ទ្រព្យសម្បត្តិមហាសេដ្ឋីវ័យ៤៩ឆ្នាំរូបនេះបានកើនឡើង នៅបន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla របស់លោកកាលពីថ្ងៃទី៧មករា បានកើនឡើង ៧,៤% គិតជាទឹកប្រាក់ប្រមាណ ៨៨១ដុល្លារអាមេរិកក្នុងមួយហ៊ុន។ ចំណែកភាគហ៊ុនសរុបវិញ កើនឡើង ៦%គិតជាទឹកប្រាក់កើនឡើងជាង ១០ពាន់លានដុល្លារអាមេរិកបន្ថែមទៀត ដែលធ្វើឲ្យភាគហ៊ុន Tesla មានតម្លៃក្នុងទីផ្សារសរុបជាង ៧០០រយពាន់លានដុល្លារអាមេរិក។
ការកើនឡើងនៃទ្រព្យសម្បតិ្ដនេះ បានធ្វើឲ្យលោក Jeff Bezos ដែលធ្លាប់តែជាសេដ្ឋីលំដាប់ទី១ពិភពលោកតាំងតែពីឆ្នាំ២០១៧មក ធ្លាក់ទៅលំដាប់លេខ២ជាមួយនឹងទ្រព្យសម្បត្ដិ១៨៧ពាន់លានដុល្លារអាមេរិក។ ចំណែកលោក Bill Gates វិញគឺស្ថិតក្នុងតំណែងលេខ៣ជាមហាសេដ្ឋីពិភពលោក ជាមួយនឹងទ្រព្យសម្បត្ដិប្រមាណជា ១៣២ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Tesla មិនមែនជាមូលហេតុតែមួយនោះទេ ដែលជួយជុំរុញឲ្យលោក Elon Mask ទទួលបានចំណូលច្រើនឆាប់រហ័សបែបនេះ ជាក់ស្ដែងក៏ដោយសារតែ ភាពជោគជ័យជាមួយក្រុមហ៊ុនផ្សេងទៀតរបស់លោកដូចជាក្រុមហ៊ុនអាវកាស SpaceX ជាដើម៕