Advertisement
អត្ថបទពាណិជ្ជកម្ម!

ធនាគារអេស៊ីលីដា ជាប់ចំណាត់​ថ្នាក់ជា ធនាគារមាន​សុវត្ថិភាព​ខ្ពស់ ពី ស្ថាប័នហិរញ្ញវត្ថុ​អន្តរ​ជាតិ


ស្ថានប័នហិរញ្ញវត្ថុពិភពលោក បានធ្វើការសិក្សាតាមដានអង្កេតជាពិសេសមួយ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ទៅលើធនាគារពាណិជ្ជធំៗល្បីៗចំនួន ១១០ នៅជុំវិញពិភពលោក ។ ជាលទ្ធផលស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមូយនេះ បានចាត់ចំណាត់ថ្នាក់ធនាគារពាណិជ្ជល្បីៗចំនួន ៥០ ធនាគារ ជាប់ឈ្មោះ ជាធនាគារដែលមានសុវត្ថិភាពខ្ពស់ជាងគេបង្អស់នៅលើពិភពលោក។
អេស៊ីលីដា គឺប្រកាន់ភ្ជាប់នូវគោលការណ៍បីចំណុចសំខាន់គឺភាពរហ័ស ទាន់ចិត្ត និងសុវត្ថិភាព។
ដោយ
Advertisement

អ្វីដែលគួរឲ្យ​កត់សម្គាល់​ជាងនេះ​ទៅទៀតនោះ ក្នុងចំណោម​ធនាគារធំៗ​ល្បីៗទាំង៥០ គឺមានធនាគារ​ពាណិជ្ជ​របស់ប្រទេសកម្ពុជា​ដ៏ល្បី​មួយ គឺធនាគារអេស៊ីលីដា ត្រូវបាន​ស្ថានប័ន​ហិរញ្ញវត្ថុ​សកលលោក ចាត់ថ្នាក់ទទួល​បានពានរង្វាន់​ជាធនាគារ​ដែលមាន​សុវត្ថិភាពខ្ពស់​ជាងគេ​បង្អស់​នៅលើពិភពលោក។

គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុល្បីៗទាំង ៥០ ត្រូវបានតាម​ដានវាយតម្លៃ​យ៉ាងយកចិត្តទុក​ដាក់ខ្ពស់​ពីស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ Moody’s, Standard & Poor and Fitch។ ធនាគារពាណិជ្ជ​ល្បីល្បាញទាំង៥០ ដែលទទូល​បានពានរង្វាន់​ជាធនាគារ​មានសុវត្ថិភាព​ខ្ពស់ជាងគេ​លើពិភពលោក​នេះ មកពីទ្វីបអាស៊ី អាហ្រ្វិក អាមេរិក និង អឺរ៉ុប ។

បណ្ឌិត លោក អ៊ិន ចាន់នី ប្រធាន​នាយកប្រតិបត្តិ ធនាគារអេស៊ីលីដា បានបញ្ជាក់ប្រាប់​សារព័ត៌មាន ​ខេមបូណូមីស ថា ចំនុចសំខាន់ៗ​ដែលស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​បានវាយ​តម្លៃខ្ពស់ និង ចាត់ចំណាត់​ថ្នាក់ធនាគារ​អេស៊ីលីដា ជាធនាគារ​ដែលមាន​សុវត្ថិភាព​ខ្ពស់​ជាងគេ​បង្អស់​នៅលើពិភពលោក គឺគេបាន​វាយតម្លៃ​ត្រួតពិនិត្យ​មើលទៅ​លើសមត្ថភាព​កម្លាំង​របស់​ធនាគារ​អេស៊ីលីដា ស្ថាន​មានការលូតលាស់​ប្រកប​ដោយចីរភាព មើលទៅលើ​កម្លាំង​ប្រតិបត្តិការ​ទូលំទូលាយ  ពិនិត្យ​មើលកម្លាំង​ទុនខ្លាំង មើលទៅលើ​គុណភាព​ទ្រព្យសកម្ម អភិបាលកិច្ចល្អ និង វិសាល​ភាព​នៃការធ្វើ​ប្រតិបត្តិការ​ស្ថាប័ន​អេស៊ីលីដា​មានភាពរឹងមាំ​ខ្លាំងល្អ។

ប្រាក់ចំណេញ របស់ធនាគារ​អេស៊ីលីដា នៅឆ្នាំ២០១៩នេះ ត្រូវបានរំពឹងថា អាចនឹងកើន​ឡើងលើស​ផែនការកំណត់ ប្រាក់ចំណេញ​ធនាគារនេះ សម្រេចបាន​ប្រមាណ ៨៦% នៃផែនការ​រួចទៅហើយ។ នេះបើតាម ការបញ្ជាក់អះអាង​ដោយ​ប្រធាននាយកប្រតិបត្តិ​ធនាគារ​អេស៊ីលីដា គឺលោក បណ្ឌិត អ៊ិន ចាន់នី។

បណ្ឌិត លោក អ៊ិន ចាន់នី ប្រធាន​នាយកប្រតិបត្តិ ធនាគារអេស៊ីលីដា

លោកបណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់​អះអាងថា រហូតមកដល់​បច្ចុប្បន្ននេះ ទ្រព្យសកម្ម​របស់ធនាគារ​អេស៊ីលីដា មានចំនួន​សរុប​ប្រមាណ ៦ពាន់លាន​ដុល្លារអាមេរិក  ផលប័ត្រ​ឥណទាន​(គេហៅ​ថាចំនួន​ឥណទានសរុប) មានទឹកប្រាក់ ៣.៦៦៧ លានដុល្លារ​ និង ប្រាក់បញ្ញើ​សន្សំមាន​ទឹកប្រាក់៤.២០០ លាន​ដុល្លារអាមេរិក ។ ​លោកបណ្ឌិត​បានបន្តថា រឿងដែលល្អ​មួយទៀតនោះគឺ​គុណភាពទ្រព្យ​សកម្មគឺល្អ មានន័យថា បំណុល​ដែលខូច មានចំនួន​តិចតូចបំផុត​ស្ទើរតែមិនមាន ហើយបំណុល​ដែលសងយឺត​មានតិចជាង​ឆ្នាំ២០១៨។ កាលពីឆ្នាំ២០១៨ បំណុល​ដែលសង​យឺតមាន​ចំនូន ១,៨ ភាគរយ  ហើយនៅក្នុង​ឆ្នាំ២០១៩នេះ មានចំនួន ១,២ ភាគរយ។

លោក បណ្ឌិត អ៊ិន ចាន់នី បាន​មានប្រសាន៍​យ៉ាងដូច្នេះថា «ធនាគារ គឺជាឆ្អឹងខ្នង​នៃសេដ្ឋកិច្ច បើអញ្ចឹងកាលណា​សេដ្ឋកិច្ច លូតលាស់ ធនាគារលូតលាស់។ សល់មិនដល់ ២ខែ ទៀតទេយើងនឹង​បញ្ចប់ឆ្នាំ ២០១៩ ឆ្លង ទៅឆ្នាំ២០២០។ វិស័យធនាគារ និង​ហិរញ្ញវត្ថុមិនមាន​ហានិភ័យអ្វីឡើយ ខ្ញុំចង់បញ្ជាក់​យ៉ាងខ្លីថា សុខភាព​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និងធនាគារនេះ គឺមានសុខភាពល្អ ពិសេស​ធនាគារអេស៊ីលីដា»។  

សូមបញ្ជាក់ថា ធនាគារអេស៊ីលីដា មានបណ្ដាញ​ប្រតិបត្តិការ​ចំនួន ២៦៨ សាខាគ្របដណ្ដប់​នៅទូទាំងប្រទេស  ព្រមទាំង​មានការពង្រីក​ខ្លួនធនាគារ​អេស៊ីលីដា​នៅប្រទេសឡាវ និង អេស៊ីលីដា នៅមីយ៉ាន់ម៉ា​ផងដែរ។ បច្ចុប្បន្ន ធនាគារអេស៊ីលីដា មានទូអេធីអឹម​ចំនួន ៦២៤ ទូ នៅទូទាំងប្រទេស​កម្ពុជា៕

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អគ្គលេខាធិការ​ អ.ស.ប ព្រួយ​បារម្ភ​អំពី​ការ​រឹតត្បិត​​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ, ការ​ជួបជុំ​គ្នា​ នៅ​កម្ពុជា

ព័ត៌មាន
លោក​អគ្គលេខាធិការ អង្គការ​សហប្រជាជាតិ ANTÓNIO GUTERRES មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការរឹតត្បិត​របស់​អាជ្ញាធរ​កម្ពុជា ទៅ​លើ​សេរីភាព​...

បច្ចុប្បន្នភាព​៖ អតីត​មេបក្ស​ប្រឆាំង​មក​ដល់​ម៉ាឡេស៊ីហើយ (៩ វិច្ឆិកា ២០១៩)

ព័ត៌មាន
ដំណឹង​ថ្មី​បំផុត​ជុំវិញ​ការ​ប៉ុនប៉ង​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ​នៃ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម​ រង្ស៊ី ត្រូវ​បាន​ទីភ្នាក...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ