ពាណិជ្ជកម្មក្នុងក្រុង​ហុងកុង

ក្រុមហ៊ុនយក្សរបស់ចិន អាលីបាបា ចុះបញ្ចីផ្សារហ៊ុន នៅហុងកុង ចំពេលស្ថានភាពទីក្រុងហុងកុងកំពុងតានតឹងខ្លាំង


ផ្សារហ៊ុននៅហុងកុងមានសន្ទុះកើនឡើងគួរឲ្យចាប់អារម្មណ៍ បន្ទាប់ពី ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកខ្នាតយក្សរបស់ចិន គឺ អាលីបាបា បានសម្រេចចុះបញ្ចីលក់ភាគហ៊ុននៅក្នុងផ្សារហ៊ុនហុងកុងកាលពីពេលថ្មីៗនេះ។ ថ្វីបើការចុះបញ្ចីផ្សារហ៊ុននេះ ធ្វើឡើងចំពេលទីក្រុងហុងកុងកំពុងបន្តកើតមានបញ្ហាចម្រូងចម្រាស់ដោយសារតែកុបកម្មក៏ដោយ ប៉ុន្ដែ អ្នកជំនាញមើលឃើញថា វាមិនប៉ះបាល់ដល់ការលក់ភាគហ៊ុនរបស់អាលីបាបានោះទេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានចិន CCTV។
ក្រុមហ៊ុនយក្សរបស់ចិន អាលីបាបា ចុះបញ្ចីផ្សារហ៊ុន នៅហុងកុង ចំពេលស្ថានភាពទីក្រុងហុងកុងកំពុងតានតឹងខ្លាំង (រូបភាព៖ Reuters)
ដោយ

ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិកចិន អាលីបាបា នឹង​បោះផ្សាយ​លក់ភាគហ៊ុនថ្មី ក្នុងចំនួន ១២លាន ៥សែនហ៊ុន ដែលតម្លៃ​ក្នុងមួយហ៊ុន មិនលើសពី ១៨៨ ដុល្លារហុងកុងទេ ឬស្មើនឹងប្រមាណ ២៤ ដុល្លារអាមេរិក។

ការបន្តផ្ទុះបាតុកម្ម​តវ៉ា នៅក្នុងទីក្រុង​ហុងកុង​នាពេល​ថ្មីៗ ត្រូវបានគេមើលឃើញថា អាចនឹង​ធ្វើឲ្យ​ទស្សនវិស័យសេដ្ឋកិច្ច​របស់ហុងកុង​អាច​នឹង​មានការផ្លាស់ប្ដូរ ប៉ុន្ដែ សម្រាប់ទីផ្សារ​ភាគហ៊ុន គឺនៅតែ​មានភាពរឹងមាំ។យ៉ាងណាមិញ ការសម្រេចចិត្ត ចុះបញ្ចី​នៅផ្សារហ៊ុន​ហុងកុង របស់​អាលីបាបា បានធ្វើឲ្យ​ទីផ្សារហ៊ុន​បង្ហាញពីសន្ទុះងើបឡើងខ្លាំង ។ 

លោក Ronald Wan នាយកប្រតិបត្តិ​ ក្រុមហ៊ុន Partners Capital International បាន​លើកឡើងថា «យើងកំពុង​ទាក់ទាញ​វិនិយោគិនជាជនជាតិចិន និងវិនិយោគិន​នៅតំបន់អាស៊ី ដូច្នេះ ហុងកុង គ្រាន់តែ​កន្លែង​Platformមួយ វាគ្មានបញ្ហាអ្វីនោះទេ ទោះបីជា​ក្នុងស្ថានការណ៍ណាក៏ដោយ។» លោក Ronald Wan គូសបញ្ជាក់ទៀថា ផ្សារហ៊ុន​ហុងកុង នឹង​មិនរង​ផលប៉ះពាល់​ ដោយសារតែ​ស្ថានភាព​នាពេល​ថ្មីៗនេះនោះទេ។

គួរបញ្ជាក់ថា ក្រុមហ៊ុន​ពាណិជ្ជកម្មអេឡិចត្រូនិក អាលីបាបា ធ្លាប់បាន​ចុះផ្សារហ៊ុន​ម្ដងរួចហើយ នៅផ្សារហ៊ុន​ក្នុង​ទីក្រុង​ញ៉ូយ័ក សហរដ្ឋអាមេរិក កាលពី​៥ឆ្នាំមុន។ ជាមួយនឹង​ភាពមិនច្បាស់លាស់​ជុំវិញ​ទំនាក់ទំនង​ចិន និងអាមេរិក ក្រុមហ៊ុនយក្ស​របស់ចិន​មួយនេះ​ត្រូវបានលើកទឹកចិត្ត ឲ្យស្វែងរក​មធ្យោបាយ​ដើម្បី​បង្កាការពារ​ទុកមុន។ 

លោក Wan បាន​គូសបញ្ជាក់ទៀតថា ពិសេស នៅក្នុង​ទំនាក់ទំនង​រវាង​ចិន និងអាមេរិក មិនទាន់មាន​ស្ថិរភាព នៅក្នុង​ប៉ុន្មានខែ ឬឆ្នាំកន្លងមក ដូច្នេះ និយាយក្នុងនាម​ជាយុទ្ធសាស្ត្រ​របស់​អាលីបាបា លោកជឿជាក់ថា ក្រុមហ៊ុននេះ ត្រូវការ​ធ្វើពិពិធកម្ម ហើយ​ការធ្វើពិពិធកម្មនាពេលនេះ វានឹងធ្វើឲ្យក្រុមហ៊ុន​ទទួលបាន​មូលនិធិ​កាន់តែទូលំទូលាយ។

ក្រុមហ៊ុន​អាលីបាបា បាន​ឲ្យដឹងដែរថា ភាគហ៊ុន នៅលើផ្សារហ៊ុន​ក្រុងញ៉ូយ័ក និង​ផ្សារហ៊ុន​ហុងកុង គឺអាច​ផ្លាស់ប្តូរគ្នាបាន ហើយជាមួយនឹង​លទ្ធភាព គម្រោង​​ដាក់បញ្ចូល រវាង​ទីផ្សារចិនដីគោក និងហុងកុង នាពេលអនាគត នោះភាគហ៊ុន​អាលីបាបា អាចនឹង​ទទួលបាន​វិនិយោគិន​ធំៗ​កាន់តែច្រើនឡើង​ផងដែរ៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាមេរិក នៅតែចាប់អារម្មណ៍វិនិយោគក្នុងប្រទេសថៃ ទោះបីសេដ្ឋកិច្ចថៃ កំពុងថមថយ

បើទោះបីជា សេដ្ឋកិច្ចប្រទេសថៃ កំពុងថមថយចុះ ដោយសាររងឥទ្ធិពលពី សង្គ្រាមពាណិជ្ជកម្មសកល ដែលបានព្យាករពី GDP ត្រូវបានទម្លាក់ចុះម្តងហើយ ម្តងទៀតនោ…

ក្រុមហ៊ុន​វៀតណាម​សហការជាមួយ Google ដើម្បី​ផលិតទូរទស្សន៍

ក្រុមហ៊ុន VinSmart ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ Vingroup ដ៏ធំ​មួយ នៅ​វៀតណាម បាន​ប្រកាស​ឲ្យ​ដឹងថា ខ្លួន​នឹង​ផលិត​ទូរទស្សន៍​ឆ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ