ផ្សារទំនើប​អ៊ីអន វៀតណាម

ជប៉ុន បោះទុនវិនិយោគជាង ៥ពាន់លានដុល្លារសង់ផ្សារទំនើបអ៊ីអន ៣០ កន្លែងនៅវៀតណាម


អ្នកវិនិយោគជប៉ុនកំពុងជំរុញការវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសវៀតណាមកាន់តែខ្លាំង។ ជាក់ស្តែង ក្រុមហ៊ុនមេ របស់ផ្សារទំនើបអ៊ីអន បានបង្ហាញពីគម្រោងវិនិយោគនៅក្នុង ប្រទេសវៀតណាមដែលគិតជាទឹកប្រាក់ប្រមាណ ៥ពាន់លានដុល្លារអាមេរិក សាងសង់ផ្សារទំនើបចំនួន ៣០ សាខានៅទូទាំងប្រទេសវៀតណាម និងបង្កើតការងារជាង ៥ម៉ឺនកន្លែង។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកវៀតណាម កាលពីពេលថ្មីៗនេះ។
សាខាផ្សារទំនើបអ៊ីអន មួយកន្លែង នៅប្រទេសវៀតណាម
ដោយ

លោក ម៉ាសាគិ ស៊ុយសុគី ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ ក្រុមហ៊ុន​សេវា​ហិរញ្ញវត្ថុ អ៊ីអន ដែលជាក្រុម​ហ៊ុន​មេរបស់​ផ្សារទំនើប​អ៊ីអន បាន​ជួបពិភាក្សា​ជាមួយ ឧបនាយក​រដ្ឋមន្រ្តី​វៀត​ណាម លោក វួង ឌិញ ហួ អំពី​បំណង​វិនិយោគ​នៅក្នុង​ប្រទេស​វៀតណាម ដោយបាន​ចាត់ទុក​វៀតណាម ជាគោលដៅ​វិនិយោគ​ក៏មាន​សក្តានុពល ទាំងក្នុង​វិស័យ​ហិរញ្ញវត្ថុ និងការ​សាងសង់​ផ្សារ​ទំនើប។

លោក ម៉ាសាគិ បានឲ្យ​ដឹងថា ការលក់​ទំនិញ និងសេវាកម្ម​សរុប នៅក្នុង​ប្រទេស​វៀតណាម កាលពី​ឆ្នាំ ២០១៨ មានការ​កើនឡើង​ប្រមាណ ១២​ភាគរយ ធៀបនឹង​ឆ្នាំមុន ហើយ​គំរូអាជីវកម្ម​នៃផ្សារ​ទំនើប​អ៊ីអន ត្រូវបាន​ទទួល​ស្គាល់​ដោយ ប្រជាជន​វៀតណាម​ហើយ។

វៀតណាម ក៏បានបង្ហាញ​ការសាទរ​ចំពោះ ​គម្រោង​ពង្រីក​អាជីវកម្ម​របស់​ផ្សារ​ទំនើប​អ៊ីអន​នេះ ដែលអាច​អភិវឌ្ឍន៍ វិស័យ​លក់រាយ​ក្នុងស្រុក​របស់​ខ្លួន និងអាច​នាំចេញ​ផលិតផល​វៀតណាម ទៅកាន់​បណ្តាញ ផ្សារអ៊ីអន ទូទាំង​សកលលោក ថែម​ទៀតផង។

គួរជម្រាប​ដែរថា គិតមកទល់​ពេល​បច្ចុប្បន្ន ប្រទេស​វៀតណាម មានផ្សារ​ទំនើប​អ៊ីអន​ចំនួន ៤ សាខា កំពុង​តែបើក​ដំណើរ​ការ និងមាន ២សាខា​ទៀត ស្ថិត​ក្នុងការ​សាងសង់ គ្រោង​នឹង​បញ្ចប់នៅក្នុង​ឆ្នាំ​នេះ និងឆ្នាំ​ ២០២០​ខាងមុខ។

តើក្រុមហ៊ុន​មេ អ៊ីអនម៉ល នៅប្រទេស​កម្ពុជា ​យើងវិញ គ្រោង​នឹង​វិនិយោគ​ចំនួន​ប៉ុន្មាន?

ជាការ​ពិតណាស់ វិនិយោគ​ជប៉ុន​ក៏ចាត់ទុក​កម្ពុជា​ជា គោលដៅវិនិយោគ​ដ៏សំខាន់​មួយ​ផងដែរ ។ វិនិយោគ​ជប៉ុន​កំពុងតែ​បន្ថែមការ​វិនិយោគ​មកកាន់​ប្រទេស​កម្ពុជា​យើងជាលំដាប់​។ បើយើងក្រឡេ​កមក​មើលពី ផ្សារទំនើប​អ៊ីអន​ម៉ល នៅកម្ពុជា​បន្តិច​វិញ បច្ចុប្បន្ន គឺមាន ២សាខា​ហើយ កំពុងតែ​បើកដំណើរ​ការ ហើយ​ក្រុមហ៊ុន ក៏បាន​ប្រកាសពី គម្រោង​បើក​សាខាទី ៣ នៅក្នុង​ទីក្រុង ING City ផងដែរ គ្រោង​នឹងបើក​ដំណើរការ​នៅ​ឆ្នាំ ២០២៣ខាង​មុខនេះ។

ផ្សារទំនើប​​អ៊ីអន​ទី ៣នេះ ត្រូវបាន​ដឹងថា មាន​ទំហំធំ​ជាង​សាខាទី១ និងទី២​ទៅ​ទៀត ហើយ​ក៏អាច​ចាត់ទុក​បានថា ជាផ្សារទំនើប​​ធំជាងគេ​មួយ​នៅកម្ពុជា​ផងដែរ ដោយមាន​ផ្ទៃដី​សាង​សង់​​សរុប​រហូត​ដល់ ១៨ ហិកតា ខណៈ​ផ្សារទំនើប​អ៊ីអន​សាខា​ទី១ បាន​សាងសង់​លើផ្ទៃដី ត្រឹមតែ ៧ ហិកតា និងសាខាទី​២ មានផ្ទៃដីតែ ១០ហិកតា​ប៉ុណ្ណោះ។

បើមើល​ទៅក្នុង​បញ្ជី​ឈ្មោះ គម្រោង​ផ្សារ​ទំនើប​អ៊ីអន​ ដែល​នឹងត្រូវ​អភិវឌ្ឍ​ឡើង​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះនៅក្នុងបណ្ដាប្រទេស​មួយចំនួន​​នៅ​តំបន់​អាស៊ី បាន​បង្ហាញថា ផ្សារទំនើប​អ៊ីអន​​ទី​៣នេះ គឺធំជាង​ផ្សារ​ទំនើប​អ៊ីអន ដែល​ក្រុម​ហ៊ុន​គ្រោង​នឹងសាង​សង់​នៅ​ប្រទេសចិន និងវៀតណាម​ទៅទៀត។

ទោះយ៉ាងណា គេមិនទាន់​ដឹងនៅ​ឡើយទេ​ថា ផ្សារទំនើប​អ៊ីអន​សាខាទី៣​នេះ នឹងត្រូវ​ចំណាយ​ដើម​ទុនអស់​ប៉ុន្មាន​ក្នុងការ​សាងសង់​ឡើង ប៉ុន្ដែ បើតាម​បទ​ពិសោធន៍​នាពេល​កន្លង​ទៅ ​ផ្សារទំនើប​​អ៊ីអន ទី២ សែនសុខ ដែល​មាន​ទំហំផ្ទៃ​ដីតូច​ជាង​ផ្សារ​ទំនើប​អ៊ីអន​​ទី៣នេះ ៨ហិកតា​នោះ បាន​ចំណាយ​ទុន​អស់ ១២០​​លាន​​​ដុល្លារ​​អាមេរិកឯណោះ៕

None



អត្ថបទបន្ទាប់


ទើបតែ ២ខែ CDC បានអនុម័តបើកឲ្យដំណើរការ គម្រោង និងរោងចក្រ ៤៥ កន្លែង ជាមួយទុនវិនិយោគជាង ៨២៥ លានដុល្លារ

គម្រោង និងរោងចក្រចំនួ៤៥ គម្រោង ដែលមានទុនវិនិយោគសរុបរហូតដល់ជាង ៨២៥ លានដុល្លារអាមេរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC ប…

ថៃ នឹងបញ្ឈប់ការនាំចូលរថយន្តជជុះ ខណៈវៀតណាម លើកទឹកចិត្តឲ្យប្រជាជនប្រើប្រាស់រថយន្តថ្មីវិញ

រាជរដ្ឋាភិបាលថៃកំពុងតែរៀបចំវិធានការបញ្ឈប់ការនាំចូលរថយន្តជជុះ តែម្តង ដើម្បីការពារបរិស្ថាន និងចូលរួមកាត់បន្ថយបញ្ហាខ្យល់កខ្វក់ នៅក្នុងប្រទេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ