ក្នុងបរិបទនៃការរីករាលនៃជំងឺកូវីដ-១៩ និងស្ថិតនៅក្នុងយុគសម័យនៃការរីកចម្រើនប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាជាពិសេស គឺការរីកចម្រើននៃការប្រើប្រាស់ទូរស័ព្ទ Smartphone យើងសង្កេតឃើញថា និន្នាការនៃការទិញទំនិញតាមអនឡាញមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសក្នុងចំណោមយុវវ័យ។
ទន្ទឹមនឹងភាពរីកចម្រើននៃវិស័យបច្ចេកវិទ្យា អេស៊ីលីដាអ៊ីសប ដែលជាវេទិកាទិញលក់ទំនិញដ៏សម្បូរបែប ដែលមាននៅក្នុង app អេស៊ីលីដាម៉ូបាលនោះ ក៏កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញប្រតិបត្តិការទិញលក់ទំនិញតាមអនឡាញនៅកម្ពុជាផងដែរ ជាមួយនឹងការផ្ដល់ជូននូវសេវាកម្មងាយស្រួលក្នុងការប្រើប្រាស់ និងសុវត្ថិភាពខ្ពស់។ អេស៊ីលីដាអ៊ីសប កំពុងបង្កើនមុខទំនិញឲ្យបានរហូដល់ដល់រាប់ម៉ឺនមុខទំនិញ ដើម្បីបំពេញសេចក្ដីត្រូវការរបស់អ្នកប្រើប្រាស់សម័យថ្មី ពិសេសអ្នកនិយមទិញទំនិញតាមអនឡាញតែម្ដង។
អត្ថប្រយោជន៍របស់ អេស៊ីលីដាអ៊ីសប គឺជួយសម្រួលកិច្ចការងារក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ និងអតិថិជន។ លើសពីនេះ អេស៊ីលីដាអ៊ីសប អាចទូទាត់បានតាមរយៈគណនីធនាគារ គណនីវ៉លឡេត ប័ណ្ណឥណពន្ធ-ឥណទាន ដែលមានស្លាកសញ្ញានៃស្ថាប័ន VISA, MC, JCB, DCI និង UPI ផងដែរ។
តើទិញទំនិញតាមអេស៊ីលីដាអ៊ីសបដោយរបៀបណាទៅ? សូមទស្សនាវីដេអូពីរបៀបទិញទំនិញតាមអេស៊ីលីដាអ៊ីសបដូចតទៅ៖