ឥណទា​ន ធនាគារ​អេស៊ីលីដា

ធនាគារអេស៊ីលីដាសាខាម៉ៅសេទុង នាំមុខគេ ក្នុងវិស័យឥណទាន ក្នុងចំណោម ២៦២ សាខាទូទាំងប្រទេស


គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០១៩នេះ ធនាគារអេស៊ីលីដា មានសាខាចំនួន ២៦២ សាខា ដោយគ្របដណ្តប់ ទូទាំងប្រទេសកម្ពុជា ព្រមទាំងបានពង្រីកតំបន់ប្រតិបត្តិការទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ាផងដែរ។ ក្នុងចំណោម សាខា២៦២ សាខានោះ បើគិតលើសេវាផ្ដល់ឥណទាន គឺធនាគារអេស៊ីលីដា សាខាម៉ៅសេទុង គឺឈរនាំមុខគេ។ នេះបើតាម ការបញ្ជាក់ ពីនាយកជាន់ខ្ពស់ធនាគារមួយនេះ។
លោក សូ ប៊ុនណ្ណារិទ្ធ នាយកធនាគារអេស៊ីលីដាសាខាម៉ៅសេទុង
ដោយ

បច្ចុប្បន្ន​ធនាគារ​កំពុងតែ ចាប់ផ្តើម​វិវត្តខ្លួនទៅជា Digital Banking ដោយ​បានប្រើប្រាស់​បច្ចេកវិទ្យាហិរញ្ញ​វត្ថុទំនើប​ក្នុងការ​ប្រតិបត្តិការ​សេវាកម្ម​នានា​របស់ខ្លួន។ នៅក្នុងនោះដែរ សាខានីមួយៗ​នៃធនាគារ​ក៏កំពុង​តែ​មមាញឹក​ក្នុងការអនុវត្ត​តាមយុទ្ធសាស្រ្ត​សំខាន់ៗ ដែលថ្នាក់​ដឹកនាំជាន់ខ្ពស់​នៃធនាគារ​នេះបាន​ដាក់ចេញ។

លោក សូ ប៊ុនណ្ណារិទ្ធ នាយក​ធនាគារ​អេស៊ីលីដា​សាខាម៉ៅ​សេទុង បានឲ្យ​ដឹងថា សាខាម៉ៅ​សេទុង គឺជាចំណែក​មួយដ៏​សំខាន់​នៅក្នុង​ការចូល​រួម​ជាមួយ​នឹង​ការិយាល័យ​កណ្តាល ដើម្បី​សម្រេច​ឲ្យ​បាន​តាមផែន​ការ​របស់ថ្នាក់​ដឹកនាំ​នៃធនាគារ។ លោកបាន​បន្ថែមថា មិនត្រឹម​សម្រេច​តាមផែនការ​នោះទេ ធនាគារ​អេស៊ីលីដា សាសាខា​ម៉ៅសេទុង បានសម្រេច​លទ្ធផល​ការងារ ដែលភាគ​ច្រើនសុទ្ធ​តែលើស​ផែនការ​ថែម​ទៀតផង។ដូច្នេះ សាខាម៉ៅសេទុង​ជាប់ចំណាត់​លេចធ្លោ​ជាងគេ​ក្នុងវិស័យ​ឥណទាន បើប្រៀបធៀបជា​មួយ​សាខាធនាគារ​អេស៊ីលីដា​ដទៃទៀត ជាពិសេស​ប្រភេទ Medium Loan។

នាយក​ជាន់ខ្ពស់​ធនាគារ​អេស៊ីលីដា​សាខាម៉ៅ​សេទុង​រូបនេះ​បាន​បន្តថា កាលពីឆ្នាំ ២០១៨​កន្លងទៅ  រាល់ការងារ​បំរើសេវា​កម្មដល់​អតិថិជន​សុទ្ធតែ​លើសផែន​ការកំណត់ ប្រាក់កម្ចី​មានសមតុល្យ​ឥណទាន​សរុបជាង ៦៨លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ធៀបនឹង​ឆ្នាំ២០១៧ មាន​កំណើន​ស្មើនឹង ១០៤% នៃ​ផែនការ​និងប្រាក់បញ្ញើ​សន្សំ មាន​សម​តុល្យ​ចំនួន​​ជាង១០២លាន​ដុល្លារ​សហរដ្ឋអាមរិក ធៀបនឹងឆ្នាំ២០១៧ មានកំណើន​ស្មើនឹង ១១៨%នៃផែនការ នេះគឺសម្រាប់​តែធនាគារ​អេស៊ីលីដា​សាខាម៉ៅសេទុង​តែមួយ​​ប៉ុណ្ណោះ​។ហើយនេះ ​គឺជាជោគជ័យ​មួយលើស​ពីការរំពឹង​ទុក ដែល​​ធនាគារ​អេស៊ីលីដា​សាខា​ម៉ៅសេទុង​ត្រូវបានទទួល​ការលើក​ទឹកចិត្ត​ពីធនាគារ​កណ្តាល​ផងដែរ។

មូលហេតុដែល​បណ្តាលឲ្យ ​ ធនាគារ​អេស៊ីលីដា សាខា​ម៉ៅសេទុង​ទទួល​បានជោគជ័យ​បែបនេះ ត្រូវបាន​លោក សូ ប៊ុនណ្ណារិទ្ធ អះអាងថា ដោយ​សារ​តែ​អតិថិជន​ពេញចិត្ត​នូវការបំរើ​សេវាកម្ម​របស់ធនាគារ​ដូចជា អត្តចរិត​របស់​បុគ្គលិក​រួសរាយរាក់ទាក់ លក្ខខណ្ឌ និងឯកសារ​មិនស្មុគស្មាញ ផ្តល់ភាព​ងាយ​ស្រួលច្រើន​ដល់​អតិថិជន​ជានិច្ច។

​សម្រាប់ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទំនើប ដែលហៅកាត់ថា Fintech វិញ ត្រូវបានលោក​នាយកជាន់​ខ្ពស់​រូបនេះ​បញ្ជាក់ថា សាខារបស់​លោកកំពុង​តែរៀប​ចំទីតាំង​ឲ្យ​ការដំណើរ​ការនៃ​ប្រព័ន្ធ​នេះ ប្រព្រឹត្ត​ទៅដោយរលូន ដើម្បីបង្ក​លក្ខណៈងាយ​ស្រួលដល់​អតិថិនជន អាចប្រើប្រាស់​បច្ចេកវិទ្យានេះ​ដោយខ្លួនឯង​បាន និងគ្មាន​ភាព​រអាក់រអួល។ កត្តានេះ ត្រូវបានលោក សូ ប៊ុនណ្ណារិទ្ធ អះអាងថា នឹងធ្វើឲ្យ​ធនាគារ​អេស៊ីលីដា វិវត្តន៍ទៅជា Digital Banking យ៉ាងឆាប់​រហ័ស​តាម​ផែនការ។ 

បើតាមនាយក​ជាន់ខ្ពស់​សាខាម៉ៅ​សេទុងរូបនេះ បានប្តេជ្ញាចិត្ត​ថា ក្នុងឆ្នាំ២០១៩នេះ រូបលោក នឹងបុគ្គ​លិក​ទាំងអស់​ក្នុង​សាខានេះ នឹងខិតខំប្រឹង​ប្រែង​ឲ្យ​អស់ពី​កម្លាំង​កាយចិត្ត ប្រើប្រាស់​យុទ្ធសាស្រ្តថ្មីៗជាបន្ត​បន្ទាប់ ពង្រឹងការងារ​និងតួនាទី​របស់ខ្លួនឲ្យ​បានល្អ​ប្រសើរ ដើម្បីអាច​ទទួលបាន​ការលើកចិត្ត​បន្ថែម​ទៀតពីថ្នាក់ដឹកនាំ​នៃធនាគារ​កណ្តាល៕

None



អត្ថបទបន្ទាប់


ហុងកុង នឹងចំណាយ ៨០ពាន់លានដុល្លារអាមេរិក បង្កើតកោះសិប្បនិម្មិត គម្រោងលំនៅដ្ឋាន

ហុងកុង បាននិងកំពុងពិចារណាលើ គម្រោងសាងសង់កោះសិប្បនិម្មិត ទំហំ ១ពាន់ហិកតា ដែលមានឈ្មោះថា ចក្ខុវិស័យថ្ងៃស្អែកនៃកោះឡានតៅ ដោយនឹងចំណាយទឹកប្…

សេដ្ឋកិច្ចវៀតណាម មានដំណើរយឺត នៅត្រីមាសទី១ ឆ្នាំនេះ!

បីខែដំបូង ឆ្នាំ ២០១៩នេះ កំណើនសេដ្ឋកិច្ចវៀតណាម សម្រេចបានប្រមាណ ៦,៨ % ដែលមានការថយចុះបន្តិចធៀបនឹងត្រីមាសទី១កាលពីឆ្នាំ២០១៨ ដែលមាន៧,៤%។ ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ