ការបង្កើតស្ថានីយសាកថ្មរថយន្ដអគ្គិសនី

ក្រសួងសាធារណការស្នើឱ្យ UNDP ជួយបង្កើតស្ថានីយសាកថ្មរថយន្ដអគ្គិសនី


ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនស្នើឱ្យអង្គការ UNDP ជួយបង្កើតស្ថានីយសាកថ្មយានយន្តអគ្គិសនីនៅតាមបណ្តាខេត្តផ្សេងៗ ដើម្បីជួយលើកកម្ពស់ និងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។ អ្នកជំនាញក្នុងវិស័យយានយន្តជឿជាក់ថា ការប្រើប្រាស់រថយន្តអគ្គិសនីនឹងមានការរីកចម្រើន ប្រសិនបើមានហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យវិស័យនេះគ្រប់គ្រាន់។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូនកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងពិនិត្យមើលវឌ្ឍនភាពការងារទាក់ទងនឹងកម្មវិធីដកពិន្ទុ និងបំពេញពិន្ទុឡើង វិញលើបណ្ណបើកបរ របាយការណ៍យុទ្ធសាស្ត្រយានយន្តអគ្គិសនី និងវឌ្ឍនភាពមណ្ឌលផ្តល់សេវាសាធារណ

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញពីផែនការ និងរបាយការណ៍យុទ្ធសាស្ត្រយានយន្តអគ្គិសនីនៅចំពោះមុខថ្នាក់ដឹកនាំស្ថាប័ននានាចំណុះឲ្យក្រសួង នាកិច្ចប្រជុំត្រួតពិនិត្យការងារផ្សេងៗរបស់ក្រសួងកាលពីពេលថ្មីៗនេះ។ ឯកឧត្តមបានបញ្ជាក់ថា ចំពោះយុទ្ធសាស្ត្រយានយន្តអគ្គិសនី ក្រសួងបានស្នើឲ្យ UNDP ជួយបង្កើតស្ថានីយសាកថ្មយានយន្តអគ្គិសនីចំនួន៥ទីតាំង ក្នុងនោះ១ទីតាំងស្ថិតនៅទីស្តីការក្រសួង និង៤ទីតាំងស្ថិតនៅតាមបណ្តាខេត្ត។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានចាត់ទុកការស្នើនេះជាចំណុចចាប់ផ្តើមក្នុងការជំរុញការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី ហើយក្រសួងគ្រោងទិញរថយន្តអគ្គិសនីចំនួនពីរគ្រឿងមកប្រើប្រាស់ ដើម្បីបង្ហញការនាំមុខក្នុងការប្រើប្រាស់រថយន្តអគ្គិសនីនេះផងដែរ។ ការបង្កើតស្ថានីយសាកថ្មមិនត្រឹមតែជួយជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយជួយរួមចំណែកការពារបរិស្ថាន និងការបំភាយឧស្ម័នពុលទៅក្នុងបរិយាទៀតផង។

ដើម្បីរួមចំណែកជួយជំរុញកំណើនប្រើប្រាស់យានយន្តអគ្គិសនីនេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់កាលពីពេលកន្លងមកថា ក្រសួងកំពុងរៀបចំគោលនយោបាយ និងការគាំទ្រសម្រាប់ការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី។ តាមរយៈគោលនយោបាយនេះ ក្រសួង នឹងគិតគូបង្កើតឲ្យមានហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យវិស័យនេះ ដែលមានដូចជាស្ថានីយសាកថ្ម កន្លែងផ្តល់សេវាកម្ម គ្រឿងបន្លាស់ កន្លែងបណ្តុះបណ្តាលបុគ្គលិក និងកន្លែងសម្រាប់ដាក់អាគុយខូចៗជាដើម។ 

អ្នកជំនាញក្នុងវិស័យយានយន្តធ្លាប់បានអះអាងក្នុងបទសម្ភាសជាមួយខេមបូណូមីសកន្លកមកថា ការប្រើប្រាស់ និងនាំចូលរថយន្តអគ្គិសនីមកកម្ពុជានឹងមានការកើនឡើង ប្រសិនបើមានហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យវិស័យនេះមានភាពទូលំទូលាយទូទាំងប្រទេស។ ខណៈបច្ចុប្បន្នការប្រើប្រាស់និងនាំចូលយានយន្តប្រភេទនេះនៅមានចំនួនតិចតួចនៅឡើយ បើធៀបនឹងយានយន្តប្រើប្រាស់ប្រេងឥន្ធនៈ។ តែយ៉ាងណាអ្នកជំនាញចាត់ទុកការគិតគូរបស់រាជរដ្ឋាភិបាល គឺជាជំហានចាប់ផ្តើមមួយ ដើម្បីត្រៀមឆ្លើយតបនៅនឹងនិន្នាការប្រើប្រាស់រថយន្តអគ្គិសនីនាពេលអនាគត។

ជុំវិញបញ្ហានេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជាធ្លាប់បានអះអាងថា អគ្គិសនីកម្ពុជារីករាយក្នុងការផ្គត់ផ្គត់ និងតភ្ជាប់បណ្តាញអគ្គិសនីដល់ក្រសួងស្ថាប័ននានា ដើម្បីរួមចំណែកជាមួយគោលនយោបាយជំរុញការប្រើប្រាស់យានយន្តអគ្គិសនីរបស់រាជរដ្ឋាភិបាល។  បើតាមឯកឧត្តម បច្ចុប្បន្ន កម្ពុជាមានថាមពលកកើតឡើងវិញនៅក្នុងបណ្ដាញចែកចាយអគ្គិសនីកម្ពុជាចំនួន៩% និងកើនដល់១០% នាពេលខាងមុខ ដែលជាចំនួនមួយល្អ។ ខណៈការផ្គត់ផ្គង់អគ្គិសនីដើរដោយថាមពលកកើតឡើងវិញក្នុងកម្រិតពិភពលោកគិតជាមធ្យមមានប្រហែលពី៤% ទៅ ៥% តែប៉ុណ្ណោះ៕

None



អត្ថបទបន្ទាប់


ទស្សនៈអ្នកជំនាញសេដ្ឋកិច្ច ជុំវិញការព្យាករកំណើនសេដ្ឋកិច្ច៥% នៅឆ្នាំ២០២២

បន្ទាប់ពីរងនូវព្យុះភ្លៀងកូវីដ១៩អស់រយៈពេលប្រមាណ២ឆ្នាំកន្លងមកនេះ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២ ត្រូវបានស្ថាប័នជាតិ និងអន្តរជាតិជាច្រើន បានព្យា…

អ្នកជំនាញ៖ វិស័យកសិកម្មត្រូវការសេវាធានារ៉ាប់រងដើម្បីធានាការរីកចម្រើន

អ្នកជំនាញក្នុងវិស័យធានារ៉ាប់រងជឿជាក់ថាអ្នកប្រកបរបរក្នុងវិស័យកសិកម្មនៅកម្ពុជាអាចប្រឈមនឹងការធ្លាក់ចុះ ប្រសិនបើបន្តខ្វះសេវាធានារ៉ាប់រងក្នុងវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ