ក្រុមហ៊ុនយក្សរបស់ចិន អាលីបាបា

ក្រុមហ៊ុនយក្សចិន«អាលីបាបា»នឹងវិនិយោគរាប់ពាន់លានដុល្លារសម្រាប់គាំទ្រគោលនយោបាយវិបុលភាពរួមរបស់ចិន


ក្រោយពីក្រុមហ៊ុនយក្សរបស់ចិន អាលីបាបា ត្រូវបានផាកពិន័យជិត ៣ ពាន់លានដុល្លារ កាលពីខែមេសាទាក់ទងនឹងការរកស៊ីផ្ដាច់មុខ នៅពេលនេះ អាលីបាបា ក្លាយជាក្រុមហ៊ុនយក្សចុងក្រោយបង្អស់ដែលសន្យាគាំទ្រការផ្ដួចផ្ដើមគំនិតឱ្យមានវិបុលភាពរួមរបស់បុរសរដ្ឋចិន ស៊ី ជីនពីង ដោយក្រុមហ៊ុនអាលីបាបានឹងវិនិយោគជាង ១៥ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ ដើម្បីគាំទ្រគំនិតផ្ដួចផ្ដើមនេះ។ នេះបើការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ទិដ្ឋភាពទូទៅនៃការរស់នៅរបស់ពលរដ្ឋចិន

ទីក្រុងប៉េកាំងថ្មីៗនេះ បាននិងកំពុងលើកទឹកចិត្តក្រុមហ៊ុនជាច្រើនដែលមានប្រាក់ចំណូលខ្ពស់ដើម្បីរួមចំណែកបន្ថែមទៀតដល់សង្គមតាមរយៈអ្វីដែលគេហៅថា“ ការចែកចាយទីបី” ដែលសំដៅលើសប្បុរសធម៌ និងការបរិច្ចាគដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការបន្ធូរបន្ថយវិសមភាពសង្គមនៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតទី ២ របស់ពិភពលោកនេះ។

យ៉ាងណាមិញ ក្រុមហ៊ុនផ្សេងទៀតដែលបានធ្វើការប្រកាសស្រដៀងគ្នានេះដែរ រួមមានក្រុមហ៊ុនយក្ស Tencent Holdings ក៏បានសន្យាបរិច្ចាគជាង១៥ ពាន់លានដុល្លារផងដែរ រួមទាំងក្រុមហ៊ុនមួយចំនួនទៀត។

ទន្ទឹមនេះ គេហទំព័រហ្សឺជាំង (Zhejiang) ដែលគាំទ្រដោយរដ្ឋាភិបាលចិន បាននិយាយថា មូលនិធិរបស់អាលីបាបា នឹងឆ្ពោះទៅរកការឧបត្ថម្ភសម្រាប់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវការការពារ សម្រាប់កម្មករដឹកជញ្ជូនដូចជាអ្នកនាំសំបុត្រ និងអ្នកបើកបរ។ ក្នុងនោះការវិនិយោគរបស់ អាលីបាបា នឹងបង្កើតមូលនិធិអភិវឌ្ឍន៍វិបុលភាពរួមក្នុងចំនួន ៣ ពាន់លានដុល្លា។

គួរជម្រាបថា លោក ស៊ី ជីនពីង ត្រៀមខ្លួនជាស្រេចនៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២២ ដើម្បីងាកទៅរកការដោះស្រាយបញ្ហាវិសមភាពសង្គម បន្ទាប់ពីបុរសខ្លាំងរបស់ចិនមួយនេះ បានបញ្ចប់យុទ្ធនាការលុបបំបាត់ភាពក្រីក្រដោយសន្យាថា នឹងធ្វើឱ្យប្រទេសចិនមានវឌ្ឍនភាពដ៏រឹងមាំ ឆ្ពោះទៅរកវិបុលភាពរួមនៅឆ្នាំ ២០៣៥ និង“ សម្រេចបានជាមូលដ្ឋាន” នៅឆ្នាំ ២០៥០ ។

សូមបញ្ជាក់ថា គោលនយោបាយវិបុលភាពរួម នេះមិនមែនជារឿងថ្មីនោះទេ ពោលគឺវាបានលេចឡើងដំបូងនៅទសវត្សរ៍ឆ្នាំ ១៩៥០ ដោយមេដឹកនាំចិនលោក ម៉ៅ សេទុង ដែលកាលនោះវាមិនបានជួយឱ្យប្រទេសចិនគេចផុតពីភាពក្រីក្រឡើយ ប៉ុន្តែបន្ទាប់មកនៅទសវត្សរ៍ឆ្នាំ ១៩៨០ លោក តេង ស៊ាវភីង បានធ្វើទំនើបកម្មសេដ្ឋកិច្ចទីផ្សារសេរី ដែលអាចងើបចេញពីបដិវត្តវប្បធម៌របស់ ម៉ៅ សេទុង និងធ្វើឲ្យចិនមានសេដ្ឋកិច្ចស្ទុះងើបឡើងខ្លាំង៕ 

អត្ថបទ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


ផលិតផលសក្ដានុពលខ្ពស់របស់កម្ពុជាចំនួន៣មុខសម្រេចបានកំណើននាំចេញដល់ទៅ៣ខ្ទង់ក្នុង៨ខែឆ្នាំ២០២១

បើទោះបីជា ស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺនកូវីដ១៩ ប៉ុន្ដែ ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាជារួមនៅតែសម្រេចបានកំណើនខ្ពស់។ ក្នុង ចំណោមផលិតផល…

រដូវប្រមូលផលចូលមកដល់ វៀតណាមបារម្ភការនាំចេញស្រកានាគដ្បិតកូវីដ-១៩បង្កផលលំបាកដល់ការនាំចេញ

វៀតណាមផុងខ្លួនកាន់តែខ្លាំងក្នុងវិបត្តិកូវីដ-១៩ និងបានបង្កការលំបាកដល់ការនាំចេញផលិតផលកសិកម្មជាច្រើន ជាពិសេសផ្លែស្រកានាគតែម្ដង ខណៈបច្ចុប្បន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ