមានផលរំខានលើការផ្គត់ផ្គង់

តម្លៃប្រេងនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានឡើងដល់កម្រិតខ្ពស់ខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង៧ឆ្នាំកន្លងមកនេះ ដោយសារតែមានការព្រួយបារម្ភអំពីល…

ថៃគ្រោងនឹងសាងសង់ស្ពានឆ្លងទន្លេមេគង្គថ្មីមួយតភ្ជាប់ទៅកាន់ប្រទេសឡាវ

ក្រសួងដឹកជញ្ជូនរបស់ប្រទេសថៃកំពុងរៀបចំផែនការសិក្សាលទ្ធភាព និងការរចនាលើស្ពានថ្មីមួយឆ្លងកាត់ទន្លេមេគង្គ ដែលជាផ្នែកមួយនៃដំណាក់កាលទី៣ នៃគម្រោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ