អត្ថបទពាណិជ្ជកម្ម!

ធនាគារអេស៊ីលីដា សម្រួចបន្ថែមការអភិវឌ្ឍសេវាកម្មធនាគារឌីជីថលរបស់ខ្លួន​កាន់តែប្រសើរ​


ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន និងសាធារណជន ស្របតាមយុទ្ធសាស្រ្តឌីជីថល ព្រមទាំងពង្រីកនូវវិសាលភាពការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាលើសេវាហិរញ្ញវត្ថុ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀតនោះ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានអភិវឌ្ឍមុខងារសេវាកម្មធនាគារយ៉ាងពេញលេញ ក្នុង អេស៊ីលីដាយូនីធីទាន់ចិត្ត ដែលផ្តល់លទ្ធភាពជូនអតិថិជន និងសាធារណជន ធ្វើប្រតិបត្តិការសេវា ធនាគារគ្រប់ប្រភេទជំនួសឲ្យការធ្វើប្រតិបត្តិការនៅតាមបញ្ជរការិយាល័យ ។
វិនិយោគិនក្នុងផ្សារមូលបត្រកម្ពុជា អាចភ្ជាប់គណនីជួញដូរជាមួយអេស៊ីលីដាទាន់​ចិត្តបានហើយ!
ដោយ

អេស៊ីលីដាយូនីធី​ទាន់​ចិត្ត គឺ​ជាប្រព័ន្ធឌីជីថល (បច្ចេកវិជ្ជាព័ត៌មាន​ហិរញ្ញវត្ថុ) ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឱ្យអតិថិជន និង​សាធារណ​ជន ​ទូទៅ ដែល​ធ្លាប់ ឬ​មិន​ធ្លាប់​ប្រើ​សេវា​ធនាគារ​ពី​មុន​មក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​ដោយខ្លួនឯង តាម​រយៈ​ទូរស័ព្ទ​ចល័ត ​ដែល​ដំណើរការ​ដោយប្រព័ន្ធ Android និង iOS ដែល​មាន​លក្ខណៈ​ងាយ​ស្រួល និង​សុវត្ថិភាព​ខ្ពស់​បំផុត។​

បណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបញ្ជាក់ថា "អស់រយៈពេល ជាង ៣ឆ្នាំ មកហើយ ដែល អេស៊ីលីដាយូនីធីទាន់ចិត្ត ​បានដាក់ឱ្យប្រើប្រាស់ និង​បន្ត​អភិវឌ្ឍឥតឈប់ឈរ ​ដោយ​បន្ថែមមុខងារ​​សេវា​កម្ម​ធនាគារ​​ប្រកបដោយ​សុវត្ថិភាពខ្ពស់ ​ឆ្លើយ​តប​នឹងតម្រូវការ​​​ប្រើប្រាស់​សេវា ធនាគារ​ជូនអតិថិជន និង​សាធារណជន ​យ៉ាង​សំបូរបែបស្របតាមយុគ​សម័យ​ឌីជីថល។” ​

លោកបណ្ឌិត បន្ថែមថា ការអភិវឌ្ឍមុខងារ បន្ថែមនេះ ក្នុង​គោលបំណងធ្វើឱ្យ ​​អេស៊ីលីដា យូនីធីទាន់ចិត្ត ក្លាយជាធនាគារពិតស្ថិតនៅក្នុងដៃរបស់ អតិថិជន និង​សាធារណជន។ រហូតមក​ដល់​បច្ចុប្បន្ននេះ មានអតិថិជនប្រមាណ ១,៥ លាននាក់ ដែល កំពុងប្រើប្រាស់កម្មវិធីសេវា​ធនាគារ​​តាមទូរស័ព្ទ​ដ៏វៃ​ឆ្លាតជាងគេមួយនេះ។ ក្នុងបរិយាកាសនេះ អតិថិជន មាន ​អេស៊ីលីដា​យូនីធីទាន់​ចិត្ត ​អាចធ្វើប្រតិបត្តិការគ្រប់​ទីកន្លែង និង​គ្រប់​ពេល​វេលា លោកអ្នកសឹង តែមិន​ចាំបាច់​មក​ធ្វើ​ប្រតិបត្តិការ​​នៅតាមបញ្ជរការិយាល័យរបស់ធនាគារ​ ពីព្រោះ អេស៊ីលីដា​យូនីធី ទាន់​ចិត្ត មានមុខងារដូចការបម្រើ និងធ្វើប្រតិបត្តិការផ្ទាល់នៅក្នុងធនាគារ

លោក សុវណ្ណ ណែត ដែលជាអ្នក​ប្រើប្រាស់​ កម្មវិធី​​ធនាគារ អេស៊ីលីដា​ យូនីធីទាន់ចិត្ត​ បាន​ឲ្យដឹងថា មានកម្មវិធីនៅក្នុងទូរស័ព្ទដៃ វាបានជួយ​សម្រួល​ដល់ការទូទាត់​នានា​បានច្រើន​​ទាំងការងារ និងមុខរបរ​រកស៊ី​របស់លោក។ លោក ណែត បន្ថែមទៀតថា កម្មវិធីអេស៊ីលីដាយូនីធី ទាន់ចិត្ត គឺមានភាពងាយស្រួល ក្នុងការ​ទូទាត់ការចំណាយ​នានា តាមរយៈ QR Code ហើយអ្វី​ដែលពិសេសនោះ គឺ ការទូទាត់​ថ្លៃទឹក ភ្លើងជាដើម។ មិនតែប៉ុណ្ណោះ វា​​ក៏​ងាយស្រួល​ក្នុង​ការ​ទិញកាត​ទូរសព្ទ​គ្រប់ប្រព័ន្ធ​​បានគ្រប់ពេលវេលាតាមរយៈ​ទូរសព្ទដៃ៕

None



អត្ថបទបន្ទាប់


អ្នកជំនាញ៖ តម្រូវការ ការងារក្នុងវិស័យទេសចរណ៍ “ស្ទើរតែគ្មានសោះ” នៅអំឡុងពេលវិបត្តិកូវីដ-១៩

នៅក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩នេះ ទីភ្នាក់ងាជាតិមុខរបរ និងការងារ រួមទាំងក្រុមហ៊ុនប្រឹក្សាយោបល់ការងារឯកជនមួយចំនួន បានបញ្ជាក់ថា ក្ន…

GMAC ស្នើឲ្យ EU លើកពេល​ការ​ដកប្រព័ន្ធអនុគ្រោះពន្ធ EBA ទៅខែសីហា ឆ្នាំ២០២១វិញ

ជាថ្មីម្ដងទៀត នៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២០នេះ សមាគមរោងចក្រកាត់ដេរកម្ពុជា បានដាក់លិខិតមួយ ស្នើទៅដល់សហភាពអឺរ៉ុប ឲ្យពិចារណាពន្យារពេលក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ