អត្ថបទពាណិជ្ជកម្ម!

ធនាគារអេស៊ីលីដាប្រកាន់ភ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ និងផ្តល់ស្នាមញញឹមដល់អតិថិជនជានិច្ច


ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារពាណិជ្ជខ្មែរនាំមុខមួយនៅកម្ពុជា ដែលមានទស្សនៈ និងបេសកកម្ម ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុល្អបំផុត ជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ និងផ្តល់ជូនសហគ្រិនខ្នាតតូចបំផុត ខ្នាតតូច ខ្នាតមធ្យម និងសាធារណជន នូវមធ្យោបាយក្នុងការគ្រប់គ្រង ចាត់ចែង ធនធានហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីលើកស្ទួយជីវភាពរស់នៅឱ្យប្រសើរ ឡើង ដោយអនុវត្តឱ្យបាននូវនិរន្តរភាព និងបង្កើននូវអត្ថប្រយោជន៍ជូនដល់ភាគហ៊ុនិក កម្មករនិយោជិត ព្រមទាំងសហគមន៍ទាំងអស់ ។
ធនាគារអេស៊ីលីដាប្រកាន់ភ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ និងផ្តល់ស្មាមញញឹមដល់អតិថិជនជានិច្ច
ដោយ

ធនាគារអេស៊ីលីដា ប្រកាន់ខ្ជាប់ជានិច្ច នូវគោលការណ៍សីលធម៌វិជ្ជាជីវៈ សង្គម ច្បាប់ និង បរិស្ថាន ប្រកបដោយកម្រិតខ្ពស់បំផុត។ យើង​តែងឃើញពីបៀបនៃការទទួលបម្រើសេវាកម្មរបស់ធនាគារខ្មែរមួយនេះ បែបជាលក្ខណៈវប្បធម៌ខ្មែរ ដោយការធ្វើគារវកិច្ច លើកដៃសំពះ ជាមួយស្នាមញញឹម ។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ បានឲ្យដឹងថា ៖  ធនាគារ អេស៊ីលីដា ភីអិលស៊ី «ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត» បម្រើអតិថិជនប្រកប ដោយក្រមសីលធម៌ វិជ្ជាជីវៈ ទទួលខុសត្រូវ ដោយការស្តាប់អតិថិជន ហើយបំពេញតម្រូវការជូនអតិថិជនដោយយកចិត្តទុកដាក់ ។

លោកស្រីបានថ្លែងបន្តទៀតថា រាល់បញ្ហារបស់អតិថិជន ធនាគារតែងតែ​យកមក​ដោះស្រាយជូនពួកគាត់ភ្លាមៗ​ប្រកប​ដោយគុណធម៌ ធនាគារចាត់ទុកអតិថិជន​ជាដៃគូអាជីវកម្ម ដែលមិនអាចខ្វះគ្នាបាន។

«ធនាគារមានធនធានប្រកបដោយជំនាញ​តាមមុខងារតួនាទីជាអ្នកប្រឹក្សាយោបល់​ជូនអតិថិជនលើដំណើការ​អាជីវកម្ម​របស់ពួកគាត់​ឲ្យទទួល​បានជោគជ័យ ។  យើងប្រកាន់​យកទស្សនៈ «អតិថិជនរីកចម្រើន ធនាគាររីកចម្រើន យើងរីកលូតលាស់​ជាមួយគ្នា » ។ នេះបើយោងតាមការថ្លែងបញ្ជាក់របស់លោកស្រី សុខ សោភា។

ឆ្លើយតបនឹងសំណួរសួរថា តើលោកស្រីអាចដឹងបានទេ​ពីកម្រិតនៃការពេញ​ចិត្ត​របស់អតិថិជន​មកលើការបម្រើសេវាកម្ម​របស់​ធនាគារអេស៊ីលីដា?

លោកស្រី សុខ សោភា បានញញឹមហើយឆ្លើយតបមកវិញ​ដោយ​ជឿជាក់ថា៖« ជាការពិតយើងជាអ្នកបម្រើអតិថិជន ពិតណាស់ថា យើងមិនអាចដឹងពីកម្រិតថា​ តើអតិថិជនរបស់យើងពេញ​ចិត្តនឹង​ការបម្រើសេវាកម្មយើង​កម្រិតណានោះទេ។ មានតែអតិថិជនទេ ដែលលោក​អាចវិនិច្ឆយ​ពីគុណភាព​នៃការបម្រើសេវាកម្មរបស់យើង» ។

គិតមកដល់បច្ចុប្បន្ននេះ ធនាគារ អេស៊ីលីដា មានបទពិសោធន៍បម្រើសេវាកម្មហិរញ្ញវត្ថុជិត ៣០ឆ្នាំហើយដល់អតិថិជន-សាធារណជន មានសេវាហិរញ្ញវត្ថុដ៏សម្បូរបែប ហើយបន្តអភិវឌ្ឍឥតឈប់ឈរក្នុងការបង្កើតឲ្យមានហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីបម្រើដល់​អតិថិជនឲ្យ​កាន់តែ​មានភាពងាយស្រួល និងផាសុកភាព ប្រកបដោយក្តីរីករាយសប្បាយចិត្ត។

ធនាគារ អេស៊ីលីដា មានការិយាល័យទំនាក់ទំនង សម្រាប់អតិថិជនមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) ទូរសព្ទ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬ email: [email protected]

None



អត្ថបទបន្ទាប់


ថៃត្រៀមថវិកាជាង ១៥លានដុល្លារទុកទិញថ្នាំគ្រាប់ព្យាបាលកូវីដ-១៩

គណៈរដ្ឋមន្ត្រីថៃ ថ្មីៗនេះបានសម្រេចអនុម័តកញ្ចប់ថវិកាបន្ថែមជាង ៤០លានដុល្លារអាមេរិកទៀត ដើម្បីត្រៀមឆ្លើយតបទប់ទល់នឹងជំងឺកូវីដ១៩ ហើយក្នុងនោះ ម…

សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍៦ចំណុចជំរុញការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអាស៊ាន ដើម្បីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចអាស៊ាន

ស្របពេលដែលពិភពលោកកំពុងតែដុតដៃដុតជើងដើម្បីដោះស្រាយវិបត្តិកូវីដ-១៩ ជាសកល បញ្ហាប្រែប្រួលអាកាសធាតុ ក៏នៅតែជាបញ្ហាប្រឈមខ្លាំង ដែលទាមទារឱ្យពិភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ