តម្លៃស្បៀងអាហារពិភពលោក​

តម្លៃស្បៀងអាហារលើពិភពលោកហក់ឡើងខ្លាំងមិនធ្លាប់មាន ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ


តម្លៃស្បៀងអាហារនៅទូទាំងពិភពលោកបានហក់ឡើងខ្ពស់ខ្លាំងមែនទែន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសនៅ១ឆ្នាំចុងក្រោយនេះតែម្ដង ដោយវាបានហក់ឡើងដល់ទៅ៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការកើនឡើងតម្លៃស្បៀងអាហារពិភពលោកដល់ទៅ ៤០%នេះ គឺជាកំណើនខ្ពស់បំផុតមិនធ្លាប់មាននោះទេ គិតចាប់តាំងពីឆ្នាំ២០១១មក។ នេះបើតាម របាយការណ៍ពីអង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ ហៅកាត់ថា FAO ត្រូវបានព័ត៌មានអន្តរជាតិធំៗជាច្រើនចុះផ្សាយ។
ពលរដ្ឋកំពុងឈររកទិញម្ហូបអាហារ ក្នុងផ្សារទំនើបមួយកន្លែងនៃ ទីក្រុង​សេអ៊ូល ប្រទេសកូរ៉េខាងត្បូង - Xinhua
ដោយ

របាយការណ៍​ពី​អង្គការ​ស្បៀងអាហារ និង កសិកម្ម​នៃ​អង្គការសហប្រជាជាតិ បាន​គូសបញ្ជាក់​ថា ការ​កើនឡើង​ថ្លៃ​ស្បៀងអាហារ​ខ្លាំង​វ​បែប​នេះ វា​បាន​និង​កំពុង​វាយប្រហារ​ប្រទេស​ក្រីក្រ ជា​ពិសេស​ប្រទេស​ក្រីក្រ​ដែល​ពឹងផ្អែក​ស្ទើរ​ទាំងស្រុង​លើ​ការ​នាំ​ចូល​ស្បៀងអាហារ​មក​ពី​ក្រៅប្រទេស​។

អង្គការ​ស្បៀងអាហារ និង កសិកម្ម នៃ​អង្គការសហប្រជាជាតិ ព្រួយបារម្ភ​ថា អាហារ​កាន់តែ​ឡើងថ្លៃ នឹង​អាច​ឈាន​ទៅ​គំរាមកំហែង​សន្តិសុខ​ស្បៀងអាហារ​ពិភពលោក ពិសេស​នៅ​ក្នុង​កាលៈទេសៈ​ដែល​វិបត្តិ​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​មនុស្ស ជា​ច្រើន​រយ​លាន​នាក់ បាត់បង់​ការងារ​ធ្វើ ព្រមទាំង​ធ្លាក់ខ្លួន​ទៅ​ក្នុង​ភាព​ក្រីក្រ ពោល គឺ​វា​នឹង​ក្លាយជា​បន្ទុក​កាន់តែ​ធ្ងន់ធ្ងរ លើ​មនុស្សជាតិ​។ 

តើ​មូលហេតុ​អ្វី​បានជា​ស្បៀងអាហារ​លើ​ពិភពលោក​បន្ត​ឡើងថ្លៃ​យ៉ាង​ដូច្នេះ?

មូលហេតុ​ចម្បង​ដែល​បណ្តាល​ឲ្យ​ស្បៀងអាហារ​ឡើងថ្លៃ​នោះ​គឺ​ដោយសារ គ្រឿងផ្សំ​ចំបង​ៗ​មាន​ដូច​ជា ប្រេង ស្ករ គ្រាប់​ធញ្ញជាតិ សាច់ និង ទឹកដោះគោ បាន​កើនឡើង​តម្លៃ​ខ្ពស់​ជាង​មុន​។

បើ​តាម​របាយការណ៍​អង្គការ​ស្បៀងអាហារ និង កសិកម្ម នៃ​អង្គការសហប្រជាជាតិ គឺថា​តម្លៃ​គ្រាប់​ធញ្ញជាតិ​នៅ​ក្នុង​ពិភពលោក បាន​កើនឡើង ៦% ព្រោះថា ពោត​បាន​ឡើងថ្លៃ​ជាង​មុន ដោយសារ​គេ​ព្រួយបារម្ភ ពី​ការ​ផលិត​ធ្លាក់​ចុះ​ទិន្នផល​នៅ​ប្រទេស​ប្រេ​ស៊ី​ល​។ យ៉ាងណាមិញ តម្លៃ​អង្ករ​នៅ​ថេរ​ដដែល ប៉ុន្តែ​តម្លៃ ប្រេង បន្លែ ដូច​ជា ប្រេង ផលិត​មក​ពី​ដូងប្រេង ឡើងថ្លៃ​ជាង​មុន ដោយសារ​ការ​ផលិត​ប្រេងដូង​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ មិនសូវ​មាន​កំណើន​ខ្លាំងក្លា​នោះ​ទេ​។

សូម​បញ្ជាក់​ថា បើ​រាប់​ចាប់ពី​ខែមេសា ដល់ ខែឧសភា​ឆ្នាំ​នេះ តម្លៃ​ស្បៀងអាហារ​បាន​កើន​ឡើងជា​បន្តបន្ទាប់​ក្នុង​រង្វង់​៥%​។ ប្រការ​នេះ​ហើយ ត្រូវ​បាន​អ្នកជំនាញ​ព្យាករណ៍​ថា តម្លៃ​ស្បៀងអាហារ​ក្នុង​ពិភពលោក នឹង​បន្ត​ឡើងថ្លៃ​បន្ថែម​ទៀត ក្នុង​ខែមិថុនា​ចុង​ត្រីមាស​ទី​២​នេះ ហើយ​អាច​ឈាន​ដល់​ត្រីមាស​ទី​៣ ឆ្នាំ​២០២១​ទៀត​ក៏​អាច​ថា​បាន​៕

None



អត្ថបទបន្ទាប់


ប្រេងឆៅពិភពលោកហក់ឡើងថ្លៃដល់ជាង៧០ដុល្លារហើយ​ក្នុងមួយធុងបារ៉ែល ដោយសារអ្វី?

តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកកំពុងបន្ដហក់ឡើងថ្លៃកាន់តែខ្លាំងឡើងៗហើយ ជាក់ស្តែង តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក បានហក់ឡើងដល់ ៧០ដុល្លារអាមេ…

ហ្វីលីពីនចង់ងាកចេញពីថៃ និង វៀតណាម ទៅរកទិញអង្ករពីឥណ្ឌាទៅវិញ

ហ្វីលីពីន ជាប្រទេសមួយក្នុងចំណោមកំពូលប្រទេសនាំចូលអង្ករធំៗក្នុងពិភពលោក អាចនឹងងាកចេញពីការទិញអង្ករនៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជាវៀតណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ